វីធីសាស្ត្រខ្លះៗធ្វើឲ្យអ្នកគេងលក់ស្រួល
Loading...
មនុស្សភាគច្រើនមានការលំបាកនៅក្នុងការគេងនៅពេលយប់ណាស់។ អ្នកខ្លះមានបញ្ហាគេងមិនលក់ អ្នកខ្លះគេងមិនស្កប់ស្កល់ ហើយអ្នកខ្លះពិបាកងើបនៅពេលព្រឹកជាដើម។ ក្នុងគោលបំណងដោះស្រាយបញ្ហានេះ ខាងក្រោមជាវិធីសាស្ត្រជួយឲ្យគេងលក់ស្រួល៖
1. រៀបចំបន្ទប់គេងឲ្យសមបន្ទប់គេង៖
បន្ទប់គេងរបស់យើងជាកន្លែងសម្រាករបស់យើង។ វាមិនមែនជាកន្លែងមើលទូរទស្សន៍ ឬកន្លែងធ្វើការទេ។ ជាពិសេសបើសិនជាអ្នកដាក់គ្រឿងអេឡិចត្រូនិចដូចជាកុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ នៅក្បែរកន្លែងគេង វាជាការរំខានខ្លាំងដល់ដំណេកដែរ។
2. បង្កើតទម្លាប់គេងឲ្យទៀងទាត់៖
ខួរក្បាលក៏ដូចជារាងកាយរបស់យើងអាចធ្វើការបានល្អពេលយើងមានទំលាប់ច្បាស់លាស់។ ការគេងក៏ដូចគ្នា។ យើងត្រូវមានទម្លាប់ល្អមុនពេលចូលគេង ហើយត្រូវចូលគេងឲ្យបានទៀងទាត់រាល់ថ្ងៃ។ ធ្វើបែបនេះអាចឲ្យយើងមានគេងលក់ស្រួលហើយភ្ញាក់ឡើងស្រស់ស្រាយ។
3. ញ៉ាំអាហារមានអរម៉ូនល្អបន្ថែម៖
ផ្លែឈើគឺជាអាហារដែលមានអត្ថប្រយោជន៍ច្រើនដល់សុខភាព។ ផ្លែឈើដែលណែនាំឲ្យញ៉ាំបន្ថែមមានផ្លែឆឺរីកក្រហម និង ចេកទុំ។
4. ការធ្វើលំហាត់ប្រាណ៖

ហាត់ប្រាណទៀងទាត់ពិតជាជួយឲ្យអ្នកគេងលក់ស្រួល។ មិនត្រឹមតែធ្វើឲ្យគេងលក់ស្រួលទេ តែវាថែមទាំងឲ្យយើងមានថាមពលគ្រប់គ្រាន់ក្រោកឡើងនៅពេលព្រឹកទៀតផង។ តែកុំហាត់ប្រាណភ្លាមចូលគេងភ្លាម ព្រោះវាអាចធ្វើឲ្យគេងមិនលក់ដែរ។
5. ផឹកទឹកដោះគោក្តៅៗមុនពេលចូលគេង៖

ក្រោយពីបានផឹកទឹកដោះគោក្តៅៗ អ្នកនឹងមានអារម្មណ៍កក់ក្តៅនិងស្រួលខ្លួន។ វាធ្វើឲ្យអ្នកមានអារម្មណ៍ចង់សម្រាក ទាំងកាយនិងចិត្ត ហើយអ្នកនឹងផ្តើមងងុយគេងដែរ។ អ្នកគួរផឹកវានៅកន្លះម៉ោងមុនពេលអ្នកចូលគេង។
6. ងូតទឹកក្តៅអ៊ុនៗ៖

ពេលងូតទឹកក្តៅ អ្នកនឹងមានអារម្មណ៍ស្រួលខ្លួន បាត់ស្រ្តេស ហើយមានអារម្មណ៍ល្អទៀតផង។ នៅពេលនោះអ្នកអាចមានដំណេកស្កប់ស្កល់មិនខាន។
7. ធ្វើសមាធិមុនពេលចូលគេង៖







No comments