ព័ត៌មានថ្មីបំផុត

គោល​ការណ៍​៣០ថ្ងៃ កែប្រែ​ជីវិត​ឲ្យ​រីក​ចម្រើន​ហួស​ពី​ការ​ស្មាន

Loading...
ដោយសារតែ​យើង មិនអាច​លោត​មួយ​ផ្លោត​ឲ្យ​ដល់​គោលដៅ​ភ្លាមៗ ដូច្នេះ​ទើប​យើង​ត្រូវមាន​ផែនការ​ជា​ដំណាក់ៗ ដូចជា ផែនការ​ក្នុង​មួយខែ​ម្តង ឬ​ផែនការ ៣០ ថ្ងៃ ជាដើម​។ ត្រូវ​ពិនិត្យ​ខ្លួន​ឯថា តើ​គួរ​ធ្វើ​កិច្ចការ​អ្វី ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​? ហេតុនេះ សូមអ្នក​ត្រួត​ពិនិត្យមើល​ទៅលើ​ការសម្រេច​គោលដៅ​របស់​យើង​ក្នុង ៣០ ថ្ងៃ ថា​តើ​វា​នឹងមាន​ការរីកចម្រើន​ប៉ុនណា​?... ចូរ​ខិតខំ​ធ្វើ​កិច្ចការ "​តូច​" ជាប្រចាំ ដើម្បី​ធ្វើ​ឲ្យ​អ្នកសម្រេច​ទៅរក​កិច្ចការ​ធំៗ​បាន​។​
​គោលការណ៍​កែលម្អ​ក្នុង ៣០ ថ្ងៃ​៖


១-​លះបង់​និស្ស័យ​៖
.​ការពន្យារពេល ព្រឹក​ចាំ​ល្ងាច ល្ងាច​ចាំ​ព្រឹក​
.​ការប្រើ​ភាសា​អវិជ្ជមាន​
.​ការប្រើ​ភាសា​អវិជ្ជមាន​
.​មើល​ទូរទស្សន៍​លើសពី ១​ម៉ោង ក្នុង ១​ថ្ងៃ​
.​និ​ន្នា​ឈ្នានីស​

២-​សាង​និស្ស័យ​៖
.​ត្រួតពិនិត្យ​រូបរាង​មុខមាត់​ជាប្រចាំ​រៀងរាល់​ព្រឹក​
.​ធ្វើ​ផែនការ​ការងារ​ជាប្រចាំ​រៀងរាល់ថ្ងៃ​
.​លើកសរសើរ​អ្នកដទៃ​ដោយ​សុទ្ធចិត្ត​នៅ​គ្រប់ពេល​មានឱកាស​

៣-​លើកកម្ពស់​ស្មារតី​ចំពោះ​មេ​កើយ​៖
.​ស្ថាបនា​កូនចៅ​របស់ខ្លួន​ឲ្យ​ធ្វើការ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​
.​ស្វែងយល់​ឲ្យ​បាន​ច្រើន​ពី​ក្រុមហ៊ុន​ដែល​ខ្លួន​ធ្វើការ ដើម្បី​ដឹងថា​តើ​ក្រុមហ៊ុន​ធ្វើ​អ្វីខ្លះ​? អតិថិជន​របស់​ក្រុមហ៊ុន​មាន​លក្ខណៈ​ដូចម្តេចខ្លះ​?
.​ផ្តល់​ការណែនាំ​ចំនួន​បីយ៉ាង ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​

៤-​លើកកម្ពស់​ស្មារតី​ចំពោះ​គ្រួសារ​៖
.​អរគុណ​ចំពោះ​អំពើ​បន្តិចបន្តួច​ពី​កូន ប្តី ប្រពន្ធ ដែល​យើង​ធ្លាប់តែ​គិតថា វា​ជា​តួនាទី​របស់គេ​
.​ធ្វើ​កម្មវិធី​ពិសេស​ឲ្យ​គ្រួសារ ក្នុង​មួយអាទិត្យ​ម្តង​
.​ផ្តល់​ពេល ១​ម៉ោង ក្នុង ១​ថ្ងៃ ដោយ​មិន​រំខាន​សមាជិកគ្រួសារ​

៥-​បំប៉ន​ខួរក្បាល​៖
.​អាន​ទស្សនា​វ​ដ្តី ទាក់ទង​នឹង​អាជីព​ខ្លួនឯង ១ អាទិត្យ ២​ម៉ោង​
.​អាន​សៀវភៅ​អភិវឌ្ឍ​ខ្លួនឯង ១​ក្បាល​
.​រក​មិត្ត​ថ្មី ៤​នាក់​
.​ប្រើពេល ១​ថ្ងៃ ៣០ នាទី ដោយ​ពុំមាន​អ្វី​មក​រំខាន​
​ពេល​ឃើញ​នរណា មាន​ឥរិយាបថ​ល្អ មានគំនិត​ឆ្លាសវៃ និង​មាន​ឥទ្ធិពល ចូរ​ដាស់តឿន​ខ្លួនឯង​ថា គេ​ពុំមែន​នាំយក​របស់​ទាំងនោះ មកពី​កំណើត​ទេ​។ ទម្រាំ​តែ​គេ​បាន​ដូច្នេះ គេ​ពិតជា​បាន​យកចិត្តទុកដាក់​ហ្វឹកហាត់​អស់​ពេល​ដ៏​យូរ ក្នុងការ​សាង​និស្ស័យ​ល្អៗ​ថ្មីៗ ហើយ​ជម្រុះ​និស្ស័យ​អវិជ្ជមាន​ឲ្យ​រលស់​បន្តិច​ម្តងៗ​ជាប្រចាំ​៕​

ប្រភព៖ សុខភាព

No comments