មូលហេតុដែលថា មានសង្សារ ប្រសើរជាងsingle
Loading...
មនុស្សខ្លះមិនជឿទេថា
ការមានស្នេហាធ្វើឲ្យជីវិតរីករាយ។
ទន្ទឹមនឹងនេះ មានមនុស្សជាច្រើនជឿជាក់ថា ជីវិតដែលមានមនុស្សម្នាក់ចាំបារម្ភ និង ស្រលាញ់ ជារឿងមួយពិសេសបំផុត។ ពួកគេតែងតែចង់មានមនុស្សម្នាក់ដែលអាចពឹងពាក់បាន និង ត្អូញត្អែរប្រាប់ពីការលំបាក ព្រមទាំងជាមនុស្សដែលអាចនៅក្បែរពួកគេចែករំលែកពេលវេលាជាមួយគ្នា។
អញ្ចឹងសួរថា
មូលហេតុអ្វីដែលធ្វើឲ្យមនុស្សចាំបាច់មានសង្សារ???
១.
អ្នកនឹងមានមនុស្សម្នាក់ចាំប្រលែងលេងជាមួយ
ធ្លាប់គិតអត់ថា
បើសិនជាអ្នកត្រលប់មកពីធ្វើការ ឬចេញពីសាលារៀនដោយភាពនឿយហត់
តែពេលមានមនុស្សម្នាក់ចាំនិយាយលេង និង ប្រលែងគ្នា បន្លប់ភាពនឿយហត់ នឹងល្អយ៉ាងណាទៅ។
ដូច្នេះហើយ
ការមានសង្សារមិនខុសពីមានតុក្កតាខ្លាឃ្មុំចេញនិយាយនិងចេះមានកាយវិការនៅក្បែរនោះទេ
អាចប្រលែងលេង និង ក្នក់ក្នាញ់តាមចិត្ត។
២.
អ្នកនឹងមានមនុស្សចែករំលែករឿងគ្រប់យ៉ាងជាមួយ
មិនថាជារឿងសប្បាយរីករាយ
ឬរឿងទុក្ខសោកនោះទេ អ្នកនឹងអាចយកទៅនិយាយជាមួយសង្សាររបស់អ្នកបានទាំងអស់
ព្រោះមិនថាអ្នកណាមិនខ្វល់ពីអ្នក ឬទុកអ្នកចោលទេ តែសង្សាររបស់អ្នកតែងតែនៅខាងអ្នក
ចាំស្តាប់អ្នកនិយាយរឿងគ្រប់យ៉ាងជានិច្ច។
៣. កែវភ្នែកដែលគេសម្លឹងមកអ្នក
ជឿទៅថា
គ្មានអ្នកណាអាចសម្លឹងមកអ្នកដោយកែវភ្នែកពោរពេញដោយភាពផ្អែមល្ហែម និង ពេញដោយក្តីស្រលាញ់ដូចសង្សាររបស់អ្នកសម្លឹងមកអ្នកនោះទេ។
កែវភ្នែកនោះបង្ហាញប្រាប់អ្នកថា អ្នកជាពិភពលោករបស់គេឬនាង។
នោះជាអារម្មណ៍មួយដ៏ពិសេសបំផុត
ហើយក៏ជាអារម្មណ៍ដែលធ្វើឲ្យសោយសុខនឹងពិភពពណ៌ផ្កាឈូកដ៏ស្រស់បំព្រងនេះដែរ។
៤.
អ្នកនឹងមិនមានអារម្មណ៍ថាឯកា
អ្នកណាក៏ដូចអ្នកណាដែរ
នៅម្នាក់ឯងយូរៗទៅ ច្បាស់ជាគិតច្រើន ហើយតាំងរអ៊ូរទាំ ឬ post status ក្នុងហ្វេសប៊ុកថា Lonely ណាស់អីបែបហ្នឹងហើយ។
អញ្ចឹងការដែលមានសង្សារ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា
ពិភពលោកនេះមិនមែនមានតែអ្នកម្នាក់ទេ អ្នកមានគេឬនាង ដែលនៅចាំអោបអ្នក និង
ចាំកាន់ដៃអ្នកគ្រប់ពេល។
៥. អ្នកអាចធ្វើជាខ្លួនឯងបានគ្រប់ពេល
នៅមុខសង្សារ
អ្នកមិនចាំបាច់រៀបចំឬកពារ រៀបចំពាក្យសម្តី ដែលមិនមែនជាចរិតពិតរបស់អ្នកចេញទៅនោះទេ
ព្រោះថាសង្សាររបស់អ្នកស្រលាញ់អ្វីដែលជាខ្លួនអ្នក។ អ្នកនឹងអាចធ្វើអ្វី
នឹងអាចនិយាយអ្វី ដែលជាខ្លួនអ្នកបានគ្រប់យ៉ាងនៅចំពោះមុខសង្សាររបស់អ្នកដោយអារម្មណ៍សុវត្ថិភាព
និង កក់ក្តៅបំផុត។
អត្ថបទដោយ៖ សន ឆវីវតី
ប្រភពអត្ថបទ៖ Thoughtcatalog




