ព័ត៌មានថ្មីបំផុត

កំហុស​ស្ទាយ៍​សក់​ទាំង​៥​ ធ្វើ​​ឲ្យ​អ្នក​មើល​ទៅ​ចាស់​ជាង​វ័យ​ពីរ​ដង​

Loading...
ម៉ូតសក់ស្អាតៗជាច្រើនដែលអ្នកមើលឃើញក្នុងកាតាឡុក ឫតាមអ៊ីនធើណែតមិនប្រាកដថានឹងសាកសមសម្រាប់អ្នកទេ។ វាអាស្រ័យមកពីកត្តាជាច្រើនយ៉ាងផងដែរដូចជា ទម្រង់មុខ សម្បុរស្បែក និងទំហំភ្នែកនិងថ្ងាសជាដើម។ ដូច្នេះមុននឹងអ្នកសម្រេចចិត្តកែប្រែម៉ូតសក់ណាមួយ អ្នកគួរតែសិក្សាអោយបានច្បាស់ពីបញ្ហាទាំងនេះ ដើម្បីចៀសវាងការសម្រេចចិត្តខុស។ ខាងក្រោមនេះគឺជាកំហុសម៉ូតសក់ទាំង៥ដែលធ្វើអោយអ្នកមើលទៅកាន់តែចាស់ជាងវ័យ។




១. ម៉ូតសក់ខ្លីពេក
ចំពោះសក់ដែលមានទម្ងន់ មើលទៅរលាស់ល្អស្អាត អ្នកមិនគួរកាត់វាអោយខ្លីជ្រុលពេកទេ ព្រោះវានឹងអាចធ្វើអោយមុខអ្នកចាស់ជាងអាយុបាន។ តែបើសិនជាអ្នកសម្រេចចិត្តចង់កាត់សក់ខ្លីហើយ អ្នកគួរតែជ្រើសម៉ូតណាដែលមើលទៅទាន់សម័យពេញនិយមបំផុត។




២. ម៉ូតសក់វែងពេក
បើសិនជាអ្នកមានសក់វែងខ្លាំងពេក ទម្ងន់សក់នឹងទាញផ្ទៃមុខអ្នកអោយមើលទៅយារធ្លាក់ជាងមុន។ តែបើសិនជាអ្នកចង់ទុកសក់វែង អ្នកគួរតែកាត់វាចេញបន្តិច ឫតម្រិមចុងសក់ អោយស្តើងជាងមុនទើបជាការប្រសើរ។




៣. សក់ខ្មៅជ្រុលខ្លាំងពេក
សក់ខ្មៅជ្រុលខ្លាំងពេកនឹងធ្វើអោយមុខអ្នកមើលទៅខ្មៅស្រអាប់មួយកម្រិត។ ដើម្បីចៀសវាងបញ្ហានេះ វាជាការប្រសើរដែលអ្នកគួរតែលាបសក់ពណ៌ភ្លឺបន្តិច អោយជួយលើកសម្រស់មុខ។




៤. សក់ពណ៌ភ្លឺជ្រុលពេក
សក់ពណ៌ភ្លឺជ្រុលពេកដែលមើលទៅដូចនឹងពណ៌សម្បុរស្បែកអ្នក អាចនឹងធ្វើអោយអ្នកមើលទៅចាស់ជាងមុន ហើយមើលទៅស្លេកស្លាំងខ្លាំង។ ​អ្នកគួរបន្ថយកម្រិតពណ៌សក់ ឫសាកល្បងលាបពណ៌ក្រម៉ៅៗម្តងវិញមើល។




៥. បញ្ហាសក់ពណ៌ស្កូវ ឫពណ៌ប្រផេះ

បើសិនជាអ្នកមានសក់ពណ៌ស្កូវច្រើន ហើយវាមិនមានសំណើម ទន់រលោង ឫរឹងស្ងួតខ្លាំង អ្នកគួរតែកុំទុកវាអី ព្រោះវាងាយធ្វើអោយអ្នកមើលទៅដូចជាមនុស្សចាស់អញ្ចឹង។




រៀបរៀង និងសរសេរ​ដោយ: ចន ​ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់

No comments