ងាយៗដើម្បីឲ្យគេអាននិងឆ្លើយតបសាររបស់អ្នក
Loading...
នៅពេលដែលអ្នកចាប់អារម្មណ៍នរណាម្នាក់អ្វីដែលអ្នកអាចធ្វើបានមុនដំបូងដើម្បីអាចឈានចូលទៅជិតគេបាននោះគឺចាប់ផ្ដើមពីការផ្ញើសារឬឆាត តែអ្វីដែលខកចិត្តបំផុតនោះគឺគេ Seen មិន Reply ឬមិនមើលតែម្ដងដូចនេះវិធីខាងក្រោមនឹងជួយឲ្យការផ្ញើសាររបស់អ្នកទទួលបានការឆ្លើយតបយ៉ាងរហ័ស។
១. សសេរឃ្លាដំបូងឲ្យទាក់ទាញ
ជាទូទៅទូរស័ព្ទពុំសូវជាបង្ហាញសារទាំងមូលនៅលើអេក្រង់នោះទេបើសិនជាគេមិនចុចមើលវាគឺបង្ហាញតែឃ្លាមួយចំនួនដំបូងប៉ុននោះដូចនេះអ្នកគួរសសេរយ៉ាងណាឲ្យឃ្លាដំបូងរបស់អ្នកមានការទាក់ទាញចំណាប់អារម្មណ៍ឲ្យគេចង់បើកសាររបស់អ្នកអាន។
២. ត្រូវដឹងឲ្យច្បាស់ពីគោលបំណងរបស់អ្នក
ឧទាហរណ៍ថាសាររបស់អ្នកដែលផ្ញើចេញទៅនោះគឺជារឿងដែលបន្ទាន់ឬសំខាន់តែអ្នកបែរជាលាយលំជាមួយពាក្យលេងសើច ឬពាក្យឥតបានការច្រើនគេនឹងគិតថាអ្នកគ្រាន់តែលេងសើចតែប៉ុណ្ណោះ ដូចនេះអ្នកត្រូវតែដឹងនឹងបែងចែកឲ្យច្បាស់ថាសាររបស់អ្នកដែលផ្ញើទៅនោះចង់និយាយពីអ្វី។
៣. សួរជាសំណួរ
មនុស្សមួយចំនួនចូលចិត្តផ្ញើសារដំបូងរបស់ពួកគេត្រឹមតែពាក្យ «សួស្ដី» ឬ Hi រួចហើយក៏រងចាំគេឆ្លើយតបវិញសិនទើបនិយាយរឿងផ្សេងបន្ត ដូចនេះអ្វីដែលអ្នកត្រូវធ្វើនោះគឺគួរតែសួរជាសំណួរយកតែម្ដងទើបជាការប្រសើរ។
៤. ផ្ញើទៅតាមអ្វីដែលពួកគេចូលចិត្ត
ចំណុចមួយនេះអ្នកត្រូវដឹងអំពីចំណង់ចំណូលចិត្តរបស់គេម្នាក់នោះបន្ទាប់មកចាប់ផ្ដើមការសន្ទនារបស់អ្នកជាមួយប្រធានបទដែលគេម្នាក់នោះចូលចិត្ត ដូចជាបើសិនជាគេចូលចិត្តតុកត្តាខ្លាឃ្មុំដូចនេះអ្នកអាចសាកផ្ញើរូបតុកត្តាខ្លាឃ្មុំមួយទៅហើយធ្វើជាសួរថា «ដឹងថាវាមានលក់នៅទីណាដែរឬអត់?»។
៥. សួរត្រង់ៗតែម្ដងថាហេតុអ្វីបានជាមិនឆ្លើយតប
នេះជាជម្រើសចុងក្រោយដែលអ្នកគួរធ្វើបើសិនជាគេមិនព្រមឆ្លើយតបសាររបស់អ្នក ហើយភាគច្រើនគេប្រាកដជាឆ្លើយតបនឹងប្រាប់ពីអ្វីដែលគេមិនពេញចិត្តជាក់ជាមិនខាន តែបើសិនធ្វើបែបនេះហើយគេនៅតែមិនឆ្លើយតបទៀតគ្រប់យ៉ាងគឺចប់ហើយ។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
https://bornrealist.com/make-people-read-messages-reply-every-time/





No comments