របបអាហារពិសេសដែលអាចបំបាត់អាការៈក្អកយ៉ាងមានប្រសិទ្ធភាព
Loading...
បើសិនជាអ្នកគ្រាន់តែក្អកធម្មតា ហើយមិនមានជំងឺអ្វីក្នុងខ្លួននោះទេ យកល្អអ្នកគួរតែជ្រើសរើសយករបបអាហារដែលត្រឹមត្រូវ ដូចខាងក្រោមនេះ នោះការក្អករបស់អ្នកនឹងបាត់ទៅវិញដោយឯងៗ៖
១. ទឹកក្រូចច្របាច់ និងទឹកធម្មតា
យកល្អទឹកក្រូចច្របាច់នោះ គួរតែលាយជាមួយនឹងទឹកក្តៅឧណ្ហៗមួយពែង និងញ៉ាំវាជារៀងរាល់ពីរម៉ោងម្តង ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង៨យប់។
២. ផ្លែឈើគ្រប់ប្រភេទ
ករណីមានការក្អកតិចតួច អ្នកជំងឺអាចចាប់ផ្តើមជាមួយនឹងការញ៉ាំផ្លែឈើរយៈពេល ៥ ទៅ៧ថ្ងៃ ហើយផ្លែឈើដែលគួរទទួលទានមានដូចជា ផ្លែប៉ោម ផ្លែសារី ទំពាំងបាយជូរ ក្រូច ម្នាស់ និងឪឡឹកជាដើម។
៣. របបអាហារគួរតែមានតុល្យភាពល្អ
ក្រៅពីញ៉ាំផ្លែឈើ អ្នកជំងឺគួរតែមានទម្លាប់ញ៉ាំអាហារបីពេលដែលមានតុល្យភាព ដោយក្នុងរបបអាហារនោះគួរតែមាន គ្រាប់ធញ្ញជាតិ បន្លែឆៅ ឬឆ្អិនតិចតួច និងផ្លែឈើស្រស់។
៤. អាហារដែលចៀសវាង
ចៀសវាងការញ៉ាំសាច់ ចំនីអាហារផ្អែម តែ កាហ្វេ ជ្រក់និងអាហារកៃឆ្នៃ ភេសជ្ជៈកំប៉ុង ស្ករគ្រាប់ ការ៉េម និងផលិតផលដែលមានជាតិផ្អែមខ្លាំងគ្រប់ប្រភេទ៕
ប្រភព៖ សុខភាព

No comments