ដាច់លុយចុងខែមែនទេ? ៣ចំណុចការពារអ្នកមិនឲ្យចាយលុយអស់មុនចុងខែ
Loading...
មិនទាន់ដល់ចុងខែផង អ្នកត្រូវញ៉ាំមីកំប៉ុង មើលទូរទស្សន៍នៅផ្ទះ
និងមិនអាចទៅលំហែរ ឬជួបជុំមិត្តភក្តិបានទៅហើយ? ច្បាស់ណាស់
អ្នកប្រហែលជាកំពុងជិតដាច់លុយ។ ដូច្នេះ ថ្ងៃនេះ
យើងខ្ញុំនឹងណែនាំអ្នក នូវគន្លឹះខ្លីៗបីយ៉ាង
ដើម្បីការពារមិនឲ្យដាច់លុយ។
១. កុំទិញរបស់ថ្លៃៗ បើអ្នកគ្មានសមត្ថភាព ហើយគ្រាន់តែដើម្បីសប្បាយចិត្ត និងអួតគេ
របស់ទាំងនោះ នឹងក្លាយទៅជាម្ចាស់បំណុល ដែលធ្វើឲ្យអ្នកខាតបង់ ហើយគ្មានផលប្រយោជន៍អ្វីទាំងអស់។
២. កុំយកក្រេឌីតកាតខ្លួន ពេលអ្នកដើរផ្សារ
សម័យនេះ មនុស្សត្រូវមានការជឿនលឿន ហើយការប្រើក្រេឌីតកាត (Credit Card) គឺជារឿងងាយស្រួល ហើយមិនសូវភ័យព្រួយ រឿងបាត់បង់លុយទៀតផង។ ចុះបើមានហើយ មិនឲ្យយកតាមខ្លួន? អ្នកអាចយកតាមខ្លួនបាន ប៉ុន្តែ ពេលដើរផ្សារ អ្នកមិនគួរយកវាតាមខ្លួននោះទេ ពីព្រោះ វានឹងធ្វើឲ្យអ្នកមានលុយច្រើន ហើយចង់ទិញអីតាមចិត្តចង់។
៣. ខំប្រឹងធ្វើការ
ការទំនេរ ដោយមិនធ្វើការ នឹងធ្វើឲ្យអ្នក មានពេលច្រើន ដើម្បីចាយលុយ ដូច្នេះ អ្នកប្រាកដជាឆាប់ដាច់បាយ ដាច់លុយចុងខែហើយ។ ដូច្នេះ អ្នកគួរតែធ្វើការថែមម៉ោង ដើម្បីបានលុយ ហើយមិនចំណាយថែមទៀតផង៕
ប្រភព៖ សុខភាព

No comments