ព័ត៌មានថ្មីបំផុត

ស្ត្រី​ទំនង​ជា​​ងាយ​​មាន​​បញ្ហា​​ថប់​​អារម្មណ៍​​ជា​ង​មនុស្ស​​ប្រុស​​ឆ្ងាយ​​ណាស់​​

Loading...
ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញថា មនុស្ស​ស្រី​ទំនងជា​មាន​បទពិសោធន៍​នៃ​ការ​ថប់​អារម្មណ៍​ច្រើនជាង​មនុស្ស​ប្រុស​រហូត ២​ដង​ឯណោះ​។ ការ​ថប់​អារម្មណ៍​ខុសធម្មតា​មាន​ច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​ជា​ទូទៅ​វា​តែងតែ​ចូលរួម​នូវ​អារម្មណ៍​នៃ​ភាព​ទុក្ខព្រួយ​ដូចជា បារម្ភ​ខ្លាំង ឬ​ខ្លាច​ខ្លាំង ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​តិចតួច​ដល់​ធ្ងន់ធ្ងរ​បាន​។



​មាន​កត្តា​ច្រើនណាស់​ដែល​អាច​ធ្វើឲ្យ​មាន​ជំងឺ​ថប់​អារម្មណ៍​ខុសធម្មតា​ដូចជា ស្ត្រេ​ស បញ្ហា​រាងកាយ ហ្សែ​ន និង​អតុល្យភាព​អ័រម៉ូន​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី មនុស្ស​វ័យក្មេង និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​ខ្លួន​ផ្សេងៗ​ទៀត​គឺ​មាន​ការប៉ះពាល់​មិន​សមាមាត្រ​គ្នា​សោះ​។ តែ​បើ​សិន​ជា​សិក្សា​លើ​ស្ត្រី​មកពី​ប្រទេស​ផ្សេងៗ​គ្នា​វិញ គឺ​ស្ត្រី​មានការ​ថប់​អារម្មណ៍​ខ្លាំង​ជាង​មនុស្ស​ប្រុស​រហូតដល់ ២​ដង​ង​។

ដូច្នេះ​អ្នក​ស្រាវជ្រាវ​ចង់ឲ្យ​មាន​ការសិក្សា​លើ​ជំងឺ​នេះ​បន្ថែម​កាន់តែច្បាស់ ព្រមទាំង​តាមដាន​ទៅលើ​អ្វី​ទៅ​ដែល​អាច​ដោះស្រាយ​បាន​លើ​ករណី​នេះ​ដើម្បី​ទទួលបាន​ប្រយោជន៍​ដ៏​ល្អ​បំផុត​។
​ថ្វី​បើ​អារម្មណ៍​នៃ​ការ​ថប់​អារម្មណ៍​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​គឺជា​រឿង​ធម្មតា​ទាំងស្រុង​ក៏​ដោយ អ្នក​ក៏​គួរតែ​ទៅ​ជួប​ពេទ្យ​ដែរ​បើសិនជា​វា​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ឬ​ធ្វើឲ្យ​ស្ត្រេ​ស​ជាប់​រហូត​៕

​ប្រភព៖ សុខភាព

No comments