ព័ត៌មានថ្មីបំផុត

បង្កើត​​ភាព​​ជឿ​​ជាក់​​លើ​​ខ្លួ​ន​ឯ​ង​​ជាមួ​យ​វិធី​​ទាំង​​នេះ!​

Loading...
មនុស្សមួយចំនួនបានកើតដោយនាំមកនូវការជឿជាក់លើខ្លួនឯងស្រាប់ តែបើសិនជាអ្នកមិនមាននោះទេ សូមកុំបារម្ភ ព្រោះថាអ្នកក៏អាចបង្កើតវាដោយខ្លួនឯងបានដែរ។ ខាងក្រោមនេះគឺជាវិធីសម្រាប់បង្កើតទម្លាប់ដើម្បីអោយអ្នកមានភាពជឿជាក់លើខ្លួនឯងបានយ៉ាងងាយស្រួល។
១. គិតនូវអ្វីល្អៗដែលធ្លាប់បានធ្វើកន្លងមក
ទោះបីជាអ្នកធ្លាប់ឆ្លងកាត់ការបរាជ័យ តែសូមកុំឲ្យវាមករារាំងជីវិតអ្នកអី ត្រូវគិតថាអ្នកក៏បានសាងនៅភាពជោគជ័យដែលគួរជាមោទនភាពសម្រាប់ខ្លួនឯងជាច្រើនកន្លងមកហើយផងដែរដូចជា ទទួលបានចំណាត់ថ្នាក់ល្អក្នុងការសិក្សា ប្រឡងយកប័ណ្ណបើកបរជាប់ ការឡើងតំណែងនៅកន្លែងធ្វើការជាដើម។ សូមគិតថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែធ្វើដូចអ្នកបានទាំងអស់នោះទេ។

២. ផ្តោតសំខាន់ទៅលើអ្វីកំពុងធ្វើ និង​ មានគំរោងធ្វើ
ត្រូវគិតថាអ្វីដែលអ្នកកំពុងធ្វើនិងអ្វីផ្សេងទៀតដែលអ្នកចង់ធ្វើគឺសុទ្ធតែអាចទៅរួចព្រោះថាវាគឺជាការជំរុញទឹកចិត្តដែលសំខាន់បំផុតសម្រាប់អ្នកបើសិនជាអ្នកមិនបានផ្តោតសំខាន់ទៅអ្វីដែលអ្នកកំពុងធ្វើទេ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា ការងាររបស់អ្នកហាក់មិនទៅមុខទាល់តែសោះ។

អ្នកនឹងពុំទទួលបានភាពជោគជ័យដែលនាំអោយអ្នកគិតថាអ្នកពុំមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើវាទៀតនោះទេហើយអ្វីដែលអ្នកទទួលបានគឺការបាក់ទឹកចិត្តតែប៉ុណ្ណោះ។

៣. កត់ទុកនូវភាពជោគជ័យដែលអ្នកធ្លាប់សម្រេច
កត់ទុកនូវអ្វីដែលអ្នកធ្លាប់ទទួលបានជោគជ័យ ហើយឧស្សាហ៍អានវាឡើងវិញអោយបានញឹកញាប់។ ការធ្វើបែបនេះអាចធ្វើអោយអ្នកមានអារម្មណ៍ថាភាពជោគជ័យរបស់អ្នកតែងតែកើនឡើងជាលំដាប់ ហើយអ្នកនិងកាន់តែមានភាពជឿជាក់ខ្លាំងបន្ថែមទៀតក្នុងការធ្វើដំណើរទៅមុខដើម្បីស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯងបន្ថែមទៀត។

៤. ត្រូវដឹងអោយច្បាស់អំពីសមត្ថភាពនិងទេពកោសល្យរបស់អ្នក
បើសិនជាអ្នកដឹងពីកំរិតសមត្ថភាពនិងអ្វីដែលជាទេពកោសល្យរបស់ខ្លួន អ្នកនឹងអាចកំណត់គោលដៅការងាររបស់អ្នកច្បាស់លាស់។ សូមកុំគិតថាអ្នកពុំមានទេពកោសល្យអោយសោះ ព្រោះថាមនុស្សម្នាក់ៗតែងតែមានអ្វីដែលជាទេពកោសល្យពីកំណើតរៀងៗខ្លួន គ្រាន់តែអ្នកមិនបានដឹងច្បាស់ថាអ្វីទៅដែលជាទេពកោសល្យពិតរបស់អ្នកតែប៉ុណ្ណោះ។

៥. និយាយប្រាប់ខ្លួនឯងនូវពាក្យសម្ដីលើកទឹកចិត្ត
បំភ្លេចនូវរាល់ពាក្យសម្តីដែលអវិជ្ជមានក្នុងអារម្មណ៍របស់អ្នកអោយអស់ ហើយកុំគិតពីវាបន្តទៀត។ ត្រូវប្រាប់ខ្លួនឯងអោយបានច្រើនថា អ្នកពិតជាមានសមត្ថភាព អ្នកពិតជាអាចធ្វើទៅបាន អ្នកនិងទទួលបានភាពជោគជ័យ ហើយបន្ទាប់ពីនិយាយរួចអ្នកនឹងមានអារម្មណ៍ថាអ្នកកាន់តែជឿជាក់ទៅលើខ្លួនឯងកាន់តែខ្លាំងជាមិនខាន។

អត្ថបទដោយ៖ ជុំ រស្មី

No comments