រឿងទាំង៣ដែលអ្នកមិនអាចធ្វើបាននៅពេលយប់
Loading...
នៅពេលយប់ ប្រសិនជាអ្នកមិនប្រយ័ត្ន
ហើយធ្វើរឿងមួយចំនួនខាងក្រោមនេះ
នោះមានន័យថាអ្នកកំពុងតែបំផ្លាញសុខភាពខ្លួនឯងហើយ។
តើមានរឿងអ្វីខ្លះដែលអ្នកមិនគួរធ្វើទៅ?
- នៅពេលយប់ អ្នកមិនគួរញ៉ាំអាហារដែលអាចធ្វើឲ្យអ្នកហើមពោះនោះទេ ព្រោះវាអាចរំខានដល់ដំណេករបស់អ្នក។ ដូចនេះនៅពេលយប់អ្នកមិនគួរពិសារពពួកសណ្តែក ស្ពៃបូកគោ ខ្ទឹមបារាំង ពោត និងចេកទេ។
- ម្យ៉ាងទៀតនៅពេលយប់ក៏អ្នកមិនអាចញ៉ាំហិរបានដែរ ព្រោះវាក៏អាចធ្វើឲ្យអ្នកគេងមិនលក់។ ដូចនេះអ្នកមិនគួរពិសារម្ទេស ខ្ទឹមស ខ្ទឹមបារាំង ព្រោះវាអាចបង្អាក់ក្រពះអ្នកមិនឲ្យដំណើរការល្អ ហើយក៏អាចធ្វើឲ្យក្រពះអ្នកក្តៅ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចគេងបាន។
- ចុងក្រោយអ្នកមិនអាចញ៉ាំស្រាបានឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលនោះទេ ហើយក្រោយពេលដែលក្រោកពីគេង អ្នកនឹងមានអារម្មណ៍នឿយហត់ជាងមុនទៅទៀត៕





No comments