មិនគួរឱ្យជឿ! ក្មេងស្រីអាយុ១២ឆ្នាំ ឈ្នះពានវង្វាន់ America Got Talent
Loading...
កម្មវិធី America Got
Talent រដូវកាលទី១១
ត្រូវបានបញ្ចប់កាលពីព្រឹកថ្ងៃទី១៥នេះ ដោយរកឃើញ ម្ចាស់ពានរង្វាន់វ័យក្មេងម្នាក់ដែលមានឈ្មោះថា
Grace
VanderWaal ។
ម្ចាស់ពានរង្វាន់រូបនេះ បានស្រក់ទឹកភ្នែកដោយនិយាយមិនចេញក្រោយពីនាងបានបំបាក់គូរស្នេហ៍មួយគូរអោយបានតែចំណាត់ថ្នាក់លេខ២នៃកម្មវិធីAmerica Got
Talent។
កម្មវិធី America Got
Talent
គឺជាកម្មវិធីលំដាប់ពិភពលោក ដែលផ្តល់ឲ្យបេក្ខជន បង្ហាញពី សម្ថភាព របស់ខ្លួនដើម្បីអាចទទួលទឹកប្រាក់
១លានដូឡាអាមេរិក។
កាលពីវគ្គ Judge Audition កុមារីម្នាក់នេះបានជ្រើសរើសយកវិញ្ញាសារចំរៀង
ដោយនាងច្រៀង នូវចំរៀងផ្ទាល់ខ្លួនរបស់នាងដែលធ្វើឲ្យគណៈកម្មការនិងទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នាងបានទទួលនូវប៊ូតុងមាសពីគណៈកម្មការម្នាក់ ដែលអាចធ្វើឲ្យនាងឡើងទៅកាន់វគ្គLive Show ដោយស្វ័យប្រវត្ត។ លោក Simoneដែលជាគណៈកម្មការនៅក្នុងកម្មវិធី
America
Got Talent បានទស្សទាយថានាងនឹងក្លាយជាតារាចំរៀងអាជីព
Tylor
Swift ទី២ ។
គួរបញ្ជាក់ផងដែរថា កុមារី Grace
VanderWaal
ជាបេក្ខជនក្មេងជាងគេដែលឈ្នះពានរង្វាន់ America Got Talent។
-សូមទស្សនានៅទីនេះ
-សូមទស្សនានៅទីនេះ





No comments