រូបភាពដែល Post ក្នុងបណ្តាញសង្គម អាចបញ្ជាក់ថាអ្នកមានជំងឺបាក់ទឹកចិត្ត
Loading...
អ្នកស្រាវជ្រាវជាច្រើនមានបំណងចង់ដឹងថា
តើការកត់សម្គាល់រូបភាពតាមអាចកំណត់រោគវិនិច្ឆ័យជំងឺបាក់ទឹកចិត្តបានឬអត់ដោយផ្អែកទៅលើអ្វីដែលមានក្នុងរូបភាពនោះ
និងត្រូវបានផូសចូលទៅក្នុងប្រព័ន្ធបណ្តាញសង្គម Instagram។
ពួកគេបានពិនិត្យទៅលើរូបភាពជាង ៤៣០០០រូបមកពីមនុស្សចំនួន ១៦៦នាក់ ដែលត្រូវបានគេធ្វើការសង្គេតយ៉ាងពេញលេញទៅលើអារម្មណ៍របស់ពួកគេ។ អ្នកស្រាវជ្រាវបានរកឃើញអ្នកដែលមានប្រវត្តិបាក់ទឹកចិត្តទំនងជាចូលចិត្តផូសរូបភាពដែលមានលក្ខណៈទុក្ខព្រួយ រូបភាពងងឹត និងមិនសូវមានពណ៌ច្រើន។ កម្មវិធីរបស់កុំព្យូទ័រអាចកំណត់សម្គាល់អ្នកមានជំងឺបាក់ទឹកចិត្តបានយ៉ាងត្រឹមត្រូវរហូតដល់ ៧០ភាគរយឯណោះ និងខុសតែ ២៤ភាគរយទេ។
ការសិក្សានេះត្រូវបានធញវើឡើងដោយសាកលវិទ្យាល័យ Harvard និង Vermont ព្រមទាំងផ្តល់ជំនួយដោយ National Science Foundation and the Sackler Scholars Programme in Psychobiology។ វាក៏ត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន EPJ Data Science ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកចេះតែមានអារម្មណ៍អស់សង្ឃឹមជាប់រហូតរយៈពេលពីរបីសប្តាហ៍ចុងក្រោយ ហើយមិនអាចរីករាយនឹងអ្វីដែលធ្លាប់តែធ្វើឲ្យអ្នកសប្បាយចិត្ត នោះអ្នកប្រហែលជាមានជំងឺបាក់ទឹកចិត្ត៕
ប្រភព៖ សុខភាព

No comments