យុទ្ធសាស្ត្រ៦យ៉ាងដែលអ្នកគួរធ្វេីពេលគេងមិនលក់
Loading...
គេងមិនលក់មែនទេ? ចង់ដឹងវិធីដេីម្បីបំបាត់អាការៈគេងមិនលក់នេះមែនទេ? តោះអានអត្ថបទនេះទៅ ដឹងតែគេងលក់ស្រួលតែម្ដងយប់នេះ។

១. ធ្វេីពុតជាហត់នឿយ

ការធ្វេីពុតនេះមិនមែនសម្រាប់ឲ្យអ្នកណាមេីលនោះទេ គឺធ្វេីដេីម្បីបន្លប់ខួរក្បាលរបស់អ្នក ព្រោះនៅពេលដែលអ្នកហត់នឿយភ្នែករបស់អ្នកក៏ចាប់ផ្ដេីមទន់ដូចគ្នាផងដែរ។
២. ការអាន

មនុស្សភាគច្រេីនគឺបែបនេះ ឲ្យតែពេលបេីកសៀវភៅអាន មិនបានមួយទំព័រផងក៏ចាបផ្ដេីមងងុយដេកបាត់ទៅហេីយ ដូច្នេះបេីសិនអ្នកជាមនុស្សប្រភេទនេះ វិធីនេះគឺពិតជាមានប្រសិទ្ធភាពសម្រាប់អ្នក តែត្រូវប្រាកដថាជាការអានអក្សរនៅលេីក្រដាសសៀវភៅមិនមែនសៀវភៅនៅក្នុងទូរស័ព្ទ ឬ Status នៅក្នុង Facebook នោះទេ។
៣. ស្ដាប់វិទ្យុ

ពិតមែនហេីយអាចថាវាជារឿងចាស់គំរិលមួយសម្រាប់មនុស្សសម័យនេះ តែការស្ដាប់វិទ្យុនេះក៏អាចជួយឲ្យអ្នកមានអារម្មណ៏ល្អក្នុងការគេងបានផងដែរ។
៤. ស្ដាប់បទភ្លេងធម្មជាតិ

បេីសិនអ្នកជាមនុស្សបែបចូលចិត្តការរស់នៅបែបធម្មជាតិនោះ វិធីនេះគឺត្រូវម៉ាច់តែម្ដង សំឡេងតន្ត្រីបែបធម្មជាតិនេះនឹងជួយឲ្យអ្នកគេងលក់បានយ៉ាងស្កប់ស្កល់ តន្ត្រីបែបធម្មជាតិទាំងនោះមានដូចជាបែបសាច់ភ្លេងដែលលាយឡំជាមួយសំឡេងខ្យល់ ទឹករលក សត្វយំ ជាដេីម។
៥. ការពត់ខ្លួន

អ្នកខ្លះគឺមិនចូលចិត្តការពត់ខ្លួនបែបនេះនោះទេ ប៉ុន្តែតាមពិតទៅការពត់ខ្លួនបែបនេះ គឺពិតជាល្អព្រោះវាអាចជួយតម្រង់ឆ្អឹងនិងសសៃរបស់អ្នក ឲ្យចូលទៅតាមគន្លាក់បានល្អដែលអាចឲ្យអ្នកមានអារម្មណ៍ស្រួលខ្លួននិងគេងលក់ស្រួល។
៦. ស្ដាប់តន្ត្រី

ការស្ដាប់តន្ត្រីក៏ជាវិធីមួយដែលអាចជួយឲ្យអ្នកងងុយគេងបានផងដែរ តែត្រូវប្រាកដថាអ្នកគួរតែស្ដាប់ដោយបេីកសំឡេងតិចៗ មិនខ្លាំងពេកដែលនាំឲ្យក្លាយជាការរំខានទៅវិញ។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ themuse
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments