រឿងពិតដ៏អស្ចារ្យទាំង១៣របស់មនុស្សប្រើដៃឆ្វេង
Loading...
មានការពិតគួរឲ្យចាប់អារម្មណ៍ជាច្រើនពីមនុស្សប្រើប្រាស់ដៃឆ្វេងដែលយើងមិនធ្លាប់បានដឹង។ អត្ថបទមួយនេះនឹងបញ្ជាក់មនុស្សគ្រប់គ្នាឲ្យដឹងកាន់តែច្បាស់ថា ការពិតទាំងនោះមានអ្វីខ្លះ។
១. ១៥%នៃប្រជាជនក្នុងពិភពលោកគឺជាមនុស្សប្រើប្រាស់ដៃឆ្វេង។២. មានចំនួនមនុស្សប្រុសដែលប្រើប្រាស់ដៃឆ្វេងច្រើនជាងមនុស្សស្រី២ដង។
៣. ២០ %នៃសមាជិក MENSA ដែលជាអង្គការសម្រាប់មនុស្សដែលមានកម្រិត IQខ្ពស់ជាមនុស្សប្រើប្រាស់ដៃឆ្វេង។
៤. មនុស្សប្រើប្រាស់ដៃឆ្វេងជាច្រើនមានសមត្ថភាពលេងឧបករណ៍តន្រ្តី និងសមត្ថភាពដ៏អស្ចារ្យ។
៥. ៤០ %នៃមេដាយមាសក្នុងកីឡាប្រដាល់ត្រូវបានឈ្នះដោយកីឡាករប្រើប្រាស់ដៃឆ្វេង។
៦. ក្នុងចំណោមមនុស្សដែលមានកម្រិតការសិក្សាខ្ពង់ខ្ពស់ មនុស្សប្រើប្រាស់ដៃឆ្វេងមានច្រើនជាងមនុស្សប្រើប្រាស់ស្ដាំ ២៦%។
៧. បើសិនជាឪពុកម្ដាយជាមនុស្សប្រើប្រាស់ដៃឆ្វេងទាំង ២ នោះ នឹងមានឱកាស ៥០%ដែលកូនកើតមកប្រើប្រាស់ដៃឆ្វេងដូចឪពុកម្ដាយ។
៨. មនុស្សប្រើប្រាស់ដៃឆ្វេងមិនចូលចិត្តសៀវភៅមានកងដែកជាងមនុស្សប្រើប្រាស់ស្ដាំ។
៩. មនុស្សប្រើប្រាស់ដៃឆ្វេងមានសមត្ថភាពដោះស្រាយជាមួយការភ្ញោចអារម្មណ៍បានខ្ពស់ដែលជួយឲ្យពួកគេមានសមត្ថភាពខ្លាំងក្នុងការលេងហ្គេម។
១០. បើសិនជាស្រ្តីកាន់តែចាស់ទើបមានកូន កូននោះទំនងនឹងក្លាយជាមនុស្សប្រើប្រាស់ដៃឆ្វេង។
១១. មនុស្សប្រើប្រាស់ដៃឆ្វេងចាប់ផ្ដើមពេញវ័យក្នុងរយៈពេល ៤ឬ៥ខែក្រោយមនុស្សប្រើប្រាស់ស្ដាំ។
១២. មនុស្សប្រើប្រាស់ដៃឆ្វេងប្រើប្រាស់ដៃស្ដាំញឹកញាប់ជាង ការដែលមនុស្សប្រើប្រាស់ដៃស្ដាំប្រើប្រាស់ដៃឆ្វេង។ មានត្រឹមតែ៥០%នៃមនុស្សប្រើប្រាស់ដៃឆ្វេងប៉ុណ្ណោះដែលកាន់ Mouse កំព្យូរទ័រដៃឆ្វេង។
១៣. មនុស្ស ៤នាក់ក្នុងចំណោមមនុស្ស ៥នាក់ដែលបង្កើត MacBook ជាមនុស្សប្រើប្រាស់ដៃឆ្វេង។
ប្រភព៖ BrightSide
អត្ថបទដោយ៖ ប៉ោ គឹមហុក




No comments