រៀនវេយ្យាករណ៍អង់គ្លេស កិរិយាភ្ជាប់ (Linking verbs)
Loading...
តើ linking verbs មានកិរិយាសព័្ទអ្វីខ្លះ?
· linking verb ក្រុមដំបូង ដែលគេភាគច្រើនបានស្គាល់មកនោះ គឹជា Verb to be ក្នុងគ្រប់ទម្រង់ទាំងអស់ (in all form)។ គេប្រើប្រាស់វាក្នុងគោលបំណងបង្ហាញពីភាពស្មើគ្នា៖
Ex: She is happy. [Verb to be (is) នៅទីនេះ មាននាទីបំពេញន័យ ក៏ដូចជាភ្ជាប់ប្រធាន she ជាមូយកម្មបទ happy បង្កើតបានប្រយោគពេញលេញមួយ។ ជាថ្មីម្តងទៀត Linking verbs មិនមែនជាកិរិយាធ្វើសកម្មភាពទេ។]
ឧទាហរណ៍បន្ថែម៖
- She is angry with you.
- Mary was fat.
- He is a bad guys.
· ក្រៅពីនេះ កិរិយាស័ព្ទដែលត្រូវបានគេសម្គាល់ថាជា linking verbs គឺជាកិរិយាទាំងឡាយណាដែលពិពណ៌នាអំពី ស្ថានភាពណាមួយ (the state of being) ឬ ជាកិរិយាបង្ហាញពីឥន្ទ្រីយារម្មណ៍ (senses)។ ដដែល វាមិនបានបង្ហាញសកម្មភាពទេ។
Ex: You look tired. [នៅក្នុងប្រយោគមួយនេះ look មិនបានបង្ហាញពីការធ្វើសកម្មភាពមើលណាមួយទេ គឺវាបង្ហាញពីស្ថានភាព ការដឹងដោយអារម្មណ៍។]
ឧទាហរណ៍បន្ថែម៖
- She appeared to be very nervous.
- Peter looks so handsome today.
- I feel lonely.
Linking verbs នៅក្នុងក្រុមនេះ មានដូចជា៖
Feel, appear, remain, sound, smell, taste, Seem, Stay, continue, become, grow, stand, turn, prove …
Note: មានពេលខ្លះ កិរិយាទាំងនេះក៍មិនបានដើរតួជា Linking verbs ដែរ គឺនៅពេលណាដែលកិរិយាទាំងនេះមានសកម្មភាព
Ex:
Linking verb: She appeared very nervous when she saw you.
Action Verb: She appeared at the party with her boyfriend last night.
Note: បន្ទាប់ពីប្រើ Linking Verb នៅក្នុងល្បះ ពាក្យបន្ទាប់ពី Linking Verb គឺជា គុណនាម ជានិច្ច។
Ex:
She is happy.
That soup taste awful.
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។





No comments