ព័ត៌មានថ្មីបំផុត

ប្រយ័ត្នក្លាយជាមនុស្សគ្មានអ្នករាប់រក បើនៅតែធ្វើរឿងទាំងនេះ

Loading...

មនុស្ស​មួយ​ចំនួន​តែង​ប្រាថ្នា​ចង់​អោយ​គេ​ចូល​ចិត្ត​ដោយ​គេ​ឃើញ​ចំណុច​ល្អ​ច្រើនលើខ្លួន​។ ប៉ុន្តែអ្នក​ខ្លះ​មិន​ដូច្នេះទេ ដែល​ពួក​គេ​ប្រកាន់​យក​បរិស្ថាន​ជុំ​វិញខ្លូន​ដែល​ផ្លាស់​ប្តូរ​អត្តចរិត​ និង​ទំលាប់​មិន​ល្អរបស់​គេ​ ដែលអ្វីទាំង​នេះ​ហើយ​ជា​កត្តា​ដែល​ធ្វើ​អោយ​មនុស្ស​ជុំ​វិញខ្លួន​ដើរ​ចេញម្តង​ម្នាក់​ដោយ​មិន​ដឹង​ខ្លូន​។ ត្រូវ​ចាំថា​ភាព​ទាក់​ទាញ របស់​មនុស្ស​មិន​ស្ថិត​លើ​តែសំបក​ខាង​ក្រៅ​នោះ​ទេ តែវាស្ថិត​លើការ​អនុវត្ត​សកម្មភាព​ប្រចាំថ្ងៃរបស់​អ្នក​ផងដែរ។​ដូច្នេះ គួរ​ប្រុង​ប្រយ័ត្ត​ចំពោះចំណុច​ដែល​លើ​ក​ឡើង​ទាំង​ប៉ុន្មាន​នេះ ។
Photo credit : Quora
១. ការបង្ហាញ​នូវភាព​ងុប​ងល់​នឹង​ខ្លូន​ឯង​ពេក
អ្នក​មួយ​ចំនួន​តែង​បញ្ចេញវា​មក​ដោយមិន​ដឹង​ខ្លួន ជាពិសេស​នៅ​ពេល​ដែល​កំពុង​នៅ ជាមួយ​មិត្ត​ ឬការ​ជួប​ជុំ​ជាមួយ​អ្នក​ដទៃ។ ពួក​គេ​តែង​និយាយ​ពីខ្លួន​ឯងពីនេះ  ពីនោះ​ បញ្ហា​នេះ  បញ្ហា​នោះ សឹង​តែ​ភ្លេច​ថា​មាន​អ្នក​ដទៃ​កំពុង​អង្គុយ​ជាមួយ​ចាំ​ស្តាប់​។ ពេល​និយាយ​គ្នា​គឹ​ដៃគូ​ទាំង​សង​ខាង​ផ្លាស់​ប្តូរ​គំនិត​ទៅវិញ ទៅមក ​មិន​មែន​ខ្លួន​ឯង​និយាយ​ពី​ខ្លួន​សុទ្ធទេ វា​ធ្វើ​អោយ​គេ​នឹង​អាច​ខ្លាច​ក្នុង​ការ​និយាយ​ជាមួយ​អ្នក​ពេល​ក្រោយ​ទៀត​ផង។​

២.​ នៅពេល​អ្នក​គិត​តែ​ពី​សំបក​ក្រៅ​ ភ្លេច​គិត​ពីចិត្តខាង​ក្នុង​របស់​គេ
ពិបាក​ថា​ណាស់​ ប៉ុន្តែសម្រស់​ពិត​របស់​មនុស្ស​គឺ​ចេញ​មក​ពីចិត្ត​ មិនមែន​លើ​មុខ​មាត់ឬរាងកាយ​នោះទេ។​ តែមនុស្ស​មួយ​ចំនួន​យល់​ខុស ហើយ​ខំប្រឹង​បង្កើន​សម្រស់​អោយ​មាន​ភាព​ទាក់​ទាញ​ អោយ​គេ​ចូល​ចិត្ត​ ដោយ​ធ្វើ​ចរិត​ខាង​ក្នុង​អោយ​គេស្អប់ ។ សម្រស់​មិននៅ ជាមួ​យ​អ្នក​រហូត​ទេ ហើយ​បើ​គេ​ចូល​មក​ជិត​អ្នក​ដោយ​សារ​តែសម្រស់​នោះ ក៏ វា​មិន​ថិតថេរ​បាន​យូរដែរ ។​

