ទម្លាប់ញ៉ាំអាហារ៦យ៉ាង ដែលធ្វើឲ្យស្ត្រីជប៉ុនតែងតែមានរាងស្អាតជានិច្ច
Loading...
មនុស្សស្រីនៅជប៉ុន
ច្រើនតែល្បីថាមានសម្រស់ស្រស់ស្អាត និងរាងស្វែល។
មូលហេតុនៅពីក្រោយការពិតនេះ ដោយសារតែប្រជាជនជប៉ុនទាំងអស់
មានទម្លាប់ញ៉ាំអាហារដូចខាងក្រោមនេះ៖
១. ញ៉ាំអាហារដែលមានជីវជាតិប្រកបដោយតុល្យភាព
ជាពិសេសការញ៉ាំបន្លែ
ត្រី ផ្លែឈើ បាយ សណ្តែកសៀង និងតែបៃតង ដែលវាសុទ្ធសឹងតែសម្បូរជីវជាតិ
ប្រឆាំងនឹងភាពចាស់។
២.
មិនដែលចោលឡើយនូវអាហារពេលព្រឹក
អាហារពេលព្រឹកសំខាន់ណាស់
ព្រោះវាជាហេតុនាំឲ្យពួកគេមិនញ៉ាំអាហារថ្ងៃត្រង់
និងពេលយប់ច្រើនពេកឡើយ។
៣.
ចម្អិនអាហារតាមទំនៀមទម្លាប់
ជនជាតិជប៉ុនច្រើនតែចម្អិនអាហារតាមទំនៀមទម្លាប់
ដូចជា រំងាស់ ស្លរ ឬអាំង ហើយភាគច្រើនគឺញ៉ាំសាច់ត្រី
និងប្រើគ្រឿងផ្សំធម្មជាតិ ដើម្បីបង្កើតរសជាតិដល់អាហារ។
៤. ញ៉ាំអាហារយឺតៗ
និងញ៉ាំតិចៗ
ពួកគេញ៉ាំជាមួយនឹងចង្កឹះចាប់អាហារ។
អ្វីដែលសំខាន់គឺគេប្រើចានដាក់បាយតូចៗ ដើម្បីចៀសវាងការញ៉ាំច្រើនៗ
៥. មិនសូវញ៉ាំបង្អែម
លុះត្រាតែនៅក្នុងកម្មវិធីពិសេសណាមួយប៉ុណ្ណោះ
ដូច្នេះវានឹងមិនងាយធ្វើឲ្យពួកគេធាត់ឡើយ៕
ប្រភព៖ សុខភាព





No comments