គន្លឹះសំខាន់ៗ ដើម្បីប្រឡងជាប់អាហារូបករណ៍នៅ DMC
Loading...
DMC ដែលមានពាក្យពេញជាភាសាអង់គ្លេសថា Department of Media and
Communication គឺជាដេប៉ាតឺម៉ង់មួយដែលផ្ដល់អាហារូបករណ៍រយៈពេលបួនឆ្នាំពេញក្នុងការសិក្សាជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងឈានមុខគេក្នុងវិស័យសារព័ត៌មាន។
ជារៀងរាល់ឆ្នាំ មានសិស្សនិស្សិតជាច្រើនរយនាក់មកធ្វើការដាក់ពាក្យប្រឡងដើម្បីទទួលបានអាហារូបករណ៍នោះ។
យ៉ាងណាមិញ ការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រនៅ DMC មានត្រូវបានកំណត់យកតែត្រឹម៣០នាក់បុណ្ណោះ។
ហេតុនេះ និស្សិតគ្រប់រូបត្រូវមានសមត្ថភាព និងចំណេះដឹង ជាពិសេសគួររៀបចំលក្ខណៈសម្បត្តិរបស់ខ្លួនឱ្យរួចរាល់មុនពេលចូលប្រឡង។
មុននឹងចូលប្រឡងនៅ DMC សិស្សនិសិ្សតគ្រប់រូបដែលមានបំណងចូលរួមក្នុងការប្រឡង គួរស្វែងយល់ពីដំណាក់កាល និងដំណើរការនៃការប្រឡងជាមុនសិន។ ការប្រឡងនៅDMCត្រូវបានបែងចែកជា២ដំណាក់គឺ ការសរសេរ និងការសម្ភាសន៍ ដែលការសម្ភាសន៍ផ្ទាលមាត់គឺសម្រាប់តែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសារសរសេរតែប៉ុណ្ណោះ។
មុននឹងចូលប្រឡងនៅ DMC សិស្សនិសិ្សតគ្រប់រូបដែលមានបំណងចូលរួមក្នុងការប្រឡង គួរស្វែងយល់ពីដំណាក់កាល និងដំណើរការនៃការប្រឡងជាមុនសិន។ ការប្រឡងនៅDMCត្រូវបានបែងចែកជា២ដំណាក់គឺ ការសរសេរ និងការសម្ភាសន៍ ដែលការសម្ភាសន៍ផ្ទាលមាត់គឺសម្រាប់តែបេក្ខជនដែលបានប្រឡងជាប់វិញ្ញាសារសរសេរតែប៉ុណ្ណោះ។
I.
ដំណាក់កាលទី១៖ ដំណាក់កាលនេះ គឺជាវិញ្ញាសារសរសេរ
ដែលខ្លឹមសារនៃវិញ្ញាសារមានការទាក់ទងនឹងវប្បធម៌ទូទៅជាភាសាខ្មែរ និងភាសាអង់គ្លេស
និងសំណួរទាក់ទងនឹងសារព័ត៌មាននៅប្រទេសកម្ពុជា។ ដើម្បីឆ្លងផុតដំណាក់កាលនេះ
បេក្ខជនដែលត្រៀមចូលប្រឡង គួរត្រៀមនូវ៖
1.
ស្វែងយល់ពីវប្បធម៌ទូទៅ៖ មានដូចជាប្រវត្តិសាស្ត្រខ្មែរ
ភាសាខ្មែរ អ្នកនិពន្ធ ប្រវត្តិនៃពិធីបុណ្យសាសនា ឬបុណ្យប្រពៃណីផ្សេងៗ។ វិញ្ញសារនេះ
អ្នកដែលត្រូវប្រឡង នឹងត្រូវធ្វើការឆ្លើយសំណួរពហុជ្រើសរើស សំណួរផ្គូរផ្គង
បំពេញចន្លោះ ឬសំណួរត្រិះរិះផ្សេងៗ ដែលមានទាក់ទងនឹងចំណេះដឹងទូទៅ
និងព្រឹត្តិការណ៍ផ្សេងៗ។ ឧទាហរណ៍ ពិធីបុណ្យភ្ជុំបិណ្ឌត្រូវប្រារព្ធឡើងចាប់ពីថ្ងៃណា
ដល់ថ្ងៃណា? ក្នុងគោលបំណងអ្វី?
