ចង់ប្រលងជាប់អាហារូបករណ៍នៅ DMC មែនទេ? កុំរំលងឱកាសនេះឲ្យសោះ!
Loading...
រៀនចប់ចង់បានការងារមួយដែលមានប្រាក់ខែខ្ពស់
និង មានកិត្តិយសក្នុងសង្គមមែនទេ?
ដូច្នេះសុំប្អូនៗកុំរំលងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍
(DMC) ឲ្យសោះ!
តោះ! មកចូលរួមស្តាប់កម្មវិធីចែករំលែកព័ត៌មានអំពី DMC ទាំងអស់គ្នា!កម្មវិធីនេះត្រូវបានបើកជាសាធារណៈជាពិសេសសម្រាប់ប្អូនៗដែលទើបកំពុងសិក្សាថ្នាក់ទី ១២ ត្រៀមនឹងជ្រើសរើសមុខវិជ្ជាសិក្សាសំរាប់ថ្នាក់មហាវិទ្យាល័យ ក៏ដូចជាសិស្សដែលចប់ថ្នាក់វិទ្យាល័យហើយផងដែរ ។ វាជាកម្មវិធីដែលអាចអោយសាធារណៈជនយល់ដឹង ច្បាស់ពីដេប៉ាតឺម៉ង់មួយនេះកាន់តែច្បាស់ហើយបានជួបជាមួយ សិស្សដែលកំពុងសិក្សានាពេលបច្ចុប្បន្នផងដែរ ។
អ្នកចូលរួមអាចទទួលយកព័ត៌មានទាក់ទងនឹងការសិក្សា កាលវិភាគផ្សេងៗ មុខជំនាញនឹងការ ផ្តល់ជូនដែលត្រូវនឹងជំនាញគ្រប់គ្រងសារព័ត៌មាន។ លើសពីនេះក៏មានការសាកសួរទៅកាន់សិស្សពីការប្រលងចូលនិង បទពិសោធន៍ផ្សេងៗដែលអាចផ្តល់ភាពងាយស្រួល ដល់អ្នក មានបំណងនឹងប្រលងចូលសំរាប់ការបើកថ្នាក់ថ្មីផងដែរ។
កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៧ ចាប់ផ្តើមបើកកម្មវិធីនៅម៉ោង ៨ព្រឹកធ្វើឡើងនៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ( DMC) ដែលស្ថិតក្នុង បរិវេណសាកល វិទ្យាល័យ ភូមិន្ទភ្នំពេញ ។
*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។
*Disclaimer: We don’t own the content. Our purpose is purely to help spread the information.





No comments