ព័ត៌មានថ្មីបំផុត

វិធី​ការ​ពារ​កុំឲ្យ​បាត់​វ៉ាលី​ពេល​ធ្វើដំណើរ​តាម​យន្ត​ហោះ​

Loading...
រាល់ពេលធ្វើដំណើរតាមយន្តហោះ​ អ្នកដំណើរតែងបារម្ភពីបញ្ហាជាច្រើន ក្នុងចំណោមនោះក៏មានបញ្ហាបាត់វ៉ាលីផងដែរ។ ខាងក្រោមនេះជាវិធីងាយៗមួយចំនួន ដែលអ្នកអាចធ្វើដើម្បីធានាថា អ្នកនឹងទទួលបានវ៉ាលីមកវិញយ៉ាងមានសុវត្ថិភាពពេលចុះពីយន្តហោះ។



១. ដោះផ្លាកចាស់ៗចោល
បើសិនជាអ្នកធ្លាប់ធ្វើដំណើរតាមយន្តហោះនោះ អ្នកនឹងមានផ្លាកបិតជាប់នៅវ៉ាលី​ សូមដោះផ្លាកនោះចេញមុនពេលអ្នកធ្វើដំណើរម្តងទៀត ដើម្បីជៀសវាងការយល់ច្រឡំនិងការបាត់។

២.​ Check-in ឲ្យទាន់ពេល
អ្នកគួរ check in ឲ្យបានលឿនដើម្បីឲ្យបុគ្គលិកអាកាសចរណ៍មានពេលគ្រប់គ្រាន់ ដើម្បីដាក់វ៉ាលីរបស់អ្នកចូលក្នុងយន្តហោះ។

៣. ថតរូបទុក
អ្នកគួរតែថតរូបវ៉ាលីរបស់អ្នកទុកដើម្បីធ្វើជាភស្តុតាងពេលវាបាត់ និងដើម្បីឲ្យបុគ្គលិកអាកាសចរណ៍ងាយស្រួលរកវាជូនអ្នក។

៤. ប្រើរបស់ចំណាំ

អ្នកគួរប្រើរបស់អ្វីចងរឺបិតចំណាំវ៉ាលីរបស់អ្នក ដើម្បីកុំឲ្យអ្នកដទៃច្រឡំក្នុងករណីមានវ៉ាលីដូចគ្នា។


អត្ថបទ៖ ជី​ បូណ៌មី
ប្រភព៖ huffington post
ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520  

No comments