លុយឲ្យគេខ្ចីហើយពិបាកទារ??? គួរសាកល្បងវិធីសាស្រ្តទាំងនេះ!
Loading...
វាសឹងតែក្លាយជារឿងធម្មតាទៅហើយដែល
សង្គមបច្ចុប្បន្ននេះ កំពុងជួបប្រទះនឹងវិបត្តិឲ្យលុយគេខ្ចីហើយកើតទុក្ខតាមក្រោយ។
ពេលដែលគេមកខ្ចីលុយ យើងជាស្តេច តែបន្ទាប់ពីនោះ យើងនឹងក្លាយជាទាសករវិញម្តង
ព្រោះអ្នកប្រាកដណាស់នឹងជួបបញ្ហាក្នុងការបានលុយដែលអ្នកឲ្យគេខ្ចីនោះត្រលប់មកវិញលឿន
និង តាមចិត្តចង់ណាស់ ហើយពេលខ្លះវិញ អាចនឹងត្រូវស៊ីដាច់បាត់ក៏ថាបាន។
![]() |
| Photo catpion: WikiHow |
វិធីទាំង៥ខាងក្រោមនេះ
គ្រាន់តែជាការសម្រួលដល់វិធីសាស្រ្តក្នុងការទារបំណុលឲ្យមានប្រសិទ្ធភាពប៉ុណ្ណោះ ៖
1. រៀបចំនិងត្រៀមខ្លួនជាស្រេចក្នុងការទារលុយ
អ្នកដែលជំពាក់លុយនេះ
មិនថាមិត្តភក្តិឬបងប្អូនសាច់ញាតិទេ ច្រើនតែបំភ្លេចពាក្យរបស់ពួកគេ ។
កុំបារម្ភអំពីអ្វីដែលពួកគេគិតឬនិយាយអំពីអ្នក។ ការពិតនោះគឺថាអ្នកបានជួយពួកគេដោយការផ្តល់ប្រាក់ឲ្យខ្ចីពេលពួកគេមានការលំបាក
ហើយពួកគេបានទទួលយកផលប្រយោជន៍ពីអ្នក។ អ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចក្នុងការខឹងធ្វើចិត្តឲ្យខឹងនឹងពួកគេឲ្យបាន។
ត្រូវតាំងចិត្តថា បន្ទាប់ពីអ្នកចេញប្រតិបត្តិការទារលុយពីពួកគេរួច
ពួកគេច្បាស់ជាខឹងឬអន់ចិត្តនឹងអ្នក ។
2. រំលឹកពួកគេអំពីបំណុល
រំលឹកពួកគេអំពីពេលដែលពួកគេបានសួរខ្ចីប្រាក់
រំលឹកអំពីពាក្យសន្យារបស់ពួកគេ រំលឹកពីកាលបរិច្ឆេទដែលពួកគេអះអាងថានឹងសង។ល។
ពួកគេច្បាស់ជាព្យាយាមរកឱកាសនិយាយសុំលើកពេល ឬសុំបែបនេះបែបនោះជាមិនខាន។
ដូច្នេះអ្នកត្រូវចាំថា កុំទុកឱកាសឲ្យពួកគេបានកេងចំណេញផលប្រយោជន៍ពីអ្នកបន្តទៅទៀត។
ត្រូវតែនិយាយដោយដាច់ណាត់នូវកាលបរិច្ឆេទច្បាស់លាស់ និង
ឲ្យពួកគេចុះហត្ថលេខាលើក្រដាសកិច្ចសន្យាត្រឹមត្រូវ ប្រសិនបើចង់លើកពេល។
3. ផ្ញើលិខិត
ការផ្ញើលិខិតនេះអាចជួយសម្រួលដល់អ្នកបានមួយកម្រិតដែរ
ប្រសិនបើអ្នកមានការពិបាកក្នុងការនិយាយដោយផ្ទាល់មាត់ជាមួយកូនបំណុលរបស់អ្នក។
ត្រូវចាំថា ក្នុងលិខិតត្រូវតែសរសេរបញ្ជាក់អំពីចំនួនទឹកលុយ និង
កាលបរិច្ឆេទដែលពួកគេត្រូវតែចាំបាច់សងប្រាក់មកអ្នក។
បង្ហាញពីក្តីរំពឹងទុករបស់អ្នកទៅលើការសងលុយរបស់ពួកគេឲ្យកាន់តែខ្លាំងក្លាឡើង
ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍រអៀសចិត្ត។
4. ប្រសិនបើវិធីខាងលើទាំងអស់បរាជ័យ ត្រូវតែរកមេធាវីដើម្បីសរសេរលិខិត
(ចំពោះចំនួនលុយដែលឲ្យគេខ្ចីច្រើន)
វាជាជម្រើសដែលត្រូវតែធ្វើ
ប្រសិនបើអ្នកបានសាកល្បងវិធីទាំងអស់ខាងលើហើយ ប៉ុន្តែអតីតមិត្តភក្តិ
ឬសាច់ញាតិរបស់អ្នក ដែលពេលនេះប្រែជាកូនបំណុលរបស់អ្នក នៅតែធ្វើមិនដឹងមិនលឺទៀត។
អ្នកត្រូវយកលិខិតដែលអ្នកធ្លាប់បានផ្ញើទៅកាន់កូនបំណុលរបស់អ្នកឲ្យមេធាវីអ្នកមើល
ហើយឲ្យគាត់សរសេរឡើងវិញដោយពាក្យរបស់គាត់។ ការជួលមេធាវីក៏ត្រូវតែគិតឲ្យល្អិតល្អន់ដែរ
ព្រោះដើម្បីឲ្យសមនឹងតម្លៃនៃប្រាក់ដែលអ្នកឲ្យកូនបំណុលអ្នកខ្ចី។
5. ឡើងតុលាការ
វិធីនេះជាវិធីចុងក្រោយហើយ
ដែលមានន័យថា អ្នកអស់ជម្រើសក្នុងការទារលុយពីកូនបំណុលដែលធ្លាប់ជាមិត្តភក្តិ
ឬសាច់ញាតិនោះទៀតហើយ។ វាជាការល្អម្យ៉ាងក្នុងការបង្ហាញប្រាប់កូនបំណុលអ្នកថា
អ្នកមិនបានលេងសើចទេ តែអ្នកម៉ឺងម៉ាត់និងប្រាកដប្រជាចំពោះលុយប៉ុណ្ណា។
ពេលឃើញដីកាតុលាការបែបនេះ ចង់ឬមិនចង់ ក៏ពួកគេត្រូវតែសងដោយមិនអាចគេចវេះបានទៀតទេ។
អត្ថបទដោយ៖
សន ឆវីវតី
ប្រភពអត្ថបទ៖
Wealth
Pilgrim




