ជីវប្រវត្តិខ្លះៗរបស់ព្រះអង្គម្ចាស់ Bhumibol Adulyadej
Loading...
នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតនៅម៉ោង៣៖៥២នាទីរសៀលថ្ងៃនេះនៅឯមន្ទីរពេទ្យសិរីរាជ្យនៃទីក្រុងបាងកក។ ជុំវិញបាត់បង់របស់ប្រជាជនថៃដ៏ធំនេះ គេហទំព័រ Library Khmer សូមឡើកយកជីវប្រវត្តិខ្លះៗរបស់ទ្រង់ដូចតទៅ៖
ព្រះអង្គម្ចាស់ Bhumibol Adulyadej បានប្រសូត្រក្នុងមន្ទីរពេទ្យMount Auburn រដ្ឋMassachusetts
នៃសហរដ្ឋអាមេរិកកាលពីវេលាម៉ោង
៨. ៤៥នាទីព្រឹកថ្ងៃចន្ទទី៥ ខែធ្នូឆ្នាំ ១៩២៧។ ព្រះអង្គម្ចាស់ជាបុត្រាពៅក្នុងចំណោមបងប្អូន៣នាក់
ដែលមានព្រះរាជបិតាព្រះនាម Mahidol Adulyadej និងព្រះនាង Mom Sangwal។ បន្ទាប់ព្រះបិតារបស់ទ្រង់បានសោយទីវង្គត់ក្នុងឆ្នាំ
១៩២៩ ព្រះអង្គម្ចាស់ Bhumibol Adulyadejបានសិក្សាក្នុងប្រទេស Switzerlandដើម្បីបន្តថ្នាក់អនុវិទ្យាល័យ ហើយបានបន្តសិក្សាផ្នែកវិទ្យាសាស្រ្តក្នុងសកលវិទ្យាល័យ
Lausanne។
ព្រះអង្គម្ចាស់ Bhumibol Adulyadejត្រូវបានពិភពលោកទទួលស្គាល់ថា ព្រះអង្គជាស្តេចដែលបានគ្រងរាជសម្បត្តិបានយូរជាងគេបំផុតក្នុងពិភពលោក។
ក្នុងរយៈពេលគ្រងរាជសម្បត្តិ ព្រះអង្គម្ចាស់បាន សម្រេចនូវសមិទ្ធិផលជាច្រើន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសថៃឲ្យមានការរីកចម្រើន។
ចាប់តាំងពី ត្រឡប់មកពីការធ្វើ ទស្សនកិច្ចនៅក្រៅប្រទេស កំឡុងទស្សវត្សឆ្នាំ ១៩៦០មក ព្រះអង្គម្ចាស់មិន ដែលបានចាកចេញ ធ្វើទស្សនកិច្ចនៅក្រៅប្រទេសទៀតនោះទេ
ដោយព្រះអង្គចំណាយ ពេលវេលាព្យាយាមធ្វើយ៉ាងណាឲ្យប្រជាជនរបស់ទ្រង់បានសុខសាន្ត។ ក្នុងកិច្ចប្រឹងប្រែង របស់ព្រះអង្គម្ចាស់
Bhumibol Adulyadej ទ្រង់បានបង្កើតនូ វគម្រោងអភិវឌ្ឍន៍ច្រើនជាង ៤០០០គម្រោងសម្រាប់ប្រជាជនថៃរបស់ទ្រង់។
ការអភិវឌ្ឍន៍ទាំងនោះរាប់បញ្ចូល ទាំងការបង្កើតប្រពន្ធ័ស្រោចស្របដំណាំ ផ្នែកកសិកម្ម ការការពារទឹកជំនន់គ្រោះរាំងស្ងួត និងផ្នែកសុខភាពសាធារណៈជាដើម។
ព្រះអង្គម្ចាស់ក៏ជាតន្រ្តីករមួយរូបផងដែរដោយព្រះអង្គបានផលិតបទចម្រៀងចំនួន ៧៨បទផងដែរក្នុងរយៈពេល
៥ទស្សវត្ស។
ក្រៅពីមានទេពកោសល្យក្នុងវិស័យសិល្បៈព្រះអង្គម្ចាស់ក៏ជាជាងគំនូរ អ្នកថតរូប
ជាអ្នកនិពន្ធនិងជាអ្នកបកប្រែផងដែរ។ លើសពីនេះទៅទៀតព្រះអង្គម្ចាស់ក៏មានសមត្ថិភាពជិះ និងរចនាទូកក្តោងថែមទៀតផង។
ព្រះអង្គក៏ធ្លាប់បានឈ្នះមេដាយមាសក្នុងការប្រកួតប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៤ឆ្នាំ
១៩៦៧ទៀតផង។
កាន់តែអស្ចារ្យជាងនេះគឺថា ព្រះអង្គត្រូវបានពិភពលោកទទួលស្គាល់ថា ទ្រង់ជាព្រះអង្គម្ចាស់ដំបូងនិងជាព្រអង្គម្ចាស់តែមួយព្រះអង្គដែលបានផលិតនិងមានសិទ្ធលក់ការឆ្នៃប្រឌិត។
ដោយក្នុងនោះឆ្នាំ ១៩៩៣មានការបង្កើត ម៉ាស៊ីនចម្រុះទឹកសំណល់ដោយប្រើប្រតិកម្មគីមីនៃខ្យល់ឈ្មោះ
Chai Pattana ការបង្កើតទឹកភ្លៀងនៅឆ្នាំ ១៩៥៥ ការបង្កើតទឹកភ្លៀងឆ្នាំ ១៩៩៩ និងការបង្កើតទឹកភ្លៀងឆ្នាំ
២០០៤ ដែលត្រូវបានគេហៅថាជា Supersandwich។
ផ្សេងពីនេះព្រះអង្គម្ចាស់ Bhumibol Adulyadej ក៏បានទទួលពានរង្វាន់ជាច្រើនផ្សេងទៀតក្នុងការរួមចំណែកថែរក្សាបរិស្ថាន
និងពានរង្វាន់ផ្សេងទៀតទាក់ទងនឹងការលើកស្ទួយជីវភាពប្រជាជនរបស់ទ្រង់ផងដែរ។
ប្រែសម្រួលដោយ ៖ ប៉ោ គឹមហុក
ប្រភព ៖ Thaiembassy




