ព័ត៌មានថ្មីបំផុត

ទម្លាប់​មួយ​ចំនួន​ដែល​ត្រូវ​ឈប់​ធ្វើ​នា​ពេល​ព្រឹក​ បើ​សិន​ជា​ចង់​ឲ្យជីវិត​​ស្រស់​ថ្លា​

Loading...
ពេលព្រឹកជាពេលវេលាដែលសំខាន់ខ្លាំងណាស់ សម្រាប់ការចាប់ផ្ដើមថ្ងៃឲ្យមានភាពជោគជ័យ ពោរពេញទៅដោយថាមពលដើម្បីបំពេញកិច្ចការនានា។ តើអ្នកដឹងថាត្រូវធ្វើអ្វីខ្លះដែលមិនត្រូវធ្វើក្នុងពេលព្រឹកងើបពីគេងដែររឺទេ? ទម្លាប់មួយចំនួនអ្នកត្រូវឈប់ប្រព្រឹត្តវារាល់ពេលព្រឹកជាដាច់ខាត។


១. ប្រើប្រាស់បណ្ដាញសង្គមភ្លាមៗបន្ទាប់ពីភ្ញាក់ពីគែង
បើសិនជាគ្មានការចាំបាច់ដែលត្រូវប្រើបណ្ដាញសង្គមដូចជា Facebookនោះទេ អ្នកគួរតែកុំប្រើវាភ្លាមៗពេលងើបពីគេង។ ការធ្វើបែបនេះគឺជាបញ្ជៀសមិនឲ្យអ្នកឃើញនូវរូបភាព រឺវិឌីអូមិនល្អមួយចំនួនដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នក ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អពេញមួយថ្ងៃជាមិនខាន។ តែបើអ្នកមានភាពចាំបាច់ត្រូវតែប្រើប្រាស់Facebookនោះ អ្នកគួរតែកុំផ្ដោតអារម្មណ៍លើអ្វីៗដែលមិនល្អ។


២. ការមិនញ៉ាំអាហារពេលព្រឹក
ទោះបីជាអ្នករវល់ប៉ុនណាក៏ដោយ អ្នកមិនត្រូវអត់ញ៉ាំអាហារពេលព្រឹកនោះទេ។ អាហារពេលព្រឹកមានសារៈសំខាន់សម្រាប់សុខភាពខ្លាំងណាស់ ជាពិសេសដើម្បីបង្កើនថាមពលអ្នកក្នុងការបំពេញកិច្ចការងារ។ បើអ្នកមិនញ៉ាំអាហារពេលព្រឹកនោះទេ ច្បាស់ណាស់អ្នកនឹងបាត់បង់ថាមពលមួយចំនួនជាក់ជាមិនខាន ម្យ៉ាងទៀតវាអាចធ្វើឲ្យអ្នកមានបញ្ហាឈឺក្រពះទៀតផង។


៣. ការមិនហាត់ប្រាណ
វាជារឿងដែលសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែហាត់ប្រាណឲ្យបានជាប់លាប់ជានិច្ច ទោះបីជាហាត់បានតិចតួចក្ដី។ អ្នកត្រូវតែចាត់ចែងពេលវេលាខ្លួនឯងឲ្យបានល្អ ដើម្បីទុកពេលវេលាសម្រាប់ការហាត់ប្រាណ។ ការហាត់ប្រាណនៅពេលព្រឹកអាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាពេញមួយថ្ងៃបាន។


៤. ការចូលគេងយប់ជ្រៅពេក
ទម្លាប់មួយនេះក៏ជារឿងដែលអ្នកត្រូវចៀសវាងផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺចូលគេងឲ្យបានលឿនដោយធានាថា ការគេងរបស់អ្នកបានគ្រប់គ្រាន់និងស្កប់ស្កល់ល្អ។ បើមិនដូច្នេះទេ អ្នកនឹងងងុយគេងនាពេលព្រឹកជាមិនខាន។ ការងងុយគេងពេលព្រឹកនេះហើយនឹងធ្វើឲ្យអ្នកបំពេញកិច្ចការមិនបានល្អ។

៥. ឈប់ប្រើម៉ោងរោទិ៍ដើម្បីដាស់
ការដាក់ម៉ោងរោទី៍ដើម្បីដាស់ គឺជាទម្លាប់ដែលចៀស​មិនបានរបស់មនុស្សភាគច្រើន។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា ពេលដែលអ្នកភ្ញាក់ដោយសារតែម៉ោងរោទ៍ដាស់ វាធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ឬអាចបង្កជាស្រ្តេសទៀតផង។


អត្ថបទដោយ៖ ប៉ោ គឹមហុក

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments