ព័ត៌មានថ្មីបំផុត

រឿង​សំខាន់ៗ​ដែល​​យុវវ័យ​​កំពុង​​តែ​​ធ្វើ​​ខុស ហើយ​​អាច​​ស្តាយ​ក្រោយ​ពេល​ខាង​មុខ​

Loading...
ការរស់នៅប្រចាំថ្ងៃគឺជារឿងមួយដែលបង្រៀនយើងឲ្យស្គាល់ថា អ្វីទៅគឺជាជីវិត ហើយរាល់ទង្វើដែលយើងកំពុងធ្វើនេះផងដែរ គឺជាការរៀបចំផ្លូវមួយសម្រាប់ខ្លួនឯង ទៅកាន់ថ្ងៃអនាគត ប៉ុន្តែជួនកាលយើងមិនបានដឹងថាទង្វើខ្លះដែលយើងកំពុងធ្វើនេះ គឺជារឿងខុសដែលអាចប៉ះពាល់ដល់ថ្ងៃអនាគតយើងបាន ខាងក្រោមនេះយើងនឹងបង្ហាញអ្នកថា ទង្វើអ្វីខ្លះដែលយុវវ័យយើងបច្ចុប្បន្នបានប្រព្រឹត្តខុស។


១. មិនច្បាស់អំពីគោលដៅរបស់ខ្លួន

ជាទូទៅមនុស្សតែងតែមានគោលដៅមួយសម្រាប់អនាគតរបស់ខ្លួន ស្របគ្នានេះផងដែរ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកត្រូវធ្វើអ្វីខ្លះដើម្បីឈានទៅដល់គោលដៅរបស់ខ្លួន? បើសិនជាអ្នកមិនអាចឆ្លើយសំណួរនេះបានទេ មានន័យថាអ្នកមិនទាន់ច្បាស់លាស់ជាមួយគោលដៅមួយនោះនៅឡើយទេ អ្នកត្រូវតែដឹងឲ្យច្បាស់ថាខ្លួនឯងចង់បានអ្វី អាចធ្វើអ្វី នឹងដើម្បីអ្វី ទើបអ្នកអាចឈានជើងទៅកាន់គោលដៅរបស់អ្នកបានដោយជោគជ័យ។


២. មិនបានគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវ



ពេលវេលាគឺជារឿងមួយដ៏សំខាន់ដែលអ្នកត្រូវតែចាប់អារម្មណ៍ ព្រោះថាវាក៏អាចជាប្រភពមួយដែលនាំអ្នកទៅកាន់ភាពជោគជ័យ បើសិនជាអ្នកគ្រប់គ្រង និងរៀបចំវាបានត្រឹមត្រូវ តែបើសិនជាអ្នកនៅតែបណ្ដោយឲ្យពេលវេលារំកិលទៅមុខ ដោយមិនបានធ្វើអ្វីសោះនោះអ្នកនឹងមានការស្ដាយក្រោយជាក់ជាមិនខាននៅថ្ងៃអនាគត។


៣. មិនមានទម្លាប់ក្នុងការអាន

ជាទូទៅមនុស្សយើងអាចរៀននិងយល់ដឹងបានយ៉ាងច្រើនពីការអាន មិនថាចំណាយពេល១ម៉ោង ឬត្រឹមតែ២០នាទីក្នុងមួយថ្ងៃក៏ដោយ ព្រោះការអាននេះអាចឲ្យអ្នកយល់ដឹងរឿងផ្សេងៗសម្រាប់អភិវឌ្ឍខ្លួនឯង ក៏ដូចជាចំណេះដឹងទូទៅផ្សេងៗដែលអាចឲ្យអ្នកមានភាពងាយស្រួលក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងជីវិតដូចនេះអ្នកគួរតែចាប់ផ្ដើមបណ្ដុះទម្លាប់អានរបស់អ្នកពីពេលនេះទៅទើបប្រសើរ។


៤. ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ

ហេតុផលសំខាន់មួយដែលអាចនាំឲ្យមនុស្សកើតជំងឺបាក់ទឹកចិត្តនោះ គឹការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃនេះតែម្ដង ព្រោះថានៅពេលដែលមានការប្រៀបធៀបនេះកើតឡើង អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថា ខ្លួនឯងកើតមកមិនល្អដូចអ្នកដទៃដែលរហូតក្លាយទៅជាភាពច្រណែន តែសូមប្រាប់តាមត្រង់ថាការប្រៀបធៀបខ្លួនឯងបែបនេះ គឺជារឿងឥតប្រយោជន៍នោះទេ អ្នកគួរគិតឡើងវិញថាលើលោកនេះគ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ ទោះបីជាមនុស្សម្នាក់នោះកើតមកមានរូបរាងសង្ហា រៀនពូកែ ឬអ្វីក៏ដោយ ក៏គេនៅតែមិនមែនចំណុចពិសេសណាមួយដែលអ្នកមានជាក់ជាមិនខាន។

៥. បាត់បង់សកម្មភាពខាងក្រៅ

ព្រោះតែពេលនេះគឺជាសម័យកាលអេឡិចត្រូនិចដូចនេះមនុស្សមួយចំនួន ចំណាយពេលវេលារបស់ពួកគេច្រើនជាមួយទូរស័ព្ទ កុំព្យូទ័រក្នុងការលេងហ្គេម ស្ដាប់តន្ត្រី មើលវីដេអូ ដែលនាំឲ្យបាត់បង់សកម្មភាព ឬទំនាក់ទំនងជាមួយសង្គមខាងក្រៅ ពិតមែនថាគ្រឿងអេឡិចត្រូណិចទាំងនោះអាចឲ្យអ្នកដឹងរឿងគ្រប់យ៉ាងដែលកើតមានក្នុងសង្គម គ្រួសារ ឬមិនភ័ក្ត តែវាមិនបានផ្ដល់បានរាល់ភាពជិតស្និតដូចការដែលជួបជុំដោយផ្ទាល់នោះទេ។


អត្ថបទដោយ ៖ ជុំ រស្មី
ប្រភព ៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments