ព័ត៌មានថ្មីបំផុត

​៧​​យ៉ាង​ កែ​ច្នៃ​បរិយាកាស​ជុំវិញ​ ជំរុញ​អ្នក​ទៅ​រក​ភាព​ជោគ​ជ័យ​

Loading...
ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​ជុំវិញ នាំ​អ្នក​ឆ្ពោះទៅរក​ជោគជ័យ អ្នក​គួរ​អនុវត្ត​នូវ​គោលការណ៍ ៧ ចំណុច រួមមាន​៖ ១-​យកចិត្តទុកដាក់​លើ​បរិយាកាស​ជុំវិញ ២-​ប្រើ​បរិយាកាស​ជុំវិញ​ឲ្យ​មាន​ប្រយោជន៍ ៣-​កុំ​ឲ្យ​មនុស្ស​ចង្អៀតចង្អល់​មក​អូសទាញ ៤-​សុំ​ការណែនាំ​ពី​មនុស្ស ដែល​សម្រេច​ជោគជ័យ ៥-​ពង្រីក​គំនិត​ឲ្យ​កាន់តែ​ទូលំទូលាយ ៦-​លាង​សម្អាត​គំនិត​ពិសពុល​ឲ្យ​អស់ពី​បរិយាកាស​ជុំវិញ​របស់​អ្នក និង​៧-​ធ្វើ​អ្វីៗ​យក​ឲ្យ​បានល្អ​លេខ​១​។​


១-​យកចិត្តទុកដាក់​លើ​បរិយាកាស​ជុំវិញ​៖
​អ្នក​ត្រូវ​យកចិត្តទុកដាក់​លើ​បរិយាកាស​ជុំវិញ ឲ្យ​ដូច​ជាការ​ទទួលទាន​អាហារ ដើម្បី​ទ្រទ្រង់​រាងកាយ និង​អាហារ​ចិត្ត​ទ្រទ្រង់​ផ្លូវចិត្ត​ដូ​ច្នោះ​ដែរ​។​

២-​ប្រើ​បរិយាកាស​ជុំវិញ​ឲ្យ​មាន​ប្រយោជន៍​៖
​កុំ​ឲ្យ​បរិយាកាស​ជុំវិញ​ម​កប​ន្ទុ​ច​បង្អាក់​ការរីកចម្រើន​របស់ខ្លួន កុំ​ឲ្យ​មនុស្ស​មិន​ចម្រើន មាន​ឥ​ត្ធិ​ពល​លើ​ខ្លួន កុំ​ឲ្យ​មនុស្ស​ចាំតែ​ចាញ់ មក​អូសទាញ​ឲ្យ​ចាញ់​តាម​គេ​។​

៣-​កុំ​ឲ្យ​មនុស្ស​ចង្អៀតចង្អល់​មក​អូសទាញ​៖
​មនុស្ស​ច្រណែន​និន្ទា​គេ មិន​ចង់​ឲ្យ​អ្នក​លូតលាស់​ទេ គេ​ត្រូវការ​ឲ្យ​អ្នក​ដួលរលំ សូម​គេច​ឲ្យ​ឆ្ងាយ​ពី​គេ​។​

៤-​សុំ​ការណែនាំ​ពី​មនុស្ស ដែល​សម្រេច​ជោគជ័យ​៖
​អនាគត​របស់​អ្នក មាន​សារៈសំខាន់​ណាស់ កុំ​ប្រថុយ​ធ្វើតាម​អ្នកណា ដែល​ពុំមាន​ជោគជ័យ​។​

៥-​ពង្រីក​គំនិត​ឲ្យ​កាន់តែ​ទូលំទូលាយ​៖
​សេពគប់​នឹង​មនុស្ស​ថ្មីៗ រក​អ្វី​ថ្មីៗ ដើម្បី​ធ្វើ និង​រៀនសូត្រ សាកល្បង​អ្វី​ថ្មីៗ​...

៦-​លាង​សម្អាត​គំនិត​ពិសពុល​ឲ្យ​អស់ពី​បរិយាកាស​ជុំវិញ​របស់​អ្នក​៖
​ជៀសវាង​គំនិត​និន្ទាឈ្នានីស ប៉ះពាល់​អ្នកដទៃ គិត​សំភី​តែ​រឿង​ការងារ និយាយ​តែ​ពី​រឿង​ល្អៗ រីកចម្រើន មាន​ផល​ជា​វិជ្ជមាន​។​

៧-​ធ្វើ​អ្វីៗ​យក​ឲ្យ​បានល្អ​លេខ​១៖
​ធ្វើការ​ងារ​ឲ្យ​បានល្អ សេពគប់​អ្នក​ល្អ ប្រើប្រាស់​របស់​ល្អ មានគុណ​ភាព​។ របស់​ថ្លៃ​ប្រើ​បានយូរ ល្អ​ជាង​របស់​ថោក តែ​ប្រើ​មិនកើត​ការ​។ ចាំ​ពាក្យចាស់​បុរាណ​មួយ​ថា "​ចង់​ក្រ​ឲ្យ​ទិញ​ឡាន​ចាស់​"៕​

ប្រភព៖ សុខភាព

No comments