តិចនិចងាយៗក្នុងការព្យាបាលភាពខឹងឆេវឆាវរបស់ក្មេង
Loading...
ភាពខឹងឆេវឆាវគឺជាផ្នែកមួយធម្មតានៃការលូតលាស់របស់កុមារ។
ក្មេងៗជាច្រើនអាចនឹងដណ្តើមរបស់លេងពីមិត្តរួមថ្នាក់ ឬស្រែកគំហកដាក់គេខ្លាំងៗទៀតផង។
ដូច្នេះ ធ្វើយ៉ាងណាទៅ ទើបអាចព្យាបាលភាពខឹងឆេវឆាវរបស់ពួកគេបាន?
ប្រភព៖ សុខភាព
១. កុំលើកភាពឆេវឆាវជាឧទាហរណ៍
អ្នកមិនត្រូវព្យាយាមស្រែកដាក់
ឬវ៉ៃគេ ឬប្រាប់ថាកូនឯងជាក្មេងមិនល្អទេ
ព្រោះការធ្វើបែបនេះនឹងក្លាយទៅជាវិធីដែលជំរុញឲ្យគេកាន់តែធ្វើចរឹកឆេវឆាវ
ឬកាចនេះកាន់តែខ្លាំងទៀត។
២. ប្រតិកម្មភ្លាមៗ
ប្រសិនបើកូនអ្នកកំពុងវ៉ៃគេ
អ្វីដែលអ្នកអាចធ្វើបានគឺ ចាប់គេចេញឆ្ងាយពីគ្នា
និងបន្លប់រឿងដែលធ្វើឲ្យគេខឹងនោះវិញ។
៣. និយាយជាមួយកូន
ចូរឲ្យកូនបន្ធូរអារម្មណ៍សិនចាំពិភាក្សាថាមានអ្វីកើតឡើង។
ពេលវេលាដ៏ល្អបំផុតដែលអាចដោះស្រាយ គឺក្រោយពីពេលគេបង្កបញ្ហារួច។
៤.
ឲ្យរង្វាន់លើកទឹកចិត្តនៅពេលមានអាកប្បកិរិយាល្អ
អ្នកអាចរៀបចំជាកាដូរសម្រាប់គេជាពិសេស
នៅពេលដែលគេបានធ្វើអ្វីមួយដែលល្អគ្រប់គ្រាន់នឹងទទួលរង្វាន់។
៥. បង្រៀនឲ្យចេះទទួលខុសត្រូវ
ត្រូវបង្រៀនគេអំពីរបៀបក្នុងការទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ
ថាតើវាមានផលបែបណាចំពោះខ្លួនឯង និងអ្នកដទៃ៕





No comments