៥យ៉ាងមិនត្រូវនិយាយក្នុងពេលសម្ភាសន៍ការងារដាច់ខាត បើមិនចង់ធ្លាក់!
Loading...
ដើម្បីទទួលបាននូវការងារល្អមួយ ជាមួយនឹង ប្រាក់កំរៃដ៏ពេញចិត្ត នោះអ្នកត្រូវត្រៀមខ្លួនអោយបាន ពេញលេញ ដើម្បីធ្វើអោយបានប្រសើរ នៅក្នុងពេលអ្នកកំពុងធ្វើការសម្ភាសន៍ការងារ។ វាគឺជាឱកាសតែ មួយគត់ ដែលអាចអោយអ្នកក្លាយជា ផ្នែកមួយនៃ អង្គការ ឬ ស្ថាប័នក្រុមហ៊ុន ដែលអ្នកចង់ធ្វើការនៅទី នោះ។ បើទោះជាអ្នក ប្រហែលជាត្រៀមបានពេញលេញនូវ អ្វីដែលអ្នកគួរនិយាយក្នុងពេលសម្ភាសន៍ នោះ អ្នក ក៏គួរគប្បីដឹងផងដែរ នូវអ្វីដែលអ្នកមិនគួរនិយាយអំពីវា នៅក្នុងអំឡុងពេលដំណើរការនៃ បទសម្ភាសន៍នេះ ។ យើងអាចជួយអ្នក អោយយល់បាននូវ ចំណុចទាំង ៥យ៉ាង ដែលអ្នកនឹងមិនគួរ និយាយពីវាទាល់តែសោះ ខណៈពេលដែលកិច្ចសម្ភាសន៍របស់អ្នកកំពុងដំណើរការ។
១. កុំនិយាយអាក្រក់អំពីកន្លែងធ្វើការចាស់ ឬ កន្លែងការងារបច្ចុប្បន្នរបស់អ្នកអោយសោះ
ការបញ្ចេញនូវមតិមិនល្អឬ បន្ទាបតម្លៃរបស់ក្រុមហ៊ុន ដែលអ្នកកំពុងបម្រើការងារ គឺអាចនឹងផ្តល់នូវ ចំណាប់អារម្មណ៍នៃភាពមិនស្មោះត្រង់ ទៅកាន់អ្នកសម្ភាសន៍របស់អ្នក។ ដូច្នេះ ក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវប្រាកដថា អ្នកបានរក្សានូវការយល់ឃើញជាតុល្យភាព អំពីអង្គការ ឬ ក្រុមហ៊ុនដែលអ្នក កំពុងបម្រើការងារ ក្នុងពេលបច្ចុប្បន្ន។ ដូចគ្នានេះដែរ ចំពោះសំណួរដែលទាក់ទងទៅនឹង នាយក ឬ ប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រងរបស់ស្ថាប័នអ្នក ។
២. មិនត្រូវនិយាយចេញពី ចំណុចខ្សោយរបស់អ្នកនោះទេ
ភាគច្រើនអ្នកដែលសម្ភាសន៍អ្នក នឹងសួរអ្នកអោយលើកឡើងពីចំណុចខ្សោយ របស់ខ្លួន។ ពួក យើងនឹងអោយយោបល់អ្នក ដោយមិនត្រូវបញ្ចេញវាមកទាំងស្រុងនោះទេ ប៉ុន្តែជាការជំនួសមកវិញ អ្នកគប្បីនិយាយអំពី ចំណុចដែលអ្នកចង់ និង ត្រូវការអភិវឌ្ឍន៍ ខ្លួនឯងបន្ថែម។ ឧទាហរណ៍ ជំនួសអោយការ និយាយថា អ្នកនៅមានកង្វះខាតខាង ផ្នែកចំណេះដឹងបច្ចេកវិទ្យា អ្នកគប្បីនិយាយថា អ្នកត្រូវការ ចំណាយពេលច្រើនជាងនេះ ក្នុងការហ្វឹកហាត់ខ្លួនឯង អោយកាន់តែមានចំណេះដឹង និង ជំនាញកាន់ តែប្រសើរឡើង ចំពោះរាល់វិធីធ្វើការងារនីមួយៗ ដែលអ្នកនឹងត្រូវធ្វើ ។
៣. មិនត្រូវឆ្លើយខុសនឹងសំណួរ
ភាគច្រើន នៃអ្នកដែលសម្ភាសន៍អ្នក នឹងស្វែងរកនូវភាពស្មោះត្រង់ចេញពីក្នុងខ្លួនអ្នក។ ដូច្នេះ នៅពេលដែលអ្នក មិនដឹងច្បាស់ពីចម្លើយចំពោះសំណួរនោះ អ្នកគ្រាន់តែក្លាហាន និង ត្រូវហ៊ានឆ្លើយការ ពិតថា អ្នកមិនបានដឹងពីចម្លើយពិតប្រាកដរបស់វានោះទេ។ ប្រសិនបើអ្នកបានដឹងអ្វី ដែលទាក់ទងនឹង សំណួរនោះ អ្នកអាចចែករំលែកនូវ ព័ត៌មានទាំងនោះ ជាមួយនឹងអ្នកសម្ភាសន៍របស់អ្នកបាន ។
៤. មិនត្រូវនិយាយថាខ្លួនអ្នក មិនចេះមានភាពបត់បែននោះទេ
ចូរប្រាកដថា ចម្លើយដែលអ្នកផ្តល់ទៅកាន់អ្នកដែលសម្ភាសន៍អ្នក គឺបានបង្ហាញនូវ ភាពមួយដែល បញ្ជាក់ថា អ្នករីករាយនឹងការរៀនទទួលយកនូវ ទន្សនះ ឬ គំនិតថ្មី និង មានបំណងក្នុងការធ្វើការងារ ដោយមិនប្រកាន់ពីទីកន្លែង ឬ ពេលវេលាដែលតម្រូវអោយអ្នក ធ្វើដូច្នោះទេ។ វាមិនមែនបានន័យថា ការងារនេះ នឹងចាត់តាំងអ្នក អោយធ្វើការនៅម៉ោងដែលមិនសាកសមទេ ប៉ុន្តែវាគ្រាន់តែជាការ បង្ហាញដល់អ្នកធ្វើបទសម្ភាសន៍ថា អ្នកគឺជាមនុស្សដែលចេះបត់បែនតាមកាលៈទេសៈ ហើយវា ក៏នឹង ធ្វើអោយអ្នកទទួលបាននូវ ចំណាប់អារម្មណ៍ជាវិជ្ជមានពីពួកគេបានផងដែរ។
៥. អ្នកមិនត្រូវយល់ព្រម តាមគ្រប់រឿងរ៉ាវទាំងអស់នោះទេ
នៅពេលដែលមានការពិភាក្សាចាប់ផ្តើមកើតមាន ហើយអ្នកសម្ភាសន៍អ្នក ធ្វើការសាកសួរពីមតិ យោបល់របស់អ្នក នោះអ្នកមិនត្រូវប្រឆាំងនឹងការគិតផ្ទាល់ខ្លួននោះទេ។ អ្នកត្រូវហ៊ាន លើកវាឡើង ដោយ ប្រើសម្តី និង ឥរិយាបថសមរម្យ និង ច្បាស់លាស់ ទៅកាន់អ្នកសម្ភាសន៍របស់អ្នក។ អ្នកមិនត្រូវ ធ្វើការយល់ព្រម ដោយមិនសមហេតុផល ចំពោះរាល់ការយល់ឃើញ និង ការនិយាយស្តី របស់អ្នក សម្ភាសន៍រាល់ពេលពេកនោះទេ។ ផ្ទុយមកវិញ អ្នកត្រូវធ្វើការតវ៉ា ដោយប្រើនូវភាពឆ្លាតវៃ និង ភាពសមហេតុផល របស់អ្នក ៕
ប្រភព៖ សុខភាព

No comments