ការពិត៥យ៉ាងរបស់ Ed Sheeran ដែលអ្នកមិនធ្លាប់បានដឹង
Loading...
Ed Sheeran ឬអ្នកខ្លះហៅថា អ៊ិត សារ៉េន គឺជាតន្ត្រីករ ក៏ដូចជាតារាចម្រៀងបុរសម្នាក់ដែលមនុស្សជាច្រើន ធ្លាប់បានស្គាល់ថា គាត់ពិតជាមានទេព្យកោសល្យខ្ពស់ ប៉ុន្តែតើអ្នកធ្លាប់បានដឹង អំពីការតស៊ូរបស់គាត់ទំរាំគាត់អាចល្បីដូចថ្ងៃនេះដែរឬទេ?

១. លោក Ed Sheeran ចាប់ផ្ដើមច្រៀងនិងលេងហ្គីតាតាំងពីគាត់អាយុ៤ឆ្នាំមកម្លេះ
២. អំឡុងពេលអាយុ១៥ឆ្នាំ គាត់ត្រូវបានសិស្សដទៃទៀតធ្វើបាបរហូតដល់គាត់មានអារម្មណ៍ថាស្អប់ការសិក្សារបស់គាត់។
៣. អាយុ១៦ឆ្នាំ គាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់គាត់ដោយបញ្ឈប់ការសិក្សា និងចាប់យកអាជីបជាតន្ត្រីករក្នុងវិស័យសិល្បៈ។
៤. គ្រប់យ៉ាងគឺមិនដូចការរពឹងទុករបស់គាត់ទេ ដោយគាត់បានក្លាយជាជនគ្មានផ្ទះសម្បែង នៅក្នុងទីក្រុងឡុនដុន គាត់មិនមានលុយគ្រប់គ្រាន់សម្រាប់ការចាយវាយនោះទេ ហើយជារឿយៗគាត់តែងតែគេងនៅក្នុងទូរថភ្លើងក្រោមដី។
៥. គាត់ពិតជាពុំមានកន្លែងណាដែលអាចរស់នៅពិតប្រាកដនោះទេក្នុងអំឡុងឆ្នាំ ២០០៨ ដល់ ២០១០ ហើយគាត់ត្រូវចំណាយពេលទាំងថ្ងៃទាំងយប់ សម្រាប់ការសម្ដែងរហូតដល់ពេលខ្លះគាត់មិនបានញ៉ាំអ្វីទាល់តែសោះ។
៦. អំឡុងឆ្នាំ ២០០៩ គាត់បានសម្ដែងយ៉ាងហោចណាស់ ៣១២ដង ហើយរាល់ការសម្ដែងទាំងនោះ គឺធ្វើនៅតាមដងផ្លូវតែប៉ុណ្ណោះដែលវាពិតជាពិបាកណាស់ សម្រាប់ការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់។
៧. រហូតមកដល់ឆ្នាំ២០១១ អ្វីគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរ ដោយបទចម្រៀងរបស់គាត់ត្រូវបានបញ្ចូលទៅក្នុង Itune ហើយត្រឹមតែមួយយប់តែប៉ុណ្ណោះ បទចម្រៀងរបស់គាត់បានឈរនៅក្នុងលំដាប់ទីពីរនៃបទចំរៀងល្បីបំផុតក្នុង Itune និងរហូតដល់ចុងឆ្នាំ Album របស់គាត់ត្រូវបានលក់ដាច់រហូតទៅដល់ 801.000 និងជាប់ចំណាត់ថ្នាក់លេខ៨ សម្រាប់ Album ដែលលក់ដាច់បំផុតប្រចាំឆ្នាំ
៨. នៅក្នុងឆ្នាំ ២០១៧ គាត់បានបញ្ចេញនូវបទចម្រៀងមួយបទមានចំណងជើងថា Shape Of You ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក ដែលគាត់អាចនិយាយថាវាជាពេលដែលជោគជ័យបំផុតសម្រាប់ជីវិតគាត់។
ជីវិតរបស់លោក Ed Sheeran បានបង្រៀនយើងថាចំណង់ចំណូលចិត្តឬអ្វីដែលយើងស្រលាញ់ ប្រាកដជាអាចនាំយើងទៅកាន់គោលដៅនៃភាពជោគជ័យ៕
អត្ថបទដោយ ៖ ជុំ រស្មី
ប្រភព ៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments