ព័ត៌មានថ្មីបំផុត

ចរិក​ពិតទាំង៥ របស់​មនុស្សស្រី​ពេល​ដែល​ស្រវឹង

Loading...
ពេលដែលសារជាតិស្រវឹងបានច្រៀបចូលក្នុងខ្លួនធ្វើឲ្យមនុស្សបាត់បង់ស្មារតី ឬគ្រប់គ្រង់អារម្មណ៍ខ្លួនឯងមិនបាន។ ខាងក្រោមនេះជាចរិកនិងអាការៈគួរឲ្យខ្លាចរបស់មនុស្សស្រីនៅពេលដែលស្រវឹង។



១. រួសរាយនិងក្អាកក្អាយជាមុន
នៅពេលដែលគ្រឿងស្រវឹងចូលទៅដល់ក្នុងពោះបានបង្កឲ្យប្រព័ន្ធប្រសាទទួលការប្រែប្រួល។ ជាពិសេសនៅពេលដែលគ្រឿងស្រវឹងនោះ ឈានដល់កំរឹតរបស់វាធ្វើឲ្យអ្នកមានអារម្មណ៍ជ្រួលជ្រើម និង ក្អាកក្អាយដោយមិនដឹងខ្លួន។


២. មើលឃើញបុរសសង្ហាជាងមុន

ដោយសារតែគ្រឿងស្រវឹងចូលដល់ក្នុងខ្លួនបានគ្រប់ដណ្ដប់មកលើក្រសែភ្នែករបស់អ្នក ហើយនៅទីបំផុតធ្វើឲ្យភ្នែករបស់អ្នកស្រវាំង ធ្វើឲ្យមើលឃើញអ្នកដទៃសុទ្ធតែសង្ហា។


៣. រអ៊ូច្រើន
មនុស្សស្រីដែលមិនសូវចេះនិយាយឬមាត់កច្រើន នៅពេលដែលជាតិស្រវឹងចូលខ្លួនចាប់ផ្ដើមផ្លាស់ប្ដូរអត្តចរិករបស់ខ្លួនមកជានិយាយច្រើន រអ៊ូច្រើន។


៤. ងាយចុះចូលជាមួយអ្នកដទៃ
គ្រឿងស្រវឹងបានផ្លាស់ប្ដូរអ្នកដោយអ្នកងាយនឹងចុះចូលជាមួយអ្នកដទៃ កាត់បន្ថយភាពអៀនខ្មាស់ ហ៊ាន និងមិនរួញរាចិត្ដ។


៥. ទឹកភ្នែកបែកធ្លាយ
មានអ្នកខ្លះក្រេបគ្រឿងស្រវឹងដើម្បីបំបាត់ទុក្ខ ដូច្នេះហើយនៅពេលដែលជាតិស្រាជ្រៀបចូលខ្លួនចាប់ផ្ដើមរ៉ាយរ៉ាប់ពីទុក្ខកង្វល់របស់ខ្លួន ពេលខ្លះស្រក់ទឹកភ្នែកថែមទៀតផង៕


ប្រែសម្រួលដោយ ធានី
ប្រភពអត្ថបទ top10home

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments