ទម្លាប់ញ៉ាំអាហារមិនចេះធាត់របស់ជនជាតិជប៉ុន ត្រូវបានបែកធ្លាយ
Loading...
ការធាត់ជ្រុល គឺជាបញ្ហាថ្នាក់ជាតិមួយប្រភេទ ក្នុងសហរដ្ឋអាមេរិក
ព្រោះតែមានអត្រាប្រជាជនអាមេរិកប្រមាណ ៣០ ភាគរយហើយ
ដែលមានជំងឺធាត់ជ្រុលនេះ។ ការធាត់ជ្រុលនេះដែរ គឺជាមូលហេតុមួយ
ដែលនាំឲ្យមានវិបត្តិសុខភាពសារធាណៈខ្លាំងក្លា។
ផ្ទុយទៅវិញ ការធាត់ជ្រុលក្នុងប្រទេសជប៉ុន បែរជាមិនមានច្រើនទៅវិញ គឺប្រមាណតែ ៣,៥ ភាគរយប៉ុណ្ណោះ នៃប្រជាជនជប៉ុនទាំងអស់។ អ្នកស្រាវជ្រាវបានរកឃើញ នូវគន្លឹះសំខាន់ៗខុសៗគ្នាជាច្រើននៅក្នុងរបបអាហារ និងទម្លាប់ញ៉ាំអាហាររបស់ជនជាតិជប៉ុននោះ ហើយឃើញថា ខុសគ្នាដាច់នឹងប្រជាជនអាមេរិក។ តើទម្លាប់ទាំងអស់នោះមានអ្វីខ្លះទៅ?
ប្រជាជនជប៉ុនញ៉ាំអាហារដែលប្រើចានតូចៗ
មូលហេតុមួយ ដែលធ្វើឲ្យប្រជាជនជប៉ុន មានមនុស្សធាត់តិចនោះ គឺដោយសារតែពួកគេ ញ៉ាំអាហារប្រើចានតូចៗ។ ក្រៅពីនេះអាហារជប៉ុនធម្មតាៗ គឺមានចំនួនតិចជាងអាហារស្តង់ដារ របស់ជនជាតិអាមេរិកខ្លាំងណាស់។ ជនជាតិជប៉ុន ក៏មិនសូវញ៉ាំអាហារសម្រន់អ្វីច្រើនដែរ។
ជនជាតិជប៉ុនញ៉ាំបន្លែ និងអាហារមានជាតិខ្លាញ់ទាប ដែលសុទ្ធតែមានគុណភាពល្អ
ជនជាតិជប៉ុន មិនត្រឹមតែញ៉ាំអាហារ ដោយប្រើចានតូចៗទេ តែអាហារដែលពួកគេញ៉ាំនោះ គឺមានជាតិខ្លាញ់ទាប។ ជាធម្មតា ពួកគេតែងញ៉ាំបន្លែ អាហារសមុទ្រ អង្ករសម្រូប និងស៊ុបច្រើនៗ និងកម្រញ៉ាំសាច់ក្រហមណាស់។
ជនជាតិជប៉ុន ញ៉ាំទឹកតិចក្នុងពេលញ៉ាំអាហារ
ប្រជាជនជប៉ុន តែងតែមិនញ៉ាំទឹកអ្វីទាំងអស់ ក្នុងពេលញ៉ាំអាហារមួយពេលៗ។ ផ្ទុយទៅវិញ អាហាររបស់ពួកគេនោះ បែរជាមានផ្លែឈើ បន្លែ និងស៊ុប ដែលអាចផ្តល់ជាតិទឹកច្រើន ដល់តម្រូវការពួកគេទៅវិញ។ អ្នកស្រាវជ្រាវបានរកឃើញថា ជនជាតិជប៉ុនជឿថា ការញ៉ាំទឹកក្នុងពេលញ៉ាំអាហារ អាចរំខានដល់ការរំលាយអាហារបាន ហើយរឿងនេះក៏ទទួលស្គាល់ ដោយអ្នកវិទ្យាសាស្ត្រដែរ ព្រោះថាទឹកនឹងរំខានដល់អាស៊ីតរបស់ក្រពះ ដែលអាចប៉ះពាល់ ដល់ការរំលាយអាហារមែន។
ជនជាតិជប៉ុន មានភាពសកម្មខាងរាងកាយច្រើន
ប្រជាជនជប៉ុន គឺមានភាពសកម្មខ្លាំងណាស់នៅពេលថ្ងៃ។ ជាក់ស្តែក ជនជាតិជប៉ុនភាគច្រើន គឺពឹងផ្អែកទៅលើការដឹកជញ្ជូនសាធារណៈ ជាងយាន្តជំនិះខ្លួនឯង ដូច្នេះ ពួកគេត្រូវការចំណាយពេលយូរក្នុងការដើរ និងជិះកង់ នៅពេលចង់ធ្វើដំណើរទៅណាមកណា។
សរុបសេចក្តីមក អាថ៌កំបាំងនៃការទប់ស្កាត់ភាព ធាត់ជ្រុលរបស់ប្រជាជនជប៉ុន ពិតជាអស្ចារ្យណាស់ ហើយបើសិនជាយើង ប្រៀបធៀបនឹងការរស់នៅ របស់ប្រជាជនអាមេរិកទៀតនោះ គឺខុសគ្នាស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ បើសិនជាប្រជាជនខ្មែរយើង អាចអនុវត្តតាមវិញ នោះយើងពិតជាមិនងាយឈឺ ហើយមិនចេះធាត់បានទៀត ព្រោះទម្លាប់ទាំងអស់ខាងលើនេះ គឺងាយស្រួលនឹងអនុវត្តតាមខ្លាំងណាស់៕
ប្រភព៖ សុខភាព

No comments