រឿងដែលមនុស្សស្រីមិនធ្លាប់ដឹង តែដល់ពេលមានកូនហើយទើបដឹង
Loading...
ធ្វើជាម្តាយគេមិនមែនជារឿងមួយងាយស្រួលឡើងសម្រាប់ជីវិតជាមនុស្សស្រី។
ការមានកូនពិតជានាំមកនូវសេចក្តីសុខពុនពេកសម្រាប់ជីវិតរាល់ថ្ងៃ
ប៉ុន្តែវាក៏នាំមកនូវភាពរញ៉េរញ៉ៃ និងចលាចលច្រើនជាមួយគ្នាផងដែរ។
ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកនឹងបាត់ដឹងនៅពេលបានក្លាយទៅជាម្តាយគេជាលើកដំបូង៖
ក្មេងធ្វើឲ្យរញ៉េរញ៉ៃតែម្តង
ពិតណាស់ មនុស្សគ្រប់គ្នាដឹងថា ក្មេងៗតែងតែធ្វើឲ្យមនុស្សធំពីគ្រប់គ្រងណាស់។ ប៉ុន្តែអ្នកពិតជាមិនបានដឹងថា ពួកគេមានការពិបាកគ្រប់គ្រងយ៉ាងណាណាស់លុះត្រាតែអ្នកបានក្លាយទៅជាម្តាយគេផ្ទាល់។ ក្រោយពីញ៉ាំអាហាររួច គេអាចនឹងយកអាហារទាំងនោះទៅលេង ឬធ្វើឲ្យប្រឡាក់មុខមាត់ និងស្រែកឡូលាគ្រប់ពេល រហូតដល់ធ្វើឲ្យអ្នកមើលថែគ្រប់គ្រាន់នឹងសាំចិត្តតែម្តង។
ក្មេងទាំងអស់គឺតែងតែខឹង
វាពិតជាស្រួលណាស់ដែលធ្វើឲ្យក្មេងៗតូចៗខឹង។ ជាធម្មតាអ្នកបើសិនជាគេចង់បានអ្វីមួយដែលយើងមិនឲ្យហើយ នោះគេពិតជាពិបាកគ្រប់គ្រងកំហឹងរបស់ខ្លួនណាស់។ ហើយក៏តែងតែជជែសធ្វើរឿងគ្រប់យ៉ាងដើម្បីបានរបស់នោះ។ អារម្មណ៍បែបនេះវាពិតជាគ្រប់គ្រាន់នឹងធ្វើឲ្យម្តាយគ្រប់រូបខឹងតបវិញណាស់ ប៉ុន្តែគ្មានអ្វីអាចធ្វើបានក្រៅពីទ្រាំ និងព្យាយាមធ្វើបន្លប់ឡើយ។
អ្នកនឹងលះបង់សម្លៀកបំពាក់ខ្លួនឯងដើម្បីសម្អាតកូនរបស់ខ្លួន
អ្នកទំនងជាស្បត់ថាមិនចង់ក្លាយជាម្តាយគេទេ ជាពិសេសម្តាយដែលត្រូវប្រើអាវរបស់ខ្លួនដើម្បីជូតសម្បោរកូនជានិច្ចតែម្តង។ យ៉ាងណាមិញ នៅពេលកូនអាយុបាន ២ឆ្នាំ វាគឺជាពេលវេលាដែលគេចេះហីសសម្បោរចេញដែរ ហើយពិតជាពិបាកណាស់ក្នុងការជូតសម្អាតម្តងៗ។
អ្នកនឹងយល់ថាជីវិតនេះពោរពេញទៅដោយភាពនឿយហត់ខ្លាំង
មូលហេតុដែលនឿយហត់នោះគឺថា អ្នកត្រូវរៀបចំសម្លៀកបំពាក់ឲ្យកូនទៅរៀនតាំងពីព្រឹក ព្រមទាំងរៀបចំអាហារពេលព្រឹកតាំងពីព្រលឹមស្រាងៗថែមទៀត។ អ្វីដែលសំខាន់ មិនបានគេងគ្រប់ហើយ ត្រូវក្រោកពីព្រលឹមរហូត។ មូលហេតុទាំងនេះហើយដែលនាំឲ្យជីវិតមានភាពនឿយហត់សម្រាប់ជីវិតជាម្តាយគេ។ យ៉ាងណាមិញ អ្នកនឹងមានសំណាងនៅពេលកូនគេងលក់ គឺអ្នកបានគេងដែរហើយ។
អ្នកនឹងមានអារម្មណ៍ថាអ្នកជាមនុស្សដែលអាចឆ្លងកាត់នូវរឿងដែលមិននឹងស្មានដល
មែនហើយ ការចិញ្ចឹមបីបាច់កូនមិនមែនជារឿងមួយងាយស្រួលឡើយ។ ក្មេងធ្វើឲ្យយើងនឿយហត់ សាំចិត្ត ស្រែកឡូឡា និងពេលខ្លះផ្តល់ភាពរញ៉េរញ៉ៃទៀត។ ប៉ុន្តែក្មេងគឺជាមនុស្សដែលចិត្តល្អ ចេះលើកលែងទោស មិនដឹងខ្យល់ ចូលចិត្តផ្អែម និងចូលចិត្តសប្បាយ។ ពួកគេមិនដែលដឹងអំពីចិត្តរបស់អញនកស្រឡាញ់គេប៉ុណ្ណាទេ គ្រាន់តែគេដឹងថាគេត្រូវការអ្នក និងចូលចិត្តអ្នកប៉ុណ្ណោះ។ ធ្វើជាម្តាយគេគឺជារឿងនាំឲ្យនឿយហត់បំផុត និងសាំចិត្តបំផុត ប៉ុន្តែក៏ជារឿងមួយអស្ចារ្យបំផុតដែរ ព្រោះអាចឆ្លងកាត់ការលំបាកបានគ្រប់រសជាតិ៕
ប្រភព៖ សុខភាព

No comments