Back to School ពី Prime Cineplex បញ្ចុះតម្លៃអស្ចារ្យ សម្រាប់សិស្សានុសិស្ស
Loading...
តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់បវេសនកាលថ្មីនេះ? Prime Cineplex ក៏បានត្រៀមប៉្រមូសិនយ៉ាងពិសេសសម្រាប់ឈានចូលមកដល់នូវបវេសនកាលថ្មីនេះផងដែរ។
Back to School គឺជាប្រ៉មូសិនបញ្ចុះតម្លៃយ៉ាងពិសេសមួយសម្រាប់សិស្សានុសិស្សទាំងឡាយក្នុងបវេសនកាលថ្មីនេះដោយការទទួលបាន 1$ ត្រឡប់មកវិញសម្រាប់រាល់ការទិញសំបុត្រកុនបែប 2D និង 3D ដោយគ្រាន់តែបង្ហាញកាតសិស្សរបស់អ្នកតែប៉ុណ្ណោះ។
មិនទាន់អស់ទេ! អ្វីដែលកាន់តែពិសេសនោះគឺរាល់ពេលដែលអ្នកទិញ Loner Set តម្លៃ 3$ អ្នកនឹងទទួលបានកែវយ៉ាងស្រស់ស្អាតមួយភ្លាមៗដោយគ្រាន់តែបង្ហាញកាតសិស្សរបស់អ្នកតែប៉ុណ្ណោះដែលកម្មវិធីនេះបន្ថែមជូនកែវនេះនឹងចាប់ផ្ដើមពីថ្ងៃទី13 ខែកញ្ញា ឆ្នាំ2017 នេះរហូតអស់ពីស្តុក។
ម្យ៉ាងវិញទៀតទោះបីជាអ្នកប្រឡងចប់ទី១២ក៏ដោយក៏អាចមកទទួលយកប្រ៉មូសិន Back to School នេះពី Prime Cineplex បានផងដែរដោយគ្រាន់តែរក្សាកាតសិស្សរបស់អ្នកដើម្បីទុកបង្ហាញដល់អ្នកលក់សំបុត្រតែប៉ុណ្ណោះ។
សម្រាប់ប្រ៉មូសិននេះគឺចាប់ផ្ដើមជារៀងរាល់ថ្ងៃដល់ម៉ោង៥ល្ងាច ពីថ្ងៃនេះរហូតដល់ ថ្ងៃទី16 ខែ កញ្ញា ឆ្នាំ2017។ លឿនឡើងកុំឲ្យកម្មវិធីដ៏ពិសេសនេះកន្លងផុតឲ្យសោះណា។
គួរបញ្ជាក់ផងដែរថាPrime Cineplex គឺជារោងកុនទំនើបបែបកូរ៉េតែមួយគត់ក្នងប្រទេសកម្ពុជាដែលបំពាក់ដោយប្រព័ន្ធសំឡេង Dolby ATMOS ដែលជា 3D surround sound system ជាមួយនិង 7.1 stereo channel system ៕
អត្ថបទដោយ៖ ជុំ រស្មី
(អត្ថបទពាណិជ្ជកម្ម)









No comments