៣. តែង​យក​ការ​ប្រកួត​ជាធំ
សួរ​ខ្លួន​ឯង​សិន​ថា​ តើ​ខ្លួន​តែង​តែចង់​ធ្វើ​ល្អ​ជាង​គេទេ? ចង់​បាន​មុខ​មាត់​ទេ? ព្រោះថា​អ្នក​ដែល​ចង់​បាន​កេរ្តិ៍ឈ្មោះ ភាគច្រើន​ គឺបាត់​បង់​ការ​គោរព​ខ្លួន​ឯង​ ហើយ​ភ្លេច​ពី​អ្នក​ដទៃ ដឹង​តែចង់​យក​ឈ្នះ។ ការទទួល​ជ័យ​ជំនះ​ជា​រឿង​គួរ​អបអររ​ ប៉ុន្តែ​ក៏​វា​មាន​កាលៈទេសៈរបស់​វា​ដែរ​។ មិន​គួរ​ជ្រុល​ខ្លួន​ពេក​ទេ។
៤. ទុក​មិត្ត​ជាសត្រូវ
មនុស្ស​មួយ​ចំនួន​តែង​រក​រឿង​ប្រកែក​ជាមួ​យ​មិត្ត​ខ្លួន​ រឿង​ធំ​រឿង​តូច​មិន​ចេះចប់ ហើយ​តាំង​ខ្លួ​ន​អង់អាច និង​តែង​តែត្រូវ​រហូត​។ មិត្ត​ជាមនុស្ស​សំរាប់​ជួយ​គ្នា និង​យល់​ចិត្ត​គ្នា​ មិនមែន​សំរាប់​ចាក់​ពីក្រោយ​ខ្នង​នោះទេ។ មិត្ត​ជាក្រុម​បងប្អូន​ក្រៅ​គ្រួសារ​ ដែល​នៅ ជាមួយ​អ្នក​បន្ទាប់​ពីគ្រួសារ ហើយ​មិន​មែន​ជាសត្រូវ​នោះ​ទេ ដរាបណាអ្នក​នៅ ហៅ​គេជាមិត្ត​។

៥.​ សួរ​គេ​ពី​មូល​ហេតុ​ដែល​ខ្លួន​មិន​សំខាន់
ចំណាំ​មើល​ទៅ  អ្នក​ដែល​មាន​ភាព​ទាក់​ទាញ​ គេ​ចូល​ចិត្ត​ច្រើ​ន​មិន​ដែល​ដើរ​សូរ​គេពី សារៈសំខាន់​របស់​ខ្លួន​ទេ​។ មានតែ​គេ​បង្ហាញ​ពី​វា​ទៅ កាន់​អ្នក​ដទៃពីតំលៃ​ខ្លូន​ ហើយ​មិន​ស្រេក​ឃ្លាន​ពី​ចំណូល​ចិត្ត​មក​លើ​ខ្លួន​ពេក​ទេ ព្រោះ​ថា​មនុស្ស​មាន​ចំនុច​ល្អនិង​អាក្រក់​មក​ជាមួយ​គ្នា។

៦​. តាំង​ខ្លួន​ជា​មេធំ
ត្រូវមានភាព​ជឿជាក់លើ​ខ្លួន​និងអ្នក​ដទៃ ជាពិសេស​នៅ ក្នុង​ក្រុម​ការងារ មិត្ត​ ឬ ការ​ពិភាក្សា​ផ្សេងៗ ដែល​តាំង​ខ្លួន​ធំ ជាង​គេ​ហើយ​បញ្ជា​អោយ​គេ​ធ្វើ​នេះ​នោះ​ដោយគ្មាន​ការ​អនុញ្ញាតពីសាមី​ខ្លួន​ទេ ព្រោះ​ក្នុង​កាលៈទេសៈនេះ​ អ្នក​ពុំមាន​សិទ្ធិបញ្ជា​នរណា​តាម​ចិត្ត​ទេ។

