ព័ត៌មានថ្មីបំផុត

ប្រើ​ទូរស័ព្ទ​អាយ​ហ្វូន​ ធ្វើយ៉ាង​ម៉េច​កុំ​អោយ​​​ឆាប់​អស់​ថ្ម​?​

Loading...
ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ទូរស័ព្ទថ្មី នោះលោកអ្នកប្រហែលជាមិនសូវបារម្ភន៍ពីបញ្ហាទូរស័ព្ទអស់ថ្មប៉ុន្មាននោះទេ តែប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ទូរស័ព្ទដែលចេញកាលពី២ទៅ៣ឆ្នាំមុន នោះលោកអ្នកប្រហែលនឹងកំពុងប្រើប្រាស់ទូរស័ព្ទដោយធ្វើការសាកថ្មលើសពី២ដងក្នុងមួយថ្ងៃ។ ថ្ងៃនេះយើងសុំលើកយកនូវការកំណត់នៅក្នុងទូរស័ព្ទ iPhone មួយចំនួនដែលប្រហែលជាអាចជួយរក្សាថ្មទូរស័ព្ទរបស់លោកអ្នកបានមួយភាគ។



១.​ យល់ច្បាស់ពីតំរូវការថ្មពីកម្មវិធីនីមួយៗ


ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្មអត់ប្រយោជន៍ លោកអ្នកត្រូវដឹងថាកម្មវិធីមួយណាដែលត្រូវការថ្មខ្លាំងជាងគេក្នុងទូរស័ព្ទរបស់អ្នក។ លោកអ្នកអាចចូលទៅកាន់ Setting > Battery នោះលោកអ្នកនឹងឃើញតារាងកម្មវិធីដែលត្រូវការថ្មខ្លាំងតាមលំដាប់ក្នុងរយៈពេល ២៤ម៉ោង និង ៧ថ្ងៃ។ ប្រសិនបើលោកអ្នកឃើញថា កម្មវិធីណាមួយដែលលោកអ្នកកម្រប្រើប្រាស់តែវាត្រូវការថ្មច្រើននោះ លោកអ្នកអាចកែប្រែទម្លាប់ឈប់ប្រើវា រឺស្វែងរកកម្មវិធីដែលស្រដៀងគ្នាផ្សេងទៀតមកប្រើប្រាស់វិញ។
លោកអ្នកក៏គួរតែបើកមុខងារ Low Power Mode ក្នុងទូរស័ព្ទរបស់អ្នកប្រសិនបើថ្មប្រហែលជាមិនអាចទ្រទ្រង់ពេញមួយថ្ងៃបាន ដោយមុខងារនេះនឹងកាត់បន្ថមការប្រើប្រាស់ថ្មពីខាងក្នុងអង្គប្រតិបត្តិការរបស់ទូរស័ព្ទផ្ទាល់តែម្ដង។

២. ការកំណត់Background App Refresh


មុខងាររបស់ទូរស័ព្ទមួយចំនួនត្រូវបានបង្កើតឡើងថ្មីដើម្បីភាពងាយស្រួលក្នុងការប្រើប្រាស់ តែមុខងារទាំងនោះក៏ជាផ្នែកមួយនៃតំរូវការថ្មផងដែរ។ លោកអ្នកអាចធ្វើការបីទមុខងារនេះដោយផ្នែងទៅតាមកម្មវិធីដែលលោកអ្នកមិនត្រូវការនៅក្នុង Setting > General > Background App Refresh



៣. ការកំណត់ Mail




ប្រសិនបើលោកអ្នកមានតម្រូវការប្រើប្រាស់ email ជាចាំបាច់នោះនឹងមិនជាបញ្ហាអ្វីធំនោះទេ តែបើលោកអ្នកពុំប្រើប្រាស់កម្មវិធីនេះ រឺប្រើប្រាស់ភាគតិច លោកអ្នកគួរតែចូលទៅកំណត់មុខងារចាំទទួល email ដោយចូលទៅកាន់ Setting > Mail > Account > Fetch New Data រឺបើលោកអ្នកប្រប្រាស់កំណែទម្រង់១១ លោកអ្នកអាចចូលទៅកាន់ Setting > Account & Passwords > Fetch New Data​ ការបន្ថយមុខងារនេះទៅ ១៥នាទី ៣០នាទី មួយម៉ោងម្ដង រឺ Manually ដែលមានន័យថាលុះត្រាតែលោកអ្នកចូលពិនិត្យដោយផ្ទាល់។ មុខងារនេះមិនត្រឹមតែកាត់បន្ថយការប្រើប្រាស់ថ្ម និងសន្សំសំចៃថវិការទៀតផង។



៤. Location



លោកអ្នកអាចបិទមុខងារនេះតែម្ដង ហើយបើកវាតែពេលដែលលោកអ្នកត្រូវការតែម្ដង ដោយសារតែការបើកមុខងារនេះនឺងតាមដានរាល់ការធ្វើដំណើររបស់អ្នកពីទីកន្លែងមួយទៅទីកន្លែងមួយរហូត។ លោកអ្នកអាចបីទនៅក្នុង Setting > Privacy > Location Services

៥. Display & Brightness


ការបើកពន្លឺខ្លាំងពេកក៏ជាមូលហេតុនៃការឆាប់អស់ថ្មផងដែរ អ្នកអាចសាកល្បងបន្ថយពន្លឺខ្លាំងពេកនោះអ្នកនឹងឃើញលទ្ធផលភ្លាមៗតែម្ដង។ ការប្រើប្រាស់ទូរស័ព្ទដែលមានពន្លឺខ្លាំងពេកក៏មានឥទ្ធិពលអាក្រក់ដល់ភ្នែករបស់អ្នកផងដែរ។ មួយវិញទៀតលោកអ្នកក៏អាចបិទមុខងារចលនាផ្សេងៗនៅក្នុង Settings > General > Accessibility > Reduce Motion



អត្ថបទដោយ៖ ហ័រឆូវ
ប្រភព៖ techspot


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments