ព័ត៌មានថ្មីបំផុត

តើ​​ការ​ដាក់​ទណ្ឌ​កម្ម​​ដល់​​កូន​ ​អាច​​ធ្វើឲ្យ​​គេ​​មាន​​ជំងឺ​ផ្លូវ​ចិត្ត​​ដែរ​​ទេ​?​

Loading...
សេចក្តីរាយការណ៍​មួយ​របស់ Daily Mail បានឲ្យដឹងថា មនុស្ស​ធំ​ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​កាល​ពី​នៅ​ក្មេង គឺ​ប្រឈម​ខ្ពស់​នឹង​ជំងឺផ្លូវចិត្ត​ច្រើន​ពេល​។ ដំណឹង​នេះ​គឺ​ផ្អែក​ទៅលើ​ការសិក្សា​មួ​យ​ដែល​ស្រាវជ្រាវ​ថា វា​មាន​ទំនាក់ទំនង​គ្នា​ដែរ​ទេ​រវាង​ក្មេង​ដែល​ត្រូវបាន​ដាក់​ទណ្ឌកម្ម​ផ្លូវកាយ ប៉ុន្តែ​មិន​បំពាន​អ្វី​ឡើយ និង​ការ​កើត​ជា​ជំងឺ​ផ្ឡូវ​ចិត្ត​ដូច​ជា បាក់​ទឹកចិត្ត ឬ​ញៀន​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ថ្នាំ​នៅពេល​ធំ​ឡើង​ឬ​អត់​។


ការសិក្សា​នេះ​គឺ​យោង​ទៅតាម​លទ្ធផល​នៃ​ការសង្កេត​ថ្នាក់​ជាតិ​មួយ​លើ​មនុស្ស​ធំ​ប្រមាណ ៣៤៦៥៣​នាក់​។ គេ​បាន​រកឃើញថា ការដាក់ទណ្ឌកម្ម​ខាង​ផ្លូវកាយ​ខ្លាំង​មាន​ជាប់ទាក់ទង​នឹង​ជំងឺ​ថប់​ងារ​ម្មណ៍​ខុស​ធម្មតា ដែល​ជាហេតុ​នាំ​ឲ្យ​ពួក​គេ​លេង​ថ្នាំ និង​មាន​អត្ត​ច​រឹក​មិនល្អ​។



​ថ្វីបើ​វា​គឺជា​ការសិក្សា​មួយ​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​ក៏ដោយ តែ​វា​មិន​បាន​ផ្តល់​នូវ​អំណះអំណាង​នៃ​មូលហេតុ​ទំនាក់ទំនង​រវាង​ការដាក់ទណ្ឌកម្ម​ផ្លូវកាយ និង​ការកើត​ជំងឺ​ផ្លូវចិត្ត​នៅ​ថ្ងៃ​ក្រោយ​នៃ​ជីវិត​ឡើយ​។ ការសិក្សា​នេះ​ក៏​ផ្អែក​ទៅលើ​ការបង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែរ ដែល​មនុស្ស​ធំ​ត្រូវបាន​គេ​សួរ​អំពី​ការដាក់ទណ្ឌកម្ម​ផ្សេងៗ​ដែល​ខ្លួន​ឆ្លងកាត់​កាល​ពី​នូវ​ក្មេង​។

 ដូច្នេះ​ការ​ពិត​ទាំងពីរ​នេះ​មិន​អាច​ផ្តល់​ជា​សេចក្តីសន្និដ្ឋាន​ថា ការដាក់ទណ្ឌកម្ម​ធ្វើឲ្យកើត​ជំងឺផ្លូវចិត្ត​បានឡើយ​៕

ប្រភព៖ សុខភាព

No comments