ព័ត៌មានថ្មីបំផុត

ប៊ី​ចេង​កំពុង​​សម្លាប់​​ពលរដ្ឋ​​ខ្មែរ​​ដោយ​​សន្សឹមៗ​?​

Loading...
ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដឹងថា ប៊ីចេង មិនល្អ ហើយ​ផ្តល់​ផលវិបាក​ច្រើន ចំពោះ​សុខភាព ប៉ុន្តែ​ទោះបីជា​យ៉ាងនេះក្តី ក៏​ពួកគេ​មួយចំនួនធំ នៅតែ​បន្ត​ការ​ទទួលទាន​វា ដោយ​ខានមិនបាន​ឡើយ​។​ ​ប៊ីចេង ឬ​ហៅ​កាត់​ថា MSG ត្រូវបាន​គេ​យកមកប្រើ ដើម្បី​ធ្វើឲ្យ​ម្ហូបអាហារ មាន​រសជាតិ​ឆ្ងាញ់​ជាង​មុន​។


ទោះបីជា​រដ្ឋបាល​ចំណីអាហារ និង​ឱសថ បានបញ្ជាក់​ថា វា​មាន​សុវត្ថិភាព ក្នុងការ​ទទួល​ទានក្តី ក៏ប៉ុន្តែ វា​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស់ រហូតមកដល់​សព្វថ្ងៃ ពីព្រោះ មាន​ការសិក្សា​ច្រើនណាស់ ដែល​បញ្ជាក់ថា ប៊ីចេង អាច​សម្លាប់​មនុស្ស​ដោយ​មិនដឹង​ខ្លួន​។​

ប៊ីចេង ត្រូវបាន​គេ​ប្រើប្រាស់ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ ក៏​បាន​ទទួល​សារ​ព្រមាន ក៏​ដូច​របាយការណ៍​នៃ​ផល​ប៉ះពាល់ ចំពោះ​សុខភាព​ជា​ច្រើន​រាប់មិនអស់​ផងដែរ​។​

ផលប៉ះពាល់​ទាំងនោះ មានដូចជា ៖
-​ ​ឈឺក្បាល​
-​ ​ក្តៅ​ក្រហល់ក្រហាយ​
-​ ​បែកញើស​ស្អិត​
-​ ​អស់កម្លាំង​
-​ ​ស្ពឹក​ដៃ ស្ពឹក​ជើង និង​មុខមាត់​
-​ ​តឹង ហើម ឬ​ឈឺ​ដៃជើង មុខ និង​ក​
-​ ​ឈឺ​ក្នុង​ដើមទ្រូង​
-​ ​ចង្អោ​រ ឬ​ក្អួត​
-​ ​បេះដូង​ដើរ​ញាប់​៕




ប្រភពអត្ថបទ៖ Health.com.kh

No comments