តោះ! ទំនេរៗកុំឲ្យខាតពេល! រៀន Conjunction ឲ្យបានច្បាស់ឡើងវិញមើល៍
Loading...
ក្នុងភាសាណាក៏ដូចភាសាណាដែរ គឺមានក្បួន វេយ្យាករណ៍ច្រើន និង ប្លែកៗពីគ្នា។
ភាសាអង់គ្លេសគឺជាឧទាហរណ៍មួយ។ នៅក្នុងសំណង់ល្បះមួយៗ យើងឃើញមានការប្រើប្រាស់ក្បួនផ្សេងៗគ្នា ពាក្យប្លែកៗ។ ឈ្នាប់ ឬ ភាសាអង់គ្លេសហៅថា Conjunction, គឺជាសមាសធាតុមួយរបស់ល្បះ។ ឈ្នាប់មានច្រើន ហើយត្រូវបានប្រើក្នុងបរិបទផ្សេងៗគ្នា។ តើអ្នកចង់ស្វែងយល់បន្ថែមពីឈ្នាប់ទេ?
តើអ្វីទៅជា ឈ្នាប់ (Conjunction)?
ឈ្នាប់ (Conjunction) គឺជាពាក្យប្រើសម្រាប់ភ្ជាប់ ពាក្យ ឃ្លា និង កន្សោម នៅក្នុងល្បះមួយ ឬ ក៏ជាពាក្យសម្រាប់ភ្ជាប់ល្បះនិងល្បះផងដែរ បង្កើតបានជាល្បះមួយដែលមានទំនាក់ទំនងគ្នា ព្រមទាំងមានអត្ថន័យពេញលេញ។ ល្បះមួយដែលគ្មានប្រើឈ្នាប់ជាល្បះខ្លីៗដែលមានន័យកំបុតៗ។ ពាក្យភា្ជប់ទាំងអស់នោះមានដូចជា and, but, or, nor, for, because, since, as,…។ ឧទាហរណ៍៖
· នៅពេលមិនប្រើឈ្នាប់៖ My name is Tory. I like dogs.
· នៅពេលប្រើឈ្នាប់៖ My name is Tory, and I like dogs.
ឈ្នាប់មានសារសំខាន់ណាស់សម្រាប់ការរៀនភាសាអង់គ្លេស ជាពិសេសការសរសេរ។ នៅពេលអ្នកចេះច្បាស់ពីការប្រើប្រាស់ឈ្នាប់ អ្នកនឹងអាចសរសេរសំណេរ ឬ សរសេរអត្ថបទភាសាអង់គ្លេស កាន់តែល្អ និង គួរឲ្យចាប់អារម្មណ៍។
ប្រភេទនៃឈ្នាប់ (Conjunction)៖
ឈ្នាប់មានច្រើនប្រភេទដែលបំពេញនាទីខុសៗគ្នានៅក្នុងល្បះ៖
1. ឈ្នាប់ចង (Subordinating Conjunction/ Subordinator): គឺជាឈ្នាប់ប្រើសម្រាប់ភ្ជាប់គ្នារវាង ឃ្លាច្បង (Independent Clause) និង ឃ្លារណប (Dependent Clause) បង្កើតបានជា Complex Sentence. Subordinating Conjunction មានដូចជា After, Although, As, As soon as, Because, Before, By the time, Even if, Even though, Every time, If, in case, Now that, Once, Since, So that, Than, The first time, Unless, Until, When, Whenever, Whether or not, While, Why…
Ex:
· Before going to bed, I always read book.
· I get up as soon as the alarm ring.
2. ឈ្នាប់ឃ្លា (Coordinating Conjunction/ Coordinator): គឺជាឈ្នាប់ប្រើសម្រាប់ភ្ជាប់គ្នារវាង ឃ្លាច្បង (Independent Clause) និង ឃ្លាច្បង (Independent Clause) បង្កើតបានជា Compound Sentence. Coordinating Conjunction គឺជា FANBOYS ដែលមានដូចជា For, And, Nor, But, Or, Yet, So.
EX:
· I hate dogs, but I like cat.
· I has put all my effort onto it, yet I still fail.
3. Correlative Conjunction: គឺជាឈ្នាប់ដែលប្រើជាមួយគ្នា ក្នុងន័យបង្កើតជាល្បះពេញលេញមួយ។ ឈ្នាប់ប្រភេទនេះមានក្បួនមួយ គឺពួកវាត្រូវតែប្រើជាមួយគ្នានៅក្នុងល្បះ មិនអាចបាត់គ្នាបានទេ។ Correlative Conjunction មានដូចជា Either…or, Neither… nor, Both…and, Not only…but also, No sooner… than។ ...
Ex:
· She is not only beautiful, but also intelligent.
· I like both cat and dog.
4. Conjunctive Adverb: គឺជាឈ្នាប់ប្រើសម្រាប់ភ្ជាប់ឃ្លាមួយទៅឃ្លាមួយទៀតនៅក្នុងល្បះ។ គេប្រើឈ្នាប់ទាំងនេះដើម្បីបង្ហាញពីទំនាក់ទំនងនានានៅក្នុងល្បះ ដូចជា ភាពផ្ទុយគ្នា ហេតុ ផល ... ។ ឈ្នាប់ទាំងនេះមានដូចជា៖ therefore, however, in contrast, otherwise, unless, instead… ។
Ex:
· I really love the beach; however, I would like to do an internship for my academic background.
· Although I like you, you should not have behaved that way to me.
ក្បួនក្នុងការប្រើឈ្នាប់ (Conjunction)
· ឈ្នាប់ ត្រូវបានប្រើសម្រាប់ភ្ជាប់ គំនិត សកម្មភាព ការគិត រត្ថុ ក៏ដូចជា នាម ឃ្លា កន្សោម និង ថ្នាក់ពាក្យដ៏ទៃទៀត។
Ex: When going to market today, Thida buy some milk and bread. (ឈ្នាប់ភ្ជាប់គ្នារវាងនាម របស់របរ)
· ឈ្នាប់ ត្រូវបានគេប្រើដែរនៅពេលគេត្រូវរៀបរាប់ ឬ រាយនាម របស់របរ សកម្មភាព គំនិត...។
Ex: We like eating rice, soup, coffee and apple for breakfast.
· Note: នៅពេលប្រើឈ្នាប់ អ្នកត្រូវប្រយ័ត្នចំពោះអត្ថន័យរបស់ពាក្យទាំងនោះ។
ដោយ៖ ហ៊ាង សុគន្ធារី
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments