ព័ត៌មានថ្មីបំផុត

មើល​ចរិត​មនុស្ស​​​តាម​រ​យ​:​​ពណ៌​​​ចូល​​ចិត្ត​​

Loading...
ជាការពិតណាស់ មានហេតុផលចិត្តសាស្ត្រជាច្រើន បានបកស្រាយនូវការពិតពីក្រោយភាពចូលចិត្ត ឫមិនចូលចិត្តអ្វីមួយក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស។ ពណ៌ដែលលោកអ្នកចូលចិត្តបំផុតអាចបង្ហាញបានយ៉ាងច្បាស់ពីអត្តចរិតរបស់អ្នក។​ ជឿឫមិនជឿ អានបន្តិចលមើល៍។




ពណ៌ខៀវ:
ជាមនុស្សស្ងប់ស្ងាត់ ដែលអាចជឿទុកចិត្តបាន។ ប្រៀបបានដូចជាផ្ទៃសមុទ្រអញ្ចឹង អ្នកមើលពីសម្បកក្រៅទៅពិតជារឹងមាំ មានភាពទុកចិត្តលើខ្លួនឯងខ្ពស់ ប៉ុន្តែការពិតអ្នកក៏ជាមនុស្សដែលត្រូវការការថ្នាក់ថ្នមណាស់ដែរពីមនុស្សជិតស្និទ្ធបំផុត។


ពណ៌ក្រហម:

ជាមនុស្សរឹងមាំ ពោរពេញទៅដោយថាមពលជានិច្ច។ អ្នកចូលចិត្តការផ្សងព្រេង និងតែងតែរកភាពថ្មីប្លែកអោយខ្លួនឯង។ អ្នកជាមនុស្សមានមហិច្ចិតាខ្ពស់ ព្រមទាំងចូលចិត្តប្រកួតប្រជែងគ្រប់ពេល។ មិនតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សដែលចង់អោយអ្នកដទៃចាប់អារម្មណ៍មកលើខ្លួនណាស់ដែរ ហើយអ្នកមិនសូវខ្វល់ពីអ្នកណានិយាយដើមច្រើនទេ។


ពណ៌បៃតង:
អ្នកជាមនុស្សស្មោះត្រង់ និងនឹងធឹងជានិច្ច។ អ្នកមានភាពម៉ត់ចត់គ្រប់ពេល ហើយក៏ជាមនុស្សចិត្តល្អ កម្ររកបានដែរ។ ប្រៀបបានដូចជាធម្មជាតិអញ្ចឹង អ្នកអាចធ្វើអោយមនុស្សចាប់អារម្មណ៍មកលើអ្នក ដោយមិនបាច់ប្រឹងប្រែងខ្លាំង។ មនុស្សជាច្រើនតែងតែគោរព និងចូលចិត្តអ្នក។


ពណ៌ខ្មៅ:
អ្នកជាមនុស្សមានម្ចាស់ការលើខ្លួនឯង និងជាមនុស្សមានការព្យាយាម។ អ្នកត្រូវការអំណាច និងកិត្យានុភាព ហើយអ្នកនឹងមិនរារែងក្នុងការតាមរកវាដែរ។ អ្នកជាមនុស្សមានភាពទាក់ទាញ ប៉ុន្តែក៏មានភាពកាចចំពោះមិត្តភក្តិណាស់ដែរ។ ពេលខ្លះ អ្នកដូចជាមើលទៅផ្តាច់ការបន្តិចមែន ដែលជាហេតុធ្វើអោយមនុស្សមួយចំនួនមិនហ៊ាននិយាយជាមួយ ប៉ុន្តែតាមពិតអ្នកពូកែកំប្លែង ហើយមិនដែលគួរអោយធុញទ្រាន់ទេ។

ពណ៌ស:
អ្នកជាមនុស្សសាមញ្ញ សមរម្យ និងសន្តិភាព។ អ្នកមានអត្តចរិតវិជ្ជមាន និងសុទិ្ឋនិយមជានិច្ចក្នុងជីវិត និងនៅពេលអនាគត។ មនុស្សជាច្រើនចូលចិត្តនៅជិតអ្នក ព្រោះអ្នកតែងតែស្រស់ស្រាយ និងអាចផ្តល់អោយមនុស្សជុំវិញខ្លួន​នូវសុភមង្គលបាន។




ពណ៌ត្នោត: 

អ្នកជាមនុស្សស្ងប់ស្ងៀម មិនសូវជ្រើមជ្រួលតាមអ្នកដទៃ។ អ្នកចូលចិត្តភាពច្បាស់លាស់ និងងាយស្រួល។ អ្នកតែងតែដាក់ខ្លួនជានិច្ច ដែលធ្វើអោយមនុស្សជុំវិញ សរសើរមិនដាច់ពីមាត់។ អ្នកជាមនុស្សដែលព្យាយាមក្នុងការងារ ប៉ុន្តែអ្នកក៏ជាមនុស្សដែលផ្អែមល្អែមជាងទឹកឃ្មុំផងដែរ។


ពណ៌លឿង:
អ្នកជាមនុស្សចូលចិត្តងឿងឆ្ងល់ច្រើន និងចូលចិត្តរៀនពីអ្វីថ្មីជុំវិញខ្លួន​។ អ្នកតែងតែលើកទឹកចិត្តអ្នកជុំវិញខ្លួន។ មើលពីសម្បកក្រៅ អ្នកជាមនុស្សរីករាយជានិច្ច ប៉ុន្តែតាមពិតមានរឿងជាច្រើនដែលអ្នកលាក់ទុកក្នុងចិត្តតែម្នាក់ឯង។


រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: http://thoughtcatalog.com

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments