ព័ត៌មានថ្មីបំផុត

ទម្លាប់​ប្រចាំ​ថ្ងៃ​​៦​យ៉ាង​ដែល​បំផ្លាញ​សុខ​ភាព​អ្នក​

Loading...
យើងតែងតែគិតថាទម្លាប់ដែលយើងកំពុងតែធ្វើជារៀងរាល់ថ្ងៃ គឺល្អសម្រាប់យើង ប៉ុន្តែប្រហែលជាការគិតទាំងនោះមិនពិតទាំងស្រុងនោះទេ ព្រោះថា ទម្លាប់មួយចំនួនដែលអ្នកកំពុងតែធ្វើនោះ គឺបានប៉ះពាល់ទៅដល់សុខភាពអ្នកបន្តិចម្ដងៗជារៀងរាល់ថ្ងៃ អត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីទម្លាប់៦យ៉ាងដែលអាចបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួន។




១. បញ្ឈប់ការកណ្ដាស់


ការដែលខំព្យាយាមបញ្ឈប់ នៅពេលដែលអ្នកកំពុងតែមានអារម្មណ៍ថាចង់កណ្ដាស់នោះ អាចបង្អាក់លំហូរឈាមដែលបញ្ជូនទៅកាន់ខួរក្បាល ប្រៀបដូចជាការខ្ទប់សសៃឈាម ដែលវាកើតឡើង ដោយសារអ្នកខំបិទមាត់ និងខ្ទប់ច្រមុះនៅពេលដែលមានអារម្មណ៍ ចង់កណ្ដាស់ ហើយគុណវិបត្តិនៃការធ្វើបែបនេះអាចនាំឲ្យអ្នកឈឺក្បាល ឬបើសិនជាករណីធ្ងន់ធ្ងរវាអាចនឹងធ្វើឲ្យអ្នកថ្លង់តែម្ដងក៏ថាបាន។


២. ការប្រើប្រាស់ទឹកអប់


ទឹកអប់គឺជារបស់មួយប្រភេទដែលអាចជួយថែរក្សាក្លិនខ្លួនអ្នកឲ្យមានក្លិនក្រអូប និងទាក់ទាញ ប៉ុន្តែសារធាតុដែលសម្រាប់បង្កើតទឹកអប់នេះ បែរជាប៉ះពាល់ទៅដល់សុខភាពរបស់អ្នកទៅវិញ ព្រោះសារធាតុគីមីខ្លះអាចនឹងធ្វើឲ្យអ្នក វិលមុខ ងងុយគេង ឬចង់ក្អួតចង្អោរជាដើម។


៣. ការប្រើប្រាស់ប្រអប់ប្លាស្ទីកមកផ្ទុកអាហារ

រាល់ប្រអប់ប្លាស្ទីកទាំងអស់គឺសុទ្ធតែបង្កើតឡើងមកជាមួយនឹងសារធាតុគីមី ហើយរាល់សារធាតុទាំងនោះ គឺពិតជាងាយស្រួលជ្រាបចូលទៅក្នុងអាហារខ្លាំងណាស់ យកល្អអ្នកគួរតែជ្រើសរើសប្រើប្រអប់បែបជាកញ្ចក់ ឬអំបែងវិញទើបជាការប្រសើរ។


៤. ការដុសធ្មេញបន្ទាប់ពីញ៉ាំអាហាររួចភ្លាម


រាល់អាហារឬភេសជ្ជៈដែលអ្នកទទួលទានរួចនោះ ប្រហែលជាមានផ្ទុកនូវសារធាតុអាស៊ីត ហើយនៅពេលដែលសារធាតុអាស៊ីតទាំងនោះជួបជាមួយថ្នាំដុសធ្មេញ វានឹងបំលែងខ្លួនទៅជាសារធាតុគីមីមួយប្រភេទទៀត ដែលប៉ះពាល់ទៅដល់ធ្មេញរបស់អ្នកទៅវិញ ដូចនេះអ្នកគួរទុកគម្លាតសម្រាប់ការដុសធ្មេញយាងហោចណាស់មួយម៉ោងបន្ទាប់ពីញ៉ាំអាហាររួច។


៥. ការស្លៀកខោខូវប៊យដែលរឹបតឹងពេក



មិនថាអ្នកមាន Fashion ខ្ពស់កំរិតណាក៏ដោយ អ្នកត្រូវតែចៀសវាងការស្លៀកខោខូវប៊យដែលរឹបតឹងខ្លាំងដល់ស្បែក ព្រោះវាអាចប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទរបស់អ្នក ហើយក៏អាចបិទជិតនូវលំហូរខ្យល់នៃជើងរបស់អ្នកទៀតផង ដូចនេះអ្នកគួរតែជ្រើសរើសខោបែបធូរបន្តិចទើបជាការប្រសើរ។


អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist



*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments