ព័ត៌មានថ្មីបំផុត

ដឹងអត់ ឥរិយាបថ​​ដេក​របស់​​សត្វ​ចិញ្ចឹម​ បង្ហាញ​ចរិត​និង​ការ​គិត​ពួក​វា​យ៉ាង​ណា​?​

Loading...
ខាងក្រោមនេះ ជាអត្ថន័យនៃឥរិយាបថដេករបស់សត្វចិញ្ចឹមដែលយើងតែងតែឃើញមួយចំនួន។ តោះមើលមើល៍ តើវាមានន័យថាម៉េចខ្លះ?



១. ដេកបែរមុខចំហៀង

មានន័យថាសត្វចិញ្ចឹមរបស់អ្នកកំពុងតែរស់នៅសុខស្រួលនឹងបរិស្ថានដែលថាកំពុងនៅ។ ពួកវាសប្បាយចិត្តពេលដែលម្ចាស់នៅផ្ទះជាមួយ ហើយចំណាយពេលជាមួយវាច្រើន។


២. ដេកខ្លួនខ្វៀន

មានន័យថា ពួកវាកំពុងការពារខ្លួនវា។ ភាគច្រើន សត្វចិញ្ចឹមទាំងនេះមានភាពរាក់ទាក់ជាមួយអ្នកដទៃ ហើយងាយចុះសម្រុងផងដែរ។


៣. ដេកស្ទាយ៍ដូចស៊ុបភើមេន

មានន័យថា ពួកវាមានភាពត្រៀមខ្លួនជាស្រេចនៅពេលដែលលឺម្ចាស់ហៅ។ ពួកវាច្រើនបង្ហាញនូវភាពរហ័សរហួន និងរីករាយអោយម្ចាស់បានឃើញ។


៤. ដេកផ្កាប់មុខ

មានន័យថា ពួកវាមិនបានសម្រាកគ្រប់គ្រាន់ ហើយសាច់ដុំមានភាពរឹង។ ពួកវាមើលទៅដូចជាសត្វដែលកាច ប៉ុន្តែតាមពិតទៅ ពួកវាពិតជាមានភាពក្រម៉ិចក្រមើមគួរអោយស្រឡាញ់ផងដែរ។


៥. ដេកដូចសន្លប់


មានន័យថា ពួកវាប្រើថាមពលខ្លាំងពេញមួយថ្ងៃ ហើយនៅពេលដែលត្រូវសម្រាក គឺជាពេលដែលវាត្រូវប្រមូលថាមពលសម្រាប់ថ្ងៃស្អែកទៀត។ ពួកវាមានអារម្មណ៍សុវត្ថិភាព និងស្រួលខ្លួននៅកន្លែងដែលវារស់នៅ។


រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com











No comments