Never Fall Down ៖ ជីវិតកុមារនាសម័យខ្មែរក្រហម
Loading...
យើងធ្លាប់តែអានរឿងដែលពាក់ព័ន្ធនឹងសម័យខ្មែរក្រហមនិពន្ធដោយអ្នកនិពន្ធខ្មែរ។
ដោយឡែក អ្នកកាសែត និងជាអ្នកនិពន្ធជនជាតិអាមេរិកម្នាក់បានសរសេរសៀវភៅប្រលោមលោកមួយក្បាលដែលឆ្លុះបញ្ចាំងអំពីជីវប្រវត្តិពិតរបស់ជនជាតិខ្មែរម្នាក់ដែលបានឆ្លងកាត់របបដ៏សែនព្រៃផ្សៃមួយនេះ។
លោក Arn Chorn-Pond គឺជាជនជាតិខ្មែរម្នាក់ដែលបានឆ្លងកាត់របបកម្ពុជាប្រជាធិតេយ្យ
នៅពេលដែលគាត់មានអាយុទើបតែ១១ឆ្នាំ។ ក្រោយពេលរបបនេះចប់
មានបុរសជនជាតិអាមេរិកម្នាក់ឈ្មោះ Peter Pond មានការអាណិតស្រលាញ់គាត់
ហើយក៏បានយកគាត់ទៅរស់នៅឯប្រទេសអាមេរិក ជាមួយប្រពន្ធនិងកូនៗរបស់Pond។
សៀវភៅនេះនិយាយអំពីជីវិតពិតរបស់Arnក្នុងសម័យប៉ុលពត
ដែលគាត់បានបែកពីគ្រួសាររបស់គាត់
និងចូលរួមជាអ្នកចំរៀងនិងតន្ត្រីករអោយពួកទាហានខ្មែរក្រហម។ ដោយភាពឈ្លាសវៃរបស់គាត់ Arnបានគេចផុតអំពីសេចក្ដីស្លាប់
ព្រមទាំងមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្មាភិបាលខ្មែរក្រហមខ្លះទៀតផង។
Arn បានជួបជាមួយនឹងអ្នកកាសែតអាមេរិកម្នាក់ឈ្មោះPatricia
McCormick នៅពេលArnឡើងធ្វើបទបង្ហាញនៃជីវិតរបស់គាត់នាសម័យខ្មែរក្រហម។
ដោយហេតុនេះបានPatricia មានបំណងសរសេរសៀវភៅ Never Fall
Down នេះឡើង។
អានទីនេះ : Never Fall Down
ប្រភព : The Fourth Musketeer
អត្ថបទដោយ ៈ គុណវុឌ្ឍ មុនីកញ្ចនា
អានទីនេះ : Never Fall Down
ប្រភព : The Fourth Musketeer
អត្ថបទដោយ ៈ គុណវុឌ្ឍ មុនីកញ្ចនា




