ចង់លូតកម្ពស់ទេ?អាហារ៦មុខនេះអាចជួយបាន
Loading...
កម្ពស់ជាផ្នែកមួយយ៉ាងសំខាន់ដែលអាចឲ្យរូបរាងអ្នកកាន់តែទាក់ទាញជាងមុន។
មានវិធីជាច្រើនដែលអាចឲ្យកម្ពស់របស់អ្នកលូតបានខ្ពស់ជាងមុនដោយការហាត់ប្រាណ
ការបរិភោគអាហារជាដើម ខាងក្រោមនេះជារបបអាហារដែលអាចឲ្យអ្នកលូតកម្ពស់បាន។
១.
អាហារដែលធ្វើពីទឹកដោះគោ
Cheese, ទឹកដោះគោជូ គឺជាអាហារដែលធ្វើពីទឹកដោះគោ។អាហារទាំងនេះសំបូរទៅដោយវីតាមីន A
B D និង E ដែលជួយឲ្យឆ្អឹងរបស់អ្នករឹងមាំ។ការទទួលទានវីតាមីនទាំងនេះបានគ្រប់គ្រាន់នៅក្នុងសារពាង្គកាយអាចឲ្យអ្នកលូតកម្ពស់បាន។
២.
សាច់មាន់
ទោះបីជាអ្នកមានអាយុក្រោម
២៥ឆ្នាំអ្នកនៅតែអាចលូតកម្ពស់បានដែរ។ សាច់មាន់អាចជួយអ្នកបាន អ្នកគួរតែបរិភោគសាច់មាន់ជារៀងរាល់ថ្ងៃក្នុងបរិមាណមួយសមរម្យមិនយូរប៉ុន្មានអ្នកនឹងបាន
ឃើញលទ្ធផល។
៣.
ស៊ុត
តើអ្នកមានដឹងទេថាស៊ុតសំបូរទៅដោយវីតាមីន
B2 ដែលជួយឲ្យអ្នកមានសុខភាពល្អ។
អ្នកគួរបរិភោគស៊ុតមួយថ្ងៃពី ៣ ទៅ ៦ គ្រាប់ដើម្បីឲ្យឆ្អឹងរបស់អ្នកលូតលាស់បានល្អ។
៤.ផ្លែចេក
មនុស្សភាគច្រើនមិនចូលចិត្ដញុំាចេកទេ
ព្រោះគិតថានាំឲ្យពួកគេឡើងទំងន់បាន។
ផ្លែចេកមានសារធាតុម្យ៉ាងដែលអាចឲ្យអ្នកលូតកម្ពស់បាន។
៥.សាច់ត្រី
នៅក្នុងសាច់ត្រីមានវីតាមីន
D ដែលជួយឲ្យឆ្អឹងរបស់អ្នកលូតលាស់បានល្អ
ដូច្នេះអ្នកគួរតែឧស្សាហ៍ទទួលទានសាច់ត្រីឲ្យបានញឹកញាប់៕
អត្ថបទដោយ៖
ណយ ធានី




