ព័ត៌មានថ្មីបំផុត

​​ការ​​ដើរ​​លេង​​ថ្ងៃ​​ឈប់​​សម្រាក​​ ផ្តល់​​ប្រយោជន៍​​អ្វីខ្លះ​​ដល់​​យើង​​?​​

Loading...
តាម​សារព័ត៌មាន BBC បានឲ្យដឹងថា ការ​ដែល​ចំណាយ​ពេល​ដើរលេង​ក្នុង​ថ្ងៃ​ឈប់សម្រាក​អាច​ជួយ​ប្រឆាំងនឹង​ការបង្ក​រោគ​ក្នុង​ខ្លួន​បាន​។ ប៉ុន្តែ​ព័ត៌មាន​មួយ​នេះ​មិនទាន់​មាន​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​នៅ​ឡើយ​ទេ​។






​ការនិយាយ​ខាងលើនេះ បា​មកពី​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅ​លើ​សត្វ​កណ្តុរ​ពីរ​ក្រុម​ដែល​ដាក់​នៅក្នុង​ផ្ទះ​រស់នៅ​រប​ស់វា​ពីរ​ប្រភេទ​ខុសៗ​គ្នា​។ ផ្ទះ​មួយ​មាន​ទ្រុង ជាមួយ​នឹង​អាច​ម៌រណា និង​មួយទៀត​ជា​ប្រភេទ​សម្បុក ឬ​ហៅ​ថា​មជ្ឈដ្ឋាន​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​។

លទ្ធផល​ឃើញថា មជ្ឈដ្ឋាន​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​នោះ​មើល​ទៅ​មាន​គ្រែ​ស្អាតៗ កង់​បង្វិល ប្រដាបប្រដា​លេង និង​រន្ធ​ផ្សេងៗ​ជាច្រើន​នៅក្នុង​ទ្រុង​របស់​កណ្តុរ​។ លក្ខណៈ​បែបនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រមណីយដ្ឋាន​សម្រាប់​ការ​ឈប់សម្រាក​។

ក្រោយពី​ការសិក្សា​ទៅលើ​កណ្តុ​រទាំង​ពីរ​ក្រុម​ដែល​ស្ថិត​ក្នុង​កន្លែង​ពីរ​ខុសៗ​គ្នា​ឃើញ​ថា​មិនមាន​អ្វី​ផ្លាស់ប្តូរ​សោះ​ជាពិសេស​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​តែម្តង​។ ប៉ុន្តែ​ដល់​ពេល​មាន​ការវិភាគ​យ៉ាង​ស៊ីជម្រៅ​ទៅ គេ​រកឃើញ​ថា កោសិការ​ប្រព័ន្ធ​ភាព​ស៊ាំ T helper Cell ធ្វើការ​សម្របសម្រួល​បាន​យ៉ាង​ល្អ លើ​កណ្តុរ​ដែល​ស្ថិត​ក្នុង​មជ្ឈដ្ឋាន​ដែល​គួរ​ឲ្យ​ចង់​រស់នៅ​។ ប៉ុន្តែ​ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស និង​កណ្តុរ​មិន​ដូចគ្នា យើង​មិន​អាច​និយាយបាន​ថា ការប្រែប្រួល​នេះ​អាច​បញ្ជាក់​ថា​មាន​លក្ខណៈ​ដូចគ្នា​ចំពោះ​មនុស្ស​ឬ​អត់​ទេ​៕

ប្រភព៖ សុខភាព

No comments