ព័ត៌មានថ្មីបំផុត

ចង់​​ប៉ូវ​​ខួរ​ក្បាល​​មែន​​ទេ​? សាក​ល្បង​​អាហារ​​ទាំង​នេះ​​សិន​​ទៅ​

Loading...
ខួរក្បាល​គឺជា​សរីរាង្គ​តែមួយគត់​របស់​មនុស្ស​យើង​ដែល​អាច​បង្កើត​ជា​ភាព​ឆ្លាត​វៃ​ក្នុងការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​ការងារ​ប្រចាំថ្ងៃ ហើយ​វា​ក៏​ជា​អ្នក​ជួយ​ឲ្យ​មនុស្ស​យើង​យល់ដឹង​កាន់តែ​ច្បាស់​លើ​អ្វីៗ​ដែល​ថ្មីៗ​ផងដែរ​។ ដូច្នេះ​ការ​ថែរក្សា​សុខភាព​ខួរក្បាល​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់នៅ​។ បើសិន​ជា​អ្នក​ចង់​ឲ្យ​ខួរក្បាល​កាន់តែ​មាន​សុខភាព​ល្អ អ្នក​គួរតែ​កុំអាល​ជ្រើសរើស​ប្រើ​ថ្នាំពេទ្យ​អី​បើ​សិន​ជា​អ្នក​នៅ​មាន​មាត់ និង​ក្រពះ​អាច​កិន​អាហារ​បានល្អ​ឡើយ​នោះ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អាហារ​មួយ​ចំនួន​ដែល​អាច​មាន​ប្រសិទ្ធភាព​ប៉ូវ​ខួរក្បាល​បាន​យ៉ាង​ល្អ​៖



ចូរ​ញ៉ាំ​អាហារ​ពេលព្រឹក​ដើម្បី​ខួរក្បាល​
តើ​អ្នក​កំពុងតែ​មាន​បំណង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ហើយ​មែន​ទេ​? ការសិក្សា​បាន​រកឃើញថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ប្រហែលជា​ជួយ​ពង្រឹង​ដល់​ការចងចាំ និង​ការយកចិត្តទុកដាក់​រយៈពេល​ខ្លី​របស់​មនុស្ស​យើង​។ សិស្ស​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក​ឃើញថា​អាច​រៀន​បាន​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។ ចំពោះ​អាហារ​ដែល​ស្ថិត​ក្នុង​លំដាប់​កំពូង​ដើម្បី​ជំរុញ​ដល់​សមត្ថភាព​ខួរក្បាល​នោះ​មានដូចជា អាហារ​សម្បូរ​ជាតិ​សរសៃ គ្រាប់​ធញ្ញជាតិ អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​ផ្លែឈើ​។ អ្វី​ដែល​អ្នក​គួរ​ចងចាំ​នោះ គឺ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​ទេ ព្រោះ​កាលណា​អាហារ​ពេលព្រឹក​ដែល​មាន​កាឡូរី​ខ្ពស់​ពេក​អាច​រំខាន​ដល់​ការ​ផ្ចង់អារម្មណ៍​បាន​។

ត្រី​ជា​អាហារ​របស់​ខួរក្បាល​
ប្រភព​ប្រូតេអ៊ីន​ដែល​ជំរុញ​ដល់​សមត្ថភាព​ខួរក្បាល​គឺ​មាន​នៅក្នុង​ត្រី ព្រោះ​តែ​វា​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​សំខាន់​សម្រាប់​ខុស​ភាព​ខួរក្បាល​តែម្តង​។ ខ្លាញ់​ដ៏​ល្អ​មួយ​នេះ​នឹង​ផ្តល់​ថាមពល​កាន់តែ​អស្ចារ្យ​ដល់​ខួរក្បាល​។ របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ប្រភេទ​នេះ​កាន់តែច្រើន នឹង​កាត់បន្ថយ​អាការៈ​ភ្លេចភ្លាំង និង​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ការថយចុះ​សមត្ថភាព​ផ្លូវចិត្ត​ទៀត​។ ក្រៅពីនេះ​វា​អាច​នឹង​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការជំរុញ​ដល់​ការចងចាំ ជាពិសេស​មនុស្ស​វ័យ​ចំណាស់​តែម្តង​។ សម្រាប់​សុខភាព​ខួរក្បាល និង​បេះដូង ចូរ​ញ៉ាំ​ត្រី​យ៉ាងហោច​ណាស់​ពីរដង​ជា​រៀង​រាល់​សប្តាហ៍​។

ញ៉ាំ​គ្រាប់​ធញ្ញជាតិ និង​សូកូឡា​រាល់ថ្ងៃ​
គ្រាប់​ធញ្ញជាតិ​គឺជា​ប្រភព​នៃ​វីតាមីន E ដែល​មាន​ប្រយោជន៍​ក្នុងការ​រក្សា​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​នៅពេល​អាយុ​កាន់តែច្រើន​។ សូកូឡា​ខ្មៅ​ក៏​មាន​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​ជា​ច្រើន​ទៀត​ដែរ សម្រាប់​ជំរុញ​ដល់​ការ​ផ្ចង់​អារម្មណ៍ ជាពិសេស​ជាតិ​កាហ្វេ​អ៊ី​ន​របស់​វា​តែម្តង​។

ផ្លែ​ប័រ​
សរីរាង្គ​នីមួយៗ​ក្នុង​រាងកាយ​អាស្រ័យ​ទៅលើ​លំហូរ​ឈាម ជាពិសេស​ខួរក្បាល និង​បេះដូង​តែម្តង​។ របប​អាហារ​ដែល​មាន​ផ្លែឈើ​ប្រភេទ​នេះ​ច្រើន​គឺ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ៗ​បាន​។ រឿង​នេះ​ក៏​ជួយ​កាត់បន្ថយ​ការ​កើត​ជា​កំណក​ឈាម​ក្នុង​សរសៃឈាម​ផងដែរ​។ ដូច្នេះ​ខួរក្បាល​នឹង​កាន់តែ​សប្បាយ​ចិត្ត​នៅ​ពេល​មាន​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់​ខួរក្បាល​កាន់តែច្រើន​៕

ប្រភព៖ សុខភាព



No comments