៧. ខ្វះ​ភាព​ស្មោះត្រង់​
នៅ​ពេល​ដែល​ចងមិត្ត​ភា​ព​ ឬធ្វើ​ជាមនុស្ស​ដែល​ចង់​អោយ​គេ​រាប់​រក​ អ្នក​គួរ​ជា​មាន​ភាព​ស្មោះ​ត្រង់​ និង​ជឿជាក់​ទៅវិញ​ទៅមក​។ កុំដោយសារមើ​ល​ឃើញ​ផល​ប្រយោជន៍តូច​មួយ​ ហើយ​បំផ្លាញ​អ្នក​ដទៃដែល​ខំទុក​ចិត្ត​លើអ្នក។ ការ​ប្រកាន់​ភាព​សោ្មះ​ត្រង់​រវាង​គ្នា និងជួយ​គ្នា​ជា​គន្លឹះសំខាន់។

៨. ប្រកាន់​ចរិតឈ្លើយ
បើដឹង​ថា​ខ្លួន​ធ្លាប់​ធ្វើ​មិន​ល្អ​ ឈ្លើយលើ​អ្នក​ដទៃ ធ្វើ​អោយ​គេ​អាម៉ាស់​ដោយ​សារ​ខ្លួន ល្មម​ឈប់​ហើយ​! ។ ត្រូវចាំថា​ បើ​គេ​ធ្លាប់​មាន​បទពិសោធន៍មិន​ល្អ​ចំពោះ​យើង​ហើយ គ្មាន​នរណា​ចង់​មក​ជិត​ទៀត​ទេ សូម្បីតែការ​និយាយ​លេង​។ វាជារឿង​ធម្មតា​ទេ ដែល​មនុស្ស​ឆ្លង​កាត់​រឿង​មិន​ល្អ តែង​ពុំចាំបាច់​ធ្វើ​កោង​កាចនោះទេ ព្រោះ​អ្នក​ផ្សេង​មើល​មក​អ្នក​មិន​ដូច​អ្នក​ឃើញ​ខ្លួន​ឯងទេ។

៩.​ មិន​គួរ​អោយ​ទុក​ចិត្ត ហើយ​ពឹង​លើ​អ្នក​ដទៃ
ដែល​ធ្លាប់​សួរ​ខ្លួន​ឯងទេ ថាបាន​ជួយ​អ្នក​ដទៃ នៅពេល​ដែល​គេ​ពឹង​ម្តងៗ? ការ​ជួយ​អ្នក​ដទៃមិន​មែន​ធ្វើ​អោយ​ខ្លួន​ជា​មនុស្ស​ដែល​គេអាច​បោក​ប្រើទេ ប៉ុន្តែជាមនុស្ស​ដែល​គេ​អាច​ទុក​ចិត្ត​បាន។ នេះ​ហើយ​ជាតំលៃនៃមិត្តភាពនោះ គេរក​យើង​ យើង​ក៏​អាច​រក​គេវិញ ដែរ។

១០. តែង​គិត​ពីអ្វីដែល​អាក្រក់ ​
កុំគិត​តែពីទុទ្ទិដ្ឋិនិយម​ពេក គិត​ពី​អ្វីល្អៗ ពីព្រោះ​ពេល​ខ្លះ​អ្វីដែល​ល្អ​នឹង​កើត​មាន​ឡើង​បើ​អ្នក​ធ្វើ​វា​ដោយ​អារម្មណ៍ល្អ និង​មាន​ភាព​ជឿជាក់​ខ្ពស់។ កុំទាន់​អាល់​បោះបង់​ និង​ ថា​វាមិន​ល្អបើ​មិន​ទាន់​យល់​ពី​វា​ច្បាស់​ ទោះ​បី​ពេល​ខ្លះ​វា​ពិបាក​មែន តែកុំធ្វើ​អោយ​អ្នក​ដទៃមាន​អារម្មណ៍មិន​ល្អ​ដោយ​សារ​អ្នក។