ព័ត៌មានថ្មីបំផុត

Prime Cineplex ត្រៀម​សំបុត្រ​កុន​Free ជា​ច្រើន​ក្នុង​​ថ្ងៃចន្ទសប្តាហ៍​ក្រោយ​

Loading...
រោងភាពយន្តថ្មី Prime Cineplex នឹងសម្ភោធបើកដំណើរការជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី០៦ ខែមីនានេះ ជាមួយនឹងកម្មវិធីពិសេសៗជាច្រើនសម្រាប់អ្នកចូលរួម។ កម្មវិធី​នឹងចាប់ផ្តើម​ពីម៉ោង៩និង៣០នាទីព្រឹក រហូតដល់ម៉ោង១១:០០ នៅ​ផ្សារ​ទំនើប​សុវណ្ណា​ជាន់ទី៤។
អ្វីដែលមិនគួររំលងគឺ អ្នកចូលរួមទាំងអស់នឹងមានឱកាស​ទទួលបានសំបុត្រកុន​ទស្សនាភាពយន្តដោយឥតគិតថ្លៃដែលសុទ្ធសឹងជាភាពយន្តល្បីៗ ថែមទៀតផង។
មិនតែប៉ុណ្ណោះ កម្មវិធីសម្ភោធរោងភាពយន្ត Prime Cineplex នេះ ក៏នឹងមានការ​លេង​ល្បែងកម្សាន្ត និងអាចឈ្នះរង្វាន់ ជាច្រើនថែមទៀតផង។




គួរបញ្ជាក់ថា​ រោងភាពយន្តPrime Cineplex ដ៏ទំនើបថ្មីមួយនេះ មានប្រភពដើមពីប្រទេសកូរ៉េខាងត្បូង ដែលមានសាខាទូទាំងពិភពលោកចំនួន៩កន្លែង។ សម្រាប់ប្រទេសកម្ពុជា រោងភាពយន្តនេះ មានសាលចាក់បញ្ចាំងចំនួន៤ ដ៏ស្រស់ស្អាត ដែល៣គឺជាសាលសម្រាប់ បញ្ចាំងរឿង 2D និង 3D ហើយ១ទៀត គឺជាសាលវីអាយភី។


ព័ត៌មានបន្ថែមសូមតាមដាន ទំព័រផ្លូវការរបស់ រោងភាពយន្ត Prime Cineplex (សូមចុចទីនេះ)




អត្ថបទដោយៈ សន ឆវីវតី

1 comment:

  1. Spread more than 5600 square meters, this shopping center is a stupendous goal and has turned into the most loved retail store in Faridabad for doing organizations with another approach and new soul. Cinema 21
    a

    ReplyDelete