មូលហេតុដែលអាចបញ្ជាក់ថាការនៅម្នាក់ឯងនឹងធ្វើអោយអ្នកឆ្លាតនិងខ្លាំងជាងមុន
Loading...
មនុស្សយើងត្រូវបានគេណែនាំអោយធ្វើការជាក្រុមដើម្បីបង្កើតសមិទ្ធផលដ៏ល្អមួយ
ហើយគំនិតអវិជ្ជមានត្រូវបានបង្កើតឡើងលើអ្នកដែលចូលចិត្តនៅម្នាក់ឯង។ ការមានឯករាជ្យភាព
និងចំណាយពេលនៅម្នាក់ឯងពំុមានន័យថាម្នាក់នេះមិនចេះធ្វើការជាក្រុមនោះទេ
វាជាការអនុវត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងទៀត មនុស្សយើងពេលខ្លះមនុស្សយើងត្រូវពង្រឹកខ្លួនឯងជាមុន
មុននឹងធ្វើការជាមួយអ្នកដទៃ ប៉ុន្តែអ្នកមួយចំនួនបែរជាគិតថាខ្លួនមិនអាចនៅម្នាក់ឯងបានទេ
ខ្លាចនេះខ្លាចនោះ ហើយខ្លាចគេថាខ្លួនគ្មានមិត្ត ។ មើលចំណុចទាំងនេះ ហើយគិតពិចារណាថាតើវាពិតឬអត់
៖
![]() |
| Photo Credit: Life hack |
១ វាអាចបង្កើនឯករាជ្យភាព និងគំនិតច្នៃប្រឌិតរបស់យើង
ការនៅម្នាក់ឯងនឹងបង្រៀនយើងនូវអ្វីដែលខ្លួនមិនធ្លាប់ធ្វើពីមុនមក
អោយចេះគិតពិចារណាលើជំរើសដែលល្អសំរាប់ខ្លួន ព្រោះពេលនៅ ម្នាក់ឯងអ្នកនឹងមិនទទួលការប៉ះពាល់ដោយគំនិតនឹងជំរើសរបស់អ្នកដទៃនោះទេ ហើយផ្តោតលើចិត្តរបស់ខ្លូន។ ចំពោះគំនិតច្នៃប្រឌិតក៏ដូចគ្នាដែរ
នៅពេលគ្មាននរណានៅ ចាំវាយតំលៃ យើងអាចបង្កើនទំនុកចិត្តលើខ្លួនឯង បង្កើតអ្វីមួយដែលជារបស់ខ្លូនគ្មានការប៉ះពាល់ពីអ្នកដទៃ ហើយមានពេលសំរាប់ខ្លូនដើម្បីស្វែងយល់ពីគំនិតដែលចេញពីខ្លូនឯងផ្ទាល់
។
២ វាអាចបង្កើនអារម្មណ៍លើការធ្វើការល្អ
នៅពេលគ្មានអ្នកណាសំរាប់ពឹងពាក់លើ និងចាំជួយនោះ ខ្លួនយើងផ្ទាល់នឹងធ្វើវាអោយអស់ពីចិត្តដើម្បីបានសមិទ្ធផលល្អ។ ម្យ៉ាងទៀត យើងមានពេលគ្រប់គ្រាន់ដើម្បី ផ្តោតលើការងារ
និងបណ្តុះលទ្ធផល ដោយគ្មានការរំខានពីបរិស្ថាននៅជំុវិញខ្លួន។
៣ វាអាចជួយរកដំណោះស្រាយលើរឿងផ្សេងៗ
វាផ្តល់យើងនូវពេលគ្រប់គ្រាន់សំរាប់គិតពី បញ្ហាម្តងទៀត
គិតពីមូលហេតុ ហើយដំណោះស្រាយដែលល្អសំរាប់ខ្លួន។ នៅក្នុងបរិយាកាសស្ងប់ស្ងាត់មានតែយើងក៏អាចជួយរំសាយកំហឹង និងចិត្តត្រជាក់ឡើងវិញក្នុងពេលខ្លី។ លើសពីនេះ នៅពេលដែលប្រមូលផ្តំុគំនិតបានហើយនោះ គ្មានអ្វីជាបញ្ហាទៀតទេ ហើយអាចសម្ងំបង្កើតដំណោះស្រាយ ហើយធ្វើអោយមានលទ្ធផលពីការងារផ្សេងៗ ។
៤ មានពេលបង្កើតការស្រលាញ់ចំពោះខ្លួន
យើងដឹងស្រាប់ហើយថា មុននឹងស្រលាញ់អ្នកដទៃត្រូវចាប់ផ្តើមពីខ្លួនឯងសិន ព្រោះទាល់តែមានក្តីស្រលាញ់ក្នុងខ្លួនសិនទើបអាចចែករំលែកទៅអ្នកដទៃបាន ។ អ្នកនឹងមានពេលសំរាប់ស្វែងរកតំលៃជីវិតរបស់ខ្លួន នឹងរៀបចំគំរោងជីវិតនានា។
អ្នកនឹងរីករាយ និងគ្មានការស្ទាក់ស្ទើរក្នុងការធ្វើអ្វីដែលខ្លួនចូលចិត្ត
ព្រោះថានៅពេលដើរជាមួួយអ្នកដទៃអ្នកត្រូវចែករំលែកជាមួយគេហើយពេលខ្លះ អ្វី ដែលយើងចូលចិត្ត
អាចធ្វើអោយគេមិនចូលចិត្តទៀតផង។
អត្ថបទដោយ៖ ហ៊ុន កែវលីដែត
អត្ថបទដោយ៖ ហ៊ុន កែវលីដែត