2. ត្រូវពង្រឹងចំណេះដឹងភាសាអង់គ្លេសរបស់ខ្លួន
៖ ព្រោះស្ទើរតែគ្រប់បុខវិជ្ជានៅ DMC ត្រូវបានបង្រៀនជាភាសាអង់គ្លេស។
វិញ្ញាសារវប្បធម៌ទូទៅជាភាសាអង់គ្លេសក្នុងដំណាក់កាលប្រឡងនេះ
ភាគច្រើនទាក់ទងនឹងព្រឹត្តិការណ៍ទូទៅដែលកើតមានទាំងក្នុងប្រទេស និងក្រៅប្រទេស។ ដើម្បីឆ្លើយសំណួរក្នុងវិញ្ញសារនេះឱ្យបានត្រឹមត្រូវ
បេក្ខជនគ្រប់រូបគួរតាមដានព្រឹត្តិការណ៍ព័ត៌មានក្នុងសង្គមឱ្យបានច្រើន ឧទាហរណ៍ដូចជា
តើប្រទេសអង់គ្លេសបានដកខ្លួនចេញពីសហគមន៍អឺរ៉ុបនៅថ្ងៃខែឆ្នាំណា? ម្យ៉ាងទៀត
ក្នុងវិញ្ញាសារភាសាអង់គ្លេសនេះដែរ វិញ្ញសារទាក់ទងនឹងចំណេះដឹងភាសាអង់គ្លេស
និងវេយ្យាករណ៍នឹងត្រូវបានដាក់បញ្ចូលដែរ។
II.
ដំណាក់កាលទី២ គឺការសម្ភាសន៍ផ្ទាល់មាត់ សម្រាប់បេក្ខជនដែលបានឆ្លងផុតពីវិញ្ញសារសរសេរ។
1. ការសម្ភាសន៍ត្រូវបានរៀបចំឡើងដូចជាការសម្ភាសន៍ការងារដែរ
ដែលបេក្ខជននឹងត្រូវតម្រូវឱ្យធ្វើការណែនាំខ្លួនជាមុនសិន មុននឹងគណៈកម្មការចោទសួរ។
ក្នុងការធ្វើការណែនាំខ្លួននេះដែរ ឈ្មោះ និងអាយុរបស់បេក្ខជនមិនមែនជារឿងសំខាន់នោះទេ
តែប្រវត្តិសិក្សាកាលពីមុន និងការចូលរួមក្នុងវិស៍យសារព័ត៌មានពីមុនមករបស់បេក្ខជនគួរតែត្រូវបានណែនាំ។
2. ត្រូវមានទំនុកចិត្ត និងឆ្លើយគ្រប់សំណួរដោយហ្មត់ចត់និងច្បាស់លាស់ ឧទាហរណ៍ គណៈកម្មការនឹងសួរថា តើហេតុអ្វីបានជាប្អូនចង់ចូលរៀននៅ DMC?
ហើយចង់ធ្វើការងារអ្វីដែរ? ហេតុនេះ គួរត្រៀមលក្ខណៈហាត់សមឱ្យរួចរាល់
និងនិយាយពីគោលបំណងឱ្យបានក្បោះក្បាយ។ ម្យ៉ាងទៀត បេក្ខជនគួរបញ្ជាក់បន្ថែមទៀតពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្ទេរ
និងផ្សព្វផ្សាយបន្តពីអ្វីដែលខ្លួនបានរៀនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។
សរុបសេចក្ដីមក បើទោះជាការប្រឡងចូលមានការតឹងតែងយ៉ាងណាក្ដី តែឱ្យតែមានទំនុកចិត្ត និងការត្រៀមលក្ខណៈទុកជាមុន នោះវាមិនមែនជាបញ្ហានោះទេ។
បេក្ខជនដែលមានបំណងចូលរៀននៅ DMC អាចធ្វើការសាកសួរព័ត៌មានបន្ថែមពីនិស្សិត DMC ជំនាន់មុនៗ ដើម្បីបានទទួលបទពិសោធន៍បន្ថែម និងស្វែងរកវិញ្ញាសារដែលធ្លាប់ចេញកាលពីឆ្នាំមុនៗ ឬអាចចូលរួមក្នុងវគ្គចែករំលែកព័ត៌មានទាក់ទងនឹង DMC នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អត្ថបទដោយ៖ ម៉ៅ ធានី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments