ភ្ញាក់ពីគេងមកមានអារម្មណ៍មិនស្រលះមែនទេ? ចូរសាកល្បងដំណោះស្រាយទាំងនេះលមើល៍
Loading...
បើសិនជាអ្នកមានអារម្មណ៍ថា
ការភ្ញាក់ពីគេងព្រឹកឡើងមិនធ្វើឲ្យស្រស់ស្រាយ
ទោះបីជាគេងបានគ្រប់ហើយក៏ដោយ
អ្នកប្រហែលជាត្រូវដល់ពេលផ្លាស់ប្តូរទម្លាប់នៃការគេងហើយ។
ទម្លាប់ដែលអ្នកគួរតែផ្លាស់ប្តូរនោះមានដូចជា៖
ទម្លាប់ដែលអ្នកគួរតែផ្លាស់ប្តូរនោះមានដូចជា៖
- ឆាប់ចូលគេងជាងមុន ១៥នាទីជារៀងរាល់យប់ រហូតដល់ភ្ញាក់ពីគេងព្រឹកឡើងស្រស់ស្រាយ។ អ្នកក៏អាចដាក់ម៉ោងរោទិ៍ដើម្បីចូលគេងបានដែរ។
- នៅពេលល្ងាចៗ ចូរចៀសវាងការនៅកន្លែងដែលមានភ្លើងភ្លឺខ្លាំង។ រឿងនេះចង់មានន័យថា មិនត្រូវមើលទូរទស្សន៍ ទូរស័ព្ទដៃ តាប្លេត និងកញ្ចក់គ្រឿងអេឡិចត្រូនិចផ្សេងៗ។ ចូរធ្វើយ៉ាងណាឲ្យបន្ទប់គេងមានភ្លើងភ្លឺរឹមៗបានហើយ។
- កាលណាអ្នកភ្ញាក់ពីគេង ចូរធ្វើយ៉ាងណាបើកភ្នែកទទួលយកភ្លឺព្រះអាទិត្យឲ្យបានមុនគេ។
- ចូរចៀសវាងការគេងសងនៅថ្ងៃចុងសប្តាហ៍ ព្រោះវានឹងផ្តល់ទម្លាប់មិនល្អ និងមិនស្រស់ស្រាយនៅពេលព្រឹកឡើងទេ៕





No comments