ព័ត៌មានថ្មីបំផុត

វិធី​ក្នុង​ការ​ដក​ដង្ហើម ជួយឲ្យគេង​លក់​ក្នុង​ពេល​មួយ​នាទី​​

Loading...
គ្មានអ្វីដែលពិបាកជាងពេលដែលដល់វេលាសម្រាកបន្ទាប់ពីការងារពេញមួយថ្ងៃហើយ ប៉ុន្តែអ្នកមិនអាចគេងលក់ ហើយត្រូវចំណាយពេលវេលាដ៏វែងអន្លាយមកបិទភ្នែក ទាំងដែលខ្លួននៅស្វាងចែសនោះទេ។




ថ្ងៃនេះយើងសូមចែករំលែកនូវវិធីសាស្រ្តដកដង្ហើយមួយដែលមានឈ្មោះថា ៤​-៧-៨ មកបង្ហាញអ្នកទាំងអស់គ្នាដែលអាចអោយអ្នកគេងលក់បាន ក្នុងរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ។

ការអនុវត្តគឺពិតជាងាយស្រួលមែនទែនដោយគ្រាន់តែ ដកដង្ហើមវែងចូលតាមច្រមុះរយៈពេល ៤វិនាទី ទប់ដង្ហើយអ្នកអោយបាន៧វិនាទី ហើយផ្លុំខ្យល់ចេញតាមមាត់យឺតៗអោយបាន៨វិនាទី។ ការអនុវត្តន៍បែបនេះអាចអោយអ្នកទាំងអស់គ្នាស្រូបខ្យល់ក្នុងសួតបានច្រើន ហើយទុកពេលអោយអុកស៊ីសែនចូលទៅកាន់សរសៃឈាមរបស់អ្នកដោយធ្វើការទប់ដង្ហើម រួចកាត់បន្ថយចង្វាក់បេះដូងរបស់អ្នកដោយការដកដង្ហើយចេញតាមមាត់យឺតៗ។

ស្ដាប់ទៅគឺពិតជាងាយស្រួលណាស់ ហើយអ្នកអាចនឹងមានអារម្មណ៍ថាអត់ប្រយោជន៍ នៅពេលអ្នកអនុវត្តន៍ដំបូង ឬគ្មានប្រសិទ្ធភាព ដោយសារតែអ្នកព្យាយាមក្នុងការរាប់វិនាទីច្បាស់លាស់ពេក ដែលធ្វើអោយអ្នកកាន់តែស្វាង ដូច្នេះចូរអ្នកព្យាយាមអនុវត្តន៍ជាលក្ខណៈធម្មតាដោយពុំបាច់រាប់វិនាទីច្បាស់ពេកនោះទេ។


អត្ថបទដោយ ៖ ជុំ រស្មី
ប្រភព ៖ Themuse


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments