ទោះអត់លុយក៏អាចញុំាអាហារដែលផ្ដល់ឲ្យមានសុខភាពល្អបានដែរ
Loading...
នៅពេលដែលអត់លុយត្រីខកំប៉ុងជាជម្រើសមួយដ៏ល្អមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេហើយ
តម្លៃថោកសមរម្យទៀត។
បើចង់បរិភោគអាហារនាំឲ្យយើងមានសុខភាពល្អគឺត្រូវចំណាយ ប្រាក់បន្ដិច
ប៉ុន្ដែមិនមានន័យថាទាល់ តែមានលុយញុំាអាហារទាំងនោះ ទើបបាន ញាុំអាហារ ដែលល្អចំពោះសុខភាពទេទោះអត់លុយក៏អាចញុំាបានដែរ។
ខាងក្រោមនេះជាជំហានខ្លះៗដែលអត់លុយក៏អាចញុំាអាហារដែលសុខភាពបានដែរ។
ជាដំបូងត្រូវដឹងពីប្រាក់ដែលយើងនៅសេសសល់ជាមុនសិន
ហើតត្រូវគិតគូរថាបរិភោគអ្វីក្នុងរយៈពេល ២ ៣ ថ្ងៃនេះ។
ត្រូវកត់សំគាល់ក្នុងបញ្ចីថាអ្នកគួរទិញអ្វីក្នុងរយះពេលនេះ។
២ កុំបរិភោគអាហាខាងក្រៅ
អាហារនៅខាងក្រៅផ្ទះមានតម្លៃថ្លៃ
ជាពិសេសនៅក្នុងភោជនីយដ្ឋាន ហើយអាហារទាំងនោះសំបូរទៅជាតិស្ករ ប្រេង និងអំបិល។
អាហារទាំងនោះមិនល្អសំរាប់សុខភាពទេ។
៣ ទិញអាហារតាមរដូវកាល
ឧទាហរណ៍ថា
ខែនេះសំបូរ ត្រី ឬ ផ្លែស្វាយ
ហើយការទិញអាហារតាមរដូវកាលអាចឲ្យអាហារទាំងនោះមានតម្លៃថោក ។
គ្រាន់តែទិញវាអោយបានច្រើនឬសមល្មមតាមតម្រូវការរួចក្លាស់សេទុកក្នុងទូរទឹកកក
ចាំយកមកប្រើប្រាស់នៅពេលក្រោយ។
៤ ឈប់ទិញអាហារចម្អិនស្រាប់
អាហារដែលចម្អិនហើយស្រាប់
ពិតជាមិនល្អសម្រាប់សុខភាពហើយមានតម្លៃថ្លៃទៀត។ កាត់បន្ថយអាហារចម្អិនស្រាប់
អាចឲ្យអ្នកសល់ប្រាក់។
ប្រភពអត្ថបទ៖ Seteth news
អត្ថបទដោយ៖ ណយ ធានី




