គន្លឹះរកលុយខ្ទង់ពាន់ដុល្លារ សម្រាប់អ្នកធ្វើការ Freelance
Loading...
អ្នកធ្វើការនៅផ្ទះ (Freelance) សំដៅទៅលើអ្នកមានសមត្ថភាព
ដែលអាចធ្វើការងារឲ្យគេបាន ដោយមិនចាំបាច់មានការិយាល័យ
ឬកន្លែងធ្វើការជាក់លាក់ មានន័យថា ធ្វើការនៅទីណាក៏បាន
ឲ្យតែសម្រេចលទ្ធផលជូនចៅហ្វាយនាយ។ អ្នកធ្វើការនៅផ្ទះ (Freelance)
មានដូចជា អ្នកបកប្រែ អ្នកនិពន្ធ អ្នករចនា អ្នកលក់ ឬអ្នកផ្សារជាដើម។
វាការងារងាយស្រួលធ្វើ ប៉ុន្តែទាមទារការប្តេជ្ញាចិត្ត ការគោរពពេលវេលា និងលទ្ធផលដែលសម្រេចបាន។
គួរធ្វើបែបណា ទើបអាចរកប្រាក់បានខ្ទង់ពាន់ដុល្លារ បើគ្រាន់តែធ្វើការងារនៅផ្ទះបែបនេះនោះ?
១. អភិវឌ្ឍ រៀនសូត្រ ហើយធ្វើឲ្យខ្លួនឯងពូកែ និងមានសមត្ថភាពកាន់តែខ្លាំង ដើម្បីឲ្យភ្ញៀវ ឬចៅហ្វាយនាយបង្កើនប្រាក់ខែឲ្យ
២. ផ្ញើរអ៊ីម៉េល និងកិច្ចការរបស់អ្នក ទៅភ្ញៀវឲ្យថ្មីៗ ហើយកុំខ្លាចគេបដិសេធការងាររបស់អ្នកឲ្យសោះ
៣. ដឹងពីការងាររបស់អ្នក ថាតើមួយណាសំខាន់ជាង ហើយមួយណាត្រូវធ្វើមុនគេនោះ
៤. ដាក់កាលវិភាគ និងបញ្ចប់កិច្ចការឲ្យបានមុនពេលកំណត់ ដើម្បីអ្នកអាចមានពេលត្រួតពិនិត្យម្តងទៀត និងដើម្បីឲ្យភ្ញៀវពេញចិត្ត ហើយសប្បាយចិត្តនឹងលទ្ធផលរបស់អ្នក
៥. ត្រូវមានការតាំងចិត្តខ្ពស់ ហើយត្រូវធ្វើការងារទាំងនេះ ឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន
៦. បង្កើត និងស្វែងរកឱកាសធ្វើការជាក្រុម ជាមួយអ្នកដទៃ ដើម្បីបង្កើនប្រាក់ចំណូល និងទំនាក់ទំនងរបស់អ្នក
៧. បើអ្នកមានសមត្ថភាព ហើយគិតថាខ្លួនឯងស័ក្តសម ចូរដាក់តម្លៃ និងស្នើរសុំប្រាក់ខែខ្ពស់បន្តិច៕
ប្រភព៖ សុខភាព

No comments