ព័ត៌មានថ្មីបំផុត

៥​យ៉ាង​​មិន​​គួរ​​ឈប់​​ធ្វើ​ ​ទោះ​​អាយុ​​ច្រើន​​ប៉ុណ្ណា​​ក៏​​ដោយ​

Loading...
ក្នុងជីវិតយើងយ៉ាងហោចណាស់មួយដងដែលអ្នកនឹងបានលឺពាក្យថា “អ្នកចាស់ពេកហើយក្នុងការធ្វើរឿងនេះ” ឬមួយវាអាចនិងលឺចេញពីមាត់អ្នកផ្ទាល់ក៏ថាបាន តែទោះជាយ៉ាងណាសម្រាប់រឿងទាំង៥ខាងក្រោមនេះអ្នកមិនគួរឈប់ធ្វើនោះទេ ទោះបីជាអ្នកអាយុច្រើនប៉ុណ្ណាក៏ដោយ។



១. ក្ដីស្រមៃ

ក្ដីស្រមៃមិនមានអ្វីដែលទាក់ទងទៅនឹងអាយុនោះទេ តែវាគឺជាគោលដៅថ្មីមួយទៀតសម្រាប់ជីវិតដែលតែងតែនាំអ្នកឆ្ពោះទៅមុខជានិច្ច ទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយក៏អ្នកអាចទៅមុខរួចបើសិនអ្នកមិនបោះបង់ក្ដីស្រមៃរបស់អ្នក


២.​ បន្តការរុករក

មិនថាអ្នកទទួលបានបទពិសោធន៍ច្រើនប៉ុណ្ណាពីជីវិតក៏ដោយ ក៏អ្នកមិនគួរបញ្ឈប់ការរុករកដើម្បីទទួលបានអ្វីដែលថ្មីទៀតផ្សេងទៀតដែរ ព្រោះថាពិភពលោកនេះធំណាស់ ហើយមានរឿងជាច្រើនផ្សេងទៀតដែលអ្នកពុំទាន់បានដឹង នឹងអាចនាំអ្នកទៅកាន់ភាពជោគជ័យ។


៣. ការធ្វើល្អ

ទង្វើល្អរបស់អ្នកមិនមែនសុទ្ធតែមានមានការតបស្នងនោះទេ តែអ្នកក៏មិនមែនត្រូវតែបញ្ឈប់ការធ្វើល្អនោះដែរ ទោះវាមិនបានតបស្នងអ្នកនៅក្នុងថ្ងៃនេះ ជួនកាលវាអាចតបស្នងអ្នកនៅថ្ងៃមុខក៏ថាបាន ម្យ៉ាងវិញទៀត រាល់ទង្វើល្អមិនមែនសុទ្ធតែទាមទារការតបស្នងនោះទេ។


៤. ភាពជឿជាក់

នៅពេលណាមួយដែលអ្នកដើរដល់ផ្លូវទាល់ ឬជួបការបរាជ័យ ភាពជឿជាក់លើខ្លួនឯងរបស់អ្នកនឹងចាប់ផ្ដើមធ្លាក់ចុះការធ្វើបែបនេះមិនត្រឹមត្រូវនោះទេ គឺមានតែភាពជឿជាក់ទេដែលអាចនាំអ្នកទៅកាន់ចំណុចកំពូលដែលអ្នករំពឹងទុក។


៥. ការរៀន


កុំគិតថាអ្នកជាមនុស្សដែលដឹងរឿងគ្រប់យ៉ាងឲ្យសោះ។ បើសិនជាអ្នកចង់ក្លាយជាមនុស្សដែលល្អឥតខ្ចោះសម្រាប់ខ្លួនឯងនោះ អ្នកត្រូវតែបន្តការរៀនរបស់អ្នកជានិច្ច រៀនពីបទពិសោធន៍ជីវិតដែលអ្នកទទួលបាន រៀនពីអ្នកជុំវិញខ្លួន គឺរៀនគ្រប់យ៉ាងដែលអាចបើកផ្នត់គំនិតរបស់អ្នកឲ្យកាន់តែទូលំទូលាយ ទៅកាន់ពិភពលោកដ៏ស្រស់បំព្រង៕


